ប្រជុំតារានាថ្ងៃដាក់ឲ្យដំណើរការ PNN PLUS APP របស់ទូរទស្សន៍ PNN

Date:

ស្ថានីយទូរទស្សន៍ដ៏ទំនើប និងពេញនិយមបំផុតមួយរបស់កម្ពុជា PNN បានដាក់ឲ្យដំណើរការកម្មវិធីសម្រាប់ទូរស័ព្ទដៃ PNN PLUS APP ជាមួយបច្ចេកវិទ្យាថ្មីទំនើបដំបូងបង្អស់របស់ខ្លួន ក្រោមវត្តមានតារាឆ្នើមរបស់កម្ពុជាជាង៣០រូប។

ជាមួយនឹងពាក្យស្លោក «បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង» PNN PLUS ត្រូវបានដាក់ឲ្យដំណើរការក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី៨ ខែមីនា ដែលជាថ្ងៃអបអរទិវាអន្តរជាតិនារីផងដែរ។ គេសង្កេតឃើញវត្តមាន កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វៃហាំង លោក នូ ឧសភា កញ្ញា មុនី វិជ្ជរ៉ា លោក ប្រុស ខួច កុមារី ម៉ានីកា និង កញ្ញា ស៊ីន ជេននី និងវត្តមានតារាសម្តែងល្បីៗក្នុងស្រុកជាង៣០នាក់ផ្សេងទៀតបានចូលរួមក្នុងកម្មវិធីនេះ។

PNN PLUS ត្រូវបានចាប់ផ្តើមអភិវឌ្ឍឡើងកាលពីឆ្នាំមុននោះ មានមុខងារ «ផ្សាយផ្ទាល់» ដើម្បីធានាថា ទស្សនិកជនរបស់ PNN នឹងអាចមើលកម្មវិធីដែលពួកគេចូលចិត្តបានគ្រប់វេលានិងគ្រប់ទីកន្លែង។ លក្ខណៈពិសេសមួយទៀតនោះគឺ មុខងារ «ផ្សាយឡើងវិញ» ដែលអនុញ្ញាតឲ្យទស្សនិកជនដែលខកខានទស្សនាភាពយន្តភាគ ឬកម្មវិធីផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN អាចទស្សនាកម្មវិធីទាំងនោះឡើងវិញបាន។ PNN PLUS ក៏នឹងដាក់បន្ថែមមាតិកាពិសេសៗ មានដូចជា ភាពយន្តភាគដែលទើបចាក់បញ្ចាំងដំបូងបង្អស់ និងកម្មវិធីកម្សាន្តល្បីៗ ក្នុងមុខងារ «មាតិកាជាវ» ដែលតម្រូវឲ្យលោកអ្នកជាវដើម្បីទស្សនា។

លោក Sarayut Suksathit នាយកគ្រប់គ្រង PNN បានមានប្រសាសន៍ថា៖ “ខណៈពេលដែលយើងរក្សាទស្សនិកជនរបស់យើងនៅលើកញ្ចក់ទូរទស្សន៍ យើងក៏ចង់ឲ្យទស្សនិកជនរបស់យើងមួយចំនួនដែលពួកគាត់កំពុងធ្វើដំណើរ ឬរវល់នឹងកិច្ចការងារផ្សេងៗ ហើយខកខានការទស្សនាកម្មវិធីដ៏ពេញនិយមរបស់យើង អាចទស្សនាប៉ុស្តិ៍ PNN បានតាមរយៈទូរស័ព្ទដៃផងដែរ” ។ “ជាមួយនឹងមុខងារបន្ថែមតម្លៃថ្មីនេះ យើងរំពឹងថានឹងទទួលកំណើនចំនួនទស្សនិកជនរបស់យើងបន្ថែមទៀត”។

ជម្រើសក្នុងការទស្សនានៅលើ PNN PLUS កាន់តែងាយស្រួល ដោយកម្មវិធី និងភាពយន្តទាំងនោះ ត្រូវបានចាត់ទៅតាមប្រភេទមាតិកានីមួយៗ ដូចជា៖ ភាពយន្តភាគខ្មែរ ភាពយន្តភាគថៃ ភាពយន្តភាគចិន កម្មវិធីតន្រ្តី កម្មវិធីកម្សាន្ត និងវីដេអូកំប្លែង ដែលជាទីពេញនិយមបំផុតរបស់ PNN ក៏ដូចជាកម្មវិធីពេញនិយមរបស់ប៉ុស្តិ៍ផងដែរ។

ភាពយន្តភាគដែលនឹងមាននៅលើ PNN PLUS នៅថ្ងៃដាក់ឲ្យដំណើរការ APP នាថ្ងៃទី៨ ខែមីនា នោះមានភាពយន្តភាគខ្មែររឿង «រងើកភ្លើងអនឡាញ» រឿង “សង្រ្គាមមហិច្ឆតា” ភាពយន្តភាគថៃ រឿង «ពិសស្នេហ៍» និងភាពយន្តភាគចិន រឿង «ពន្លឺតារានិករស្នេហ៍»។ កម្មវិធីផ្សេងទៀតដែលត្រូវដាក់បង្ហាញនៅថ្ងៃពិធីដែរនោះ មានដូចជា «អ្នកជិតខាង», «The Song Wall Cambodia» និង «សាកថ្មជីវិត» ដែលដឹកនាំផលិតដោយលោក ខាត់ វៃហាំង។

លោក Sarayut Suksathit នាយកគ្រប់គ្រងរបស់ PNN បានបន្ថែមថា៖ “យើងកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឧបត្ថម្ភ និងអ្នកផ្សាយពាណិជ្ជកម្មដែលចង់ប្រើប្រាស់នូវសកម្មភាពដ៏ធំរបស់ PNN ដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើបណ្តាញសង្គមផងដែរ។ យើងរំពឹងថា កម្មវិធីសម្រាប់ទូរស័ព្ទដៃ PNN PLUS នឹងទទួលបានប្រជាប្រិយពីទស្សនិកជន និងអ្នកឧបត្ថម្ភផងដែរ”។

ប្រិយមិត្តគាំទ្រ និងទស្សនិកជនទូរទស្សន៍ PNN រាប់រយនាក់បានចូលរួមកម្មវិធីសម្ពោធនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃពុធ ទី៨ ខែមីនា ជាមួយវត្តមានរបស់តារាល្ប៏ជាច្រើនដួង និងការបង្ហាញពីរបៀបប្រើប្រាស់មុខងារ PNN PLUS និងការបង្ហាញពីភាពយន្តភាគ កម្មវិធីកម្សាន្តជាច្រើនដែលមាននៅលើ PNN PLUS។

បន្ថែមពីលើការចែករង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើន PNN ក៏ផ្តល់ឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសថៃដោយឥតគិតថ្លៃ ដើម្បីជួបជាមួយតារាថៃ ប៉ុស្តិ៍លេខ៣របស់ថៃ ដល់អ្នកដែលបានទាញយក (Download ) និងចុះឈ្មោះប្រើប្រាស់ PNN PLUS ផងដែរ។ ឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

សម្រាប់អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសថៃនេះ ក្រុមការងារទូរទស្សន៍ PNN នឹងទាក់ទងទៅកាន់លោកអ្នកដោយផ្ទាល់៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...