ក្រុមហ៊ុន TrueMoney Cambodia និងក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី (ភីភីអាយ) សហការគ្នាដើម្បីការពារ ប្រជាជនកម្ពុជា

Date:

គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងចំពោះនរណាម្នាក់ ដោយមិនត្រៀមទុកជាមុន ដែលអាចបណ្តាលឱ្យមានរបួសផ្លូវកាយ របួសផ្លូវចិត្ត និងការបាត់បង់ហិរញ្ញវត្ថុ។ សម្រាប់ប្រជាជនកម្ពុជាភាគច្រើន ជាពិសេសអ្នកដែលធ្វើការក្នុងវិស័យក្រៅផ្លូវការ ឬរស់នៅក្នុងតំបន់ជនបទពួកគាត់ គឺពុំសូវទទួលបាន នូវការទទួលបានសេវាធានារ៉ាប់រង ប្រកបដោយគុណភាពនោះឡើយ។

ជាហេតុដូចនេះហើយទើប ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្តល់សេវាកាបូបចល័តឈាន មុខគេបានចាប់ដៃគូជាមួយ ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុិនសួរេន ភីអិលស៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ដែលមានអាជ្ញាបណ្ណពេញលេញ ដើម្បីផ្តល់ជូននូវគម្រោងធានារ៉ាប់រង គ្រោះថ្នាក់បុគ្គលដែលត្រូវបានរៀបចំឡើង ជាពិសេសសម្រាប់អតិថិជន Payroll របស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនផ្សេងៗផងដែរ។

គម្រោងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល​ មានទឹកប្រាក់ធានាចាប់ពី 3,000 ដុល្លារទៅ 20,000 ដុល្លារ ក្នុង ករណីមរណភាពដោយចៃដន្យ ឬពិការភាពជាអចិន្ត្រៃយ៍រួមជាមួយនឹង អត្ថប្រយោជន៍ចំណាយលើ ការព្យាបាលនៅមន្ទីរពេទ្យចំនួន 10% ក្នុងមួយករណី នៃចំនួនឺកប្រាក់ធានារ៉ាប់រងសរុប។ គម្រោងធានារ៉ាប់រងនេះផ្ដល់ជូន ជាពិសេសសម្រាប់អតិថិជន Payroll របស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនផ្សេងៗទៀត ដែលមានអាយុចាប់ពី18ឆ្នាំ ដល់ 65ឆ្នាំ ដោយវិសាលភាពធានាពេញ 24ម៉ោងទូទាំងប្រទេសកម្ពុជា។

អតិថិជនអាចទទួលបានព័ត៌មាន អំពីការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល របស់ពួកគេបានយ៉ាងងាយស្រួល តាមរយៈកម្មវិធី TrueMoney Wallet ។ លើសពីនេះ ពួកគេក៏អាចចូលប្រើដៃគូ មន្ទីរពេទ្យ ដោយគ្រាន់តែបង្ហាញកិច្ចសន្យាធានារ៉ាប់រង របស់ពួកគេតាមរយៈកម្មវិធី app។ ភាពជាដៃគូនេះ គឺជា ផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនទ្រូម៉ាន់នី និង ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ដោយផ្តល់ឱ្យពួកគេនូវសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុ បានងាយស្រួល។ តាមរយៈការផ្តល់ការធានារ៉ាប់រង គ្រោះថ្នាក់បុគ្គលដែលមានតម្លៃសមរម្យ ជាមួយនឹងអត្ថប្រយោជន៍ច្រើនបែបនេះ គឺក្នុងគោលបំណងចូលរួមផ្ដល់សន្ដិភាពផ្លូវចិត្ត ដល់ប្រជាជនកម្ពុជាដើម្បីទទួលបាន ការការពារក្នុងករណីគ្រោះថ្នាក់ចៃដន្យ ដែលមិនអាចព្រៀងទុកបាន។

លោកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិកាប្រតិបត្តិស្តីទី ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី គឺមិនត្រឹមតែជាក្រុមហ៊ុន ផ្តល់សេវាកាបូបចល័តនោះទេ។ ពួកយើងជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់អតិថិជន និងអ្នកប្រើប្រាស់របស់យើងដែល ពឹងផ្អែកលើយើងសម្រាប់តម្រូវការ ហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ដើម្បីផ្តល់ជូនអតិថិជននូវសន្ដិភាព ផ្លូវចិត្តផ្នែកហិរញ្ញវត្ថុ។

លោក អ៊ុក សាមិត្ត អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី មានប្រសាសន៍ថា “យើងរំភើបចិត្តក្នុងការសហការជាមួយ ក្រុមហ៊ុនទ្រូម៉ាន់នីដែលជាក្រុមហ៊ុនផ្តល់សេវា កាបូបចល័តឈានមុខគេដើម្បី នាំយកនូវគម្រោងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដែលមានតម្លៃសមរម្យដល់អតិថិជន និងអ្នកប្រើប្រាស់ផ្សេងៗផងដែរ ។ យើងជឿជាក់ថាផលិតផលនេះ នឹងមិនត្រឹមតែពង្រឹងសន្តិភាពផ្លូវចិត្ត និងសុខុមាលភាពហិរញ្ញវត្ថុ របស់អតិថិជនប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត គឺបង្ហាញពីការចូលរួមចំណែក ដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រង នៅកម្ពុជាផងដែរ»។

សម្រាប់ការដាក់ស្នើសុំធានារ៉ាប់រង គ្រោះថ្នាក់បុគ្គលគឺងាយស្រួលដែលអតិថិជន TrueMoney Payroll អាចទាក់ទងក្រុមការងារតាមរយៈលេខ 069 740 023 ឬ 097 957 91 47។ សម្រាប់ព័ត៌មានបន្ថែមអំពីការ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សូមចូលទៅកាន់គេហទំព័រ www.truemoney.com.khwww.peoplenpartners.com

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...