- ការវិនិយោគរយៈពេលបីឆ្នាំថ្មី នឹងជួយដល់អាជីវកម្មខ្នាតតូចក្នុងវិស័យ (SMBs) ជាង ១២ ម៉ឺនកន្លែងដោយធ្វើអន្ដរកម្មទៅជាអាជីវកម្មអនឡាញ និងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល
- នៅក្នុងការស្ទង់មតិថ្មីមួយប្រចាំតំបន់ អាជីវកម្មខ្នាតតូច និងមធ្យម (SMBs) បានរាយការណ៍កំណើនប្រាក់ចំណូលជិត ៥០ ភាគរយ ពីប្រើប្រាស់ TikTok ដើម្បីលក់ផលិតផល និងផ្ដល់សេវាកម្មរបស់ពួកគេ
- នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ មនុស្សជាង ៣២៥ លាននាក់ប្រើប្រាស់ TikTok រៀងរាល់ខែ ដោយមានអាជីវកម្មចំនួន ១៥ លានប្រើប្លេតហ្វមនេះ
ប្រទេសឥណ្ឌូណេស៊ី ក្រុងហ្សាការតា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ – TikTok ថ្ងៃនេះបានប្រកាសពីការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ បំណងជួយដល់ការធ្វើអន្ដរកម្មអាជីវកម្មលើអនឡាញជាង ១២ម៉ឺនអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) និងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ការវិនិយោគទឹកប្រាក់ ១២,២ លានដុល្លារអាមេរិក ត្រូវបានធ្វើឡើងសម្រាប់ ជំនួយជាសាច់ប្រាក់ ការបណ្ដុះបណ្ដាលជំនាញឌីជីថល និងឥណទានផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ (SMBs) រួមទាំងអាជីវកម្មខ្នាតមីក្រូ នៅតាមទីជនបទ និងជាយក្រុង។
ការវិនិយោគកើតចេញជារូបរាងដោយសារតែ TikTok បានក្លាយជាប្លេតហ្វមដ៏មានតម្លៃសម្រាប់អាជីវកម្ម និងអ្នកបង្កើតមាតិកា។ យោងតាម ឥទ្ធិពល TikTok: របាយការណ៍នៃការបង្កើនល្បឿនអាជីវកម្ម ការអប់រំ និងសហគមន៍នៅតំបន់អាស៊ីអាគ្នេយ៍ អាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ដែលត្រូវបានស្ទង់មតិ បានបង្ហាញថា ពួកគេបានបង្កើនប្រាក់ចំណូលជិត ៥០ ភាគរយ តាមរយៈការលក់ផលិតផល និងផ្ដល់សេវាកម្មរបស់ពួកគេនៅលើ TikTok ហើយជិតបួនភាគប្រាំនៃអាជីវកម្ម (៧៩ ភាគរយ) បានផ្លាស់ប្តូរពីក្រៅបណ្តាញទៅកាន់បណ្តាញទីផ្សារអនឡាញដោយប្រើប្រាស់ប្លេតហ្វមវីដេអូខ្លីៗនេះ។ លើសពីនេះទៀត ជាង ៨០ ភាគរយ នៃអ្នកបង្កើតមាតិកា TikTok ដែលត្រូវបានស្ទង់មតិ បានបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈមធ្យោបាយនានា ដូចជា TikTok LIVE និងការឧបត្ថម្ភពីម៉ាកយីហោផ្សេងៗ។
លោក Shou Chew អគ្គនាយកប្រតិបត្តិ TikTok មានប្រសាសន៍ថា៖ «នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ មនុស្សជាង ៣២៥ លាននាក់ប្រើប្រាស់ TikTok ជារៀងរាល់ខែ ហើយប្រតិបត្ដិការអាជីវកម្មចំនួន ១៥ លានបានប្រើប្រាស់ប្លេតហ្វមនេះ។ សកម្មភាពដែលយើងបានធ្វើក្នុងការពង្រីកឱកាសសេដ្ឋកិច្ច ការអប់រំ និងការកសាងសហគមន៍នៅក្នុងតំបន់នេះ និងជុំវិញពិភពលោកគឺពិតជាធំធេងណាស់។ យើងមានសេចក្តីរំភើបរីករាយដែលបានឃើញឥទ្ធិពលជាវិជ្ជមានរបស់ TikTok ហើយយើងបន្ដប្តេជ្ញាជួយដល់បុគ្គល សហគមន៍ និងអាជីវកម្មដទៃទៀតឱ្យរីកចម្រើន និងរឹងមាំផងដែរ»។
ការប្តេជ្ញាចិត្តរបស់ TikTok ចំពោះតំបន់អាស៊ីអាគ្នេយ៍
គាំទ្រក្នុងស្រុក៖ បើកឱកាសសេដ្ឋកិច្ច
ក្នុងរយៈពេលបីឆ្នាំខាងមុខ កម្មវិធី «គាំទ្រក្នុងស្រុក» មានគោលបំណងផ្តល់សិទ្ធិអំណាចដល់អាជីវកម្មមីក្រូ និងខ្នាតតូច ជាពិសេស អ្នកនៅតំបន់ជនបទ ដែលប្រហែលជាបុគ្គលទើបប្រឡូកក្នុងពាណិជ្ជកម្មសង្គមនេះថ្មោងថ្មី។ ដោយបានចាប់ដៃគូជាមួយភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនរកប្រាក់ចំណេញលើស ២៥ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កម្មវិធីនេះនឹងផ្តល់ឱ្យម្ចាស់អាជីវកម្មនូវឱកាសបញ្ចេញផលិតផលរបស់ពួកគេទៅដល់អ្នកប្រើប្រាស់លើឌីជីថលថ្មីៗ តាមរយៈការផ្តល់ជំនួយជាសាច់ប្រាក់ ការបណ្តុះបណ្តាលជំនាញឌីជីថល និងឥណទានផ្សាយពាណិជ្ជកម្ម។
លើសពីនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី TikTok នឹងចាប់ដៃគូជាមួយក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត ក៏ដូចជា Asosiasi Pusat Pengembangan Sumberdaya Wanita (PPSW), Platform Usaha Sosial (PLUS) និង Telkom ដើម្បីបើកដំណើរការ TikTok Jalin Nusantara។ គំនិតផ្តួចផ្តើមនេះនឹងបង្កើតជាបណ្ដាញតភ្ជាប់អ៊ីនធឺណិតនៅក្នុងមជ្ឈមណ្ឌលសហគមន៍នៅទូទាំងភូមិជនបទចំនួន ៩ នៃខេត្ដនូសា តេងហ្គារ៉ាខាងកើត និងស៊ូម៉ាត្រាខាងជើង។ ក្រៅពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងស្រុក TikTok Jalin Nusantara នឹងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលក្នុងភូមិទាំងនោះ ក៏ដូចជា នៅមជ្ឈមណ្ឌលច្នៃប្រឌិតចំនួន ៥ នៅតំបន់ទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតសំខាន់ៗ ព្រមទាំង Telkom IndigoHubs ចំនួន ៥ ផងដែរ។ កម្មវិធីនឹងផ្តល់ឱ្យសហគមន៍នូវការបណ្តុះបណ្តាលចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងហិរញ្ញវត្ថុ និងម៉ូឌុលជំនាញឌីជីថលសំខាន់ៗ ដូចជា ការបង្កើតមាតិកា ពាណិជ្ជកម្មអេឡិចត្រូនិក និងទីផ្សារឌីជីថល ដែលអនុញ្ញាតឱ្យពួកគេចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។
ពង្រីកលទ្ធភាពទទួលបានការអប់រំ និងការកែលម្អខ្លួនឯង
ក្នុងនាមជាប្លេតហ្វមដែលផ្តល់ចំណេះដឹងដ៏ធំធេង TikTok បើកដំណើរការឱ្យមានការរុករក និងឱកាសសិក្សា។ របាយការណ៍បានបង្ហាញថា ប្រាំបួននាក់ក្នុងចំណោមដប់នាក់ (៩០ ភាគរយ) ដែលប្រើប្រាស់ TikTok ដើម្បីការសិក្សា បាននិយាយថា ពួកគេទទួលបានជំនាញថ្មីមិនធ្លាប់មាន ហើយបីនាក់ក្នុងចំណោមប្រាំនាក់ដែលត្រូវបានស្ទង់មតិ ជឿថា TikTok ធ្វើឱ្យការរៀនសូត្រតាមអ៊ីនធឺណិតកាន់តែងាយស្រួល។ ដើម្បីគាំទ្រផ្នែកអប់រំនេះបន្ថែមទៀត ក្រុមហ៊ុននឹងសហការជាមួយសហគ្រាសសង្គម Kid Kid ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក៏ដូចជា រដ្ឋបាលក្រុងបាងកក ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាពបរិស្ថានក្នុងចំណោមយុវជននៅប្រទេសថៃ។ នេះរួមបញ្ចូលទាំងសិក្ខាសាលាអប់រំ និងបញ្ហាប្រឈមលើជម្រើសនៃរបៀបរបបរស់នៅប្រកបដោយនិរន្តរភាពប្រចាំថ្ងៃ ដូចជាការបែងចែកកាកសំណល់ និងការប្រើប្រាស់ថាមពល។ កម្មវិធីនេះគឺស្របតាមគោលដៅរបស់ក្រុមហ៊ុនក្នុងការបង្កើនមាតិកាបរិយាកាសអប់រំ និងការសម្រេចបាននូវប្រតិបត្ដិការអព្យាក្រឹតភាពនៃកាបោននៅឆ្នាំ ២០៣០។
កសាងសហគមន៍សម្រាប់ការគាំទ្រ និងអភិវឌ្ឍន៍
លើសពីការអប់រំនៅលើប្លេតហ្វម TikTok នឹងបន្តអភិវឌ្ឍសហគ្រិនជំនាន់ក្រោយ ជាពិសេសយុវជនដែលប្រហែលជាមិនមានឱកាសផ្នែកសេដ្ឋកិច្ចស្មើគ្នា។ ដោយភាពជាដៃគូជាមួយមូលនិធិអាស៊ាន កម្មវិធីអភិវឌ្ឍន៍សហគ្រាសសង្គម នឹងផ្តល់ការកសាងសមត្ថភាព ការណែនាំ ការសម្របសម្រួលដល់ទីផ្សារ និងការផ្តល់មូលនិធិរហូតដល់ ៣២ ម៉ឺនដុល្លារអាមេរិកដល់សហគ្រាសសង្គមដែលដឹកនាំដោយយុវជនចំនួន ២០ នៅក្នុងតំបន់ ក៏ដូចជាការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ពង្រឹងធនធានបញ្ញាវន្ដក្នុងស្រុក
ជាមួយនឹងបុគ្គលិកជាង ៧៥០០ នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ TikTok ក៏ប្តេជ្ញាចិត្តវិនិយោគលើការអភិវឌ្ឍធនធានបញ្ញាវន្ដក្នុងស្រុកផងដែរ។ គំនិតផ្តួចផ្តើមជាច្រើន ដូចជា កម្មវិធី TikTok Shop Graduate Development Programme ក្នុងតំបន់ មានគោលបំណងកសាងធនធានបញ្ញាវន្ដសម្រាប់ឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក និងជំរុំបច្ចេកទេស TikTok Tech Immersion របស់ប្រទេសសិង្ហបុរីសម្រាប់និស្សិតកម្រិតឧត្តមសិក្សា ផ្តល់ឱកាសសម្រាប់ធនធានបញ្ញាវន្ដយុវជនផ្នែកបច្ចេកវិទ្យាក្នុងការបង្កើនសមត្ថភាពឱ្យរីកចម្រើន។
អ្នកនាង Teresa Tan ប្រធានគោលនយោបាយសាធារណៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ TikTok បានថ្លែងថា៖ «ក្នុងរយៈពេលជាងប្រាំមួយឆ្នាំ យើងបានបង្កើតឱកាសថ្មីក្នុងការរកប្រាក់ចំណូលសម្រាប់អ្នកបង្កើតមាតិកា និងអាជីវកម្មនៅលើប្លេតហ្វម។ យើងក៏បានដាក់ដំណើរការបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា TikTok Shop ដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ថ្មីៗ និងពង្រីកអាជីវកម្មរបស់ពួកគេ»។
អ្នកនាង Tan បានបន្ដថា៖ «បេសកកម្មរបស់យើងក្នុងការបំផុសគំនិតច្នៃប្រឌិត និងនាំមកនូវភាពរីករាយបានស្ថិតនៅក្នុងបំណងប្រាថ្នាស្នូលរបស់យើងក្នុងការបង្កើតឱកាសឱ្យមានការរុករកនូវអ្វីថ្មីៗ ការរីកចម្រើន និងទំនាក់ទំនងរវាងបុគ្គល និងសហគមន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ភាពជាដៃគូ និងគំនិតផ្តួចផ្តើមថ្មីដែលទើបបង្កើតនាពេលបច្ចុប្បន្ននេះនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់អំណាចដល់អាជីវកម្មប្រភេទមីក្រូ និងខ្នាតតូច ដែលអាចពិបាកស្វែងរកលទ្ធភាពទទួលបានធនធាន និងឱកាសឌីជីថល។ យើងសូមអរគុណចំពោះការគាំទ្រដែលយើងបានទទួលនៅទូទាំងតំបន់ ហើយយើងមានការរំភើបចំពោះលទ្ធផលដែលយើងអាចធ្វើរួមគ្នា នាពេលអនាគត»។
សម្រាប់ព័ត៌មានបន្ថែមស្តីពីរបាយការណ៍ «ឥទ្ធិពល TikTok: ការបង្កើនល្បឿនអាជីវកម្ម ការអប់រំ និងសហគមន៍នៅអាស៊ីអាគ្នេយ៍» សូមចូលទៅកាន់គេហទំព័រ នៅទីនេះ៕