អ្នកឧកញ៉ា ទៀ វិចិត្រ ចាត់ក្រុមការងារ​ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគនិងថវិកា ជូនលោកយាយជិះកង់ឃោសនា ជូនគណបក្សប្រជាជនកម្ពុជា

Date:

ខេត្តកណ្តាល៖ ដោយមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារ ធ្វើការស្វែងរក និងបាននាំយកអំណោយ​ ជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនិងថវិកា ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកយាយ ដែលបានលះបង់កំលាំងកាយចិត្ត ដោយក្តីស្រឡាញ់ បានចូលរួមដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដោយធ្វើការជិះកង់ដង្ហែរ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា លោកយាយខាងលើ មានឈ្មោះ ចេង គឹម អាយុ៦៩ឆ្នាំ រស់នៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

លោកយាយ ចេង គឹម សព្វថ្ងៃជាស្រ្តីមេមាយ គ្មានកូនទេ រស់នៅជាមួយក្មួយ ហើយមានជីវភាពក្រីក្រលំបាក ប្រកបមុខរបរដើររើសអេតចាយ។

ក្នុងឳកាសនោះ លោកយាយ ចេង គឹម បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ជួយដល់លោកយាយ និងសូមគោរពជូនពរ ដល់អ្នកឧកញ៉ា និងលោកស្រី ព្រមទាំង ក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...