កាន់តែអស្ចារ្យ! ឱកាសការងារ 3000+ ក្នុងពិព័រណ៍ការងារ CamboJob

Date:

ត្រឡប់មកវិញហើយ! CamboJob បានរៀបចំឡើង នូវពិព័រណ៍ការងារបែបចិន ដែលជាឱកាសដ៏ល្អសម្រាប់ អ្នកស្វែងរកការងារ និងនិស្សិតដែលជិតបញ្ចប់ការសិក្សាគ្រប់រូប។​

ព្រឹត្តិការណ៍ពិព័រណ៍ការងាររបស់ CamboJob នឹងធ្វើឡើងចំនួន ២ថ្ងៃគឺនៅថ្ងៃទី 5-6 សីហា 2023 នៅផ្សារទំនើបអូឡាំព្យាមានការចូលរួមពីក្រុមហ៊ុនជាង 50+ ជាមួយនឹងមុខតំណែង 3000+ ដែលជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមទទួលបានការ។ ​

ក្រុមហ៊ុនដែលចូលរួមល្បីៗរួមមាន៖​​ Canadia Bank, OCIC, WOWNOW, Zhengheng Group Co.,Ltd, DAP News ជាច្រើនទៀតជាដើម។

​បន្ថែមពីនេះក៏មានការសម្ភាសន៍ផ្ទាល់ ការចូលរួមពីសាកលវិទ្យាល័យល្បីៗ ព្រមទាំងការផ្តល់ជូនអាហារូបករណ៍ និងការបញ្ចុះតម្លៃលើមុខវិជ្ជាសិក្សាផ្សេងៗផងដែរ។

ក្រៅពីស្វែងរកការងារនៅក្នុងក្តីស្រមៃរបស់អ្នក ក៏មានការចូលរួមលេងហ្គេមឈ្នះរង្វាន់​ ចាប់ឆ្នោតផ្សងសំណាង បង្វិលកង បោះត្រាលើផែនទី និងកម្មវិធីកម្សាន្តជាច្រើនទៀតដែលមានរង្វាន់សរុបរហូតដល់ 3000+ រង្វាន់។​

អ្វីដែលពិសេស សម្រាប់អ្នកចូលរួមមកពេលព្រឹកព្រលឹម (Early Bird) នឹងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើន និងឱកាសបានជួបជាមួយនឹង​ KOL ល្បីៗនៅក្នុងពិព័រណ៍ការងារផងដែរ។​

អ្វីដែលកាន់តែពិសេសនោះ ពិព័រណ៍ការងារ​CamboJobគឺចូលរួមដោយឥតគិតថ្លៃ និង លោកអ្នកក៏អាចជួបជាមួយសិស្សានុសិស្ស និស្សិតមកពីសាកលវិទ្យាល័យ 15+ កន្លែង និងអ្នកកំពុងរកការងារជាច្រើនរូបដែលមានទេពកោសល្យ និងជំនាញច្បាស់លាស់ចូលរួមនៅក្នុងពិព័រណ៍ការងារ CamboJob។

រម្លឹកផងដែរថាកាលពីដើមឆ្នាំ ២០២៣ CamboJob បានរៀបចំពិព័រណ៍ការងារ ដែលមានការចូលរួមពី សំណាក់មហាជន និងយុវជនសរុបជាង 30,000+ នាក់បានបើកឱកាសដល់និស្សិត យុវជនដែលមានសមត្ថភាពក្នុងការបំពេញការងារនិងទទួលបានឱកាសការងារអាជីពមួយ។

ទន្ទឹមនិងនេះការតាំងពិព័រណ៍ការងារ​ ដែលរៀបចំឡើងដោយ CamboJob ក៍មានការជួលស្តង់សម្រាប់ក្រុមហ៊ុនដែលចង់ចូលរួម និងស្វែងរកបុគ្គលិកឆ្នើមអោយទៅបម្រើការងារក្នុងស្ថាប័ន។

ត្រៀមខ្លួនសម្រាប់ពិព័រណ៍ការងារហើយឬនៅ? សល់ត្រឹម ១ ខែទៀតប៉ុណ្ណោះជួបគ្នាណា៎នៅក្នុងកម្មវិធី ពិព័រណ៍ការងារ កុំភ្លេចរៀបចំ CV ឱ្យរួចរាល់ ចូលរួមជាមួយពួកយើងនៅថ្ងៃ ទី៥ និង៦ ខែសីហា ខាងមុខនេះនៅ ផ្សារទំនើបអូឡាំព្យាបានទាំងឱកាសការងារ រង្វាន់ច្រើនសន្ធឹក និងភាពសប្បាយរីករាយ៕

សម្រាប់ការកក់ស្ដង់ អាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយះ ៖ 098 686 751 (Telegram)

លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...