សេដ្ឋកិច្ច

ការធ្វើបច្ចុប្បន្នភាពមុខងារ Family Pairing និងការបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok

ថ្ងៃនេះ TikTok ប្រកាសអំពីវិធីសាស្រ្តថ្មីដែលអាណាព្យាបាលអាចគាំទ្របទពិសោធន៍កូនរបស់ពួកគេតាមរយៈមុខងារ Family Pairing និងការចែករំលែកព័ត៌មានអំពីការងាររបស់ TikTok ក្នុងការចាប់ផ្តើមបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok ។

ការបន្ថែមការកំណត់មាតិកាទៅលើមុខងារ Family Pairing

កាលពីឆ្នាំមុន យើងបានបើកដំណើរការមុខងារកំណត់មាតិកា ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់ការស្វែងរកវីដេអូដោយប្រើពាក្យ ឬ hashtags ដែលពួកគេចង់ជៀសវាង។ ចាប់តាំងពីពេលនោះមក យើងបានទទួលបានព័ត៌មានពីឪពុកម្តាយ និងអាណាព្យាបាលថាពួកគេចង់បានវិធីជាច្រើន ទៀតដើម្បីកំណត់មាតិកាដែលកូនវ័យជំទង់របស់ពួកគេអាចនឹងត្រូវការដោយសារក្មេងជំទង់គ្រប់រូបមានលក្ខណៈខុសពីគ្នា ហើយជារឿយៗអាណាព្យាបាលគឺដឹងពីតម្រូវការរបស់ក្មេងជំទង់របស់ពួកគេ។ ថ្ងៃនេះយើងកំពុងនាំយកមុខងារ Family Pairing នេះមកដើម្បីជាជំនួយដល់អាណាព្យាបាលក្នុងការកាត់បន្ថយលទ្ធភាពរបស់ក្មេងជំទង់របស់ពួកគេ ក្នុងការមើលឃើញមាតិកាដែលអាចរំខានដល់ពួកគេ។

ការបង្កើតមុខងារ Family Pairing នេះ យើងបានចូលរួមជាមួយអ្នកជំនាញរួមមាន វិទ្យាស្ថានសុវត្ថិភាព គ្រួសារលើប្រព័ន្ធអ៊ិនធើណិត អំពីរបៀបធ្វើសមតុល្យរវាងការអនុញ្ញាតឱ្យគ្រួសារជ្រើសរើសបទពិសោធន៍ដ៏ល្អបំផុតសម្រាប់តម្រូវការរបស់ពួកគេ ខណៈពេលដែលយើងក៏ធានាថាយើងគោរពសិទ្ធិរបស់មនុស្សវ័យជំទង់ក្នុងការចូលរួមរបស់ពួកគេនៅលើប្រព័ន្ធអ៊ិនធើណិតផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់ដែលស្ថិតក្នុងវ័យជំទង់អាចមើលពាក្យគន្លឹះដែលអាណាព្យាបាលរបស់ពួកគេបានដាក់បន្ថែម ហើយយើងជឿថាតម្លាភាពនេះក៏អាចជួយជំរុញឱ្យមានការសន្ទនាអំពីព្រំដែន និងសុវត្ថិភាពអនឡាញដែរ។ ពាក្យគន្លឹះដែលអាណាព្យាបាលបានដាក់បន្ថែមនឹងជាព្រំដែនមួយនៅលើប្រព័ន្ធអ៊ិនធើណិតក្នុងប្រព័ន្ធ កម្រិតមាតិកា របស់យើងដែលជួយរក្សាមាតិកាណាដែលមិនសមរម្យទៅដល់អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ។

បង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok

ការស្តាប់បទពិសោធន៍របស់ក្មេងជំទង់គឺជាជំហានដ៏សំខាន់បំផុតមួយដែល TikTok បានអនុវត្តដើម្បីកសាងភ្លេតហ្វមសុវត្ថិភាពសម្រាប់ក្មេងជំទង់និងក្រុមគ្រួសាររបស់ពួកគេ។ វិធីសាស្រ្តនេះជួយ TikTok ឱ្យជៀសវាងដំណោះស្រាយណាដែលអាចគ្មានប្រសិទ្ធភាពឬមិនគ្រប់គ្រាន់សម្រាប់សហគមន៍ជាក់ស្តែងដែលពួកគេចង់ការពារ ហើយវានាំភ្លេតហ្វមនេះឱ្យកាន់តែខិតជិតក្នុងការក្លាយជាដៃគូដ៏រឹងមាំជាមួយអាណាព្យាបាល ព្រោះ TikTok អាចធ្វើឲ្យសុវត្ថិភាពនិងសុខុមាលភាពរបស់ក្មេងជំទង់កាន់តែប្រសើរឡើង។ នៅចុងឆ្នាំនេះ ភ្លេតហ្វមមួយនេះនឹងបើកដំណើរការក្រុមប្រឹក្សាយុវជនពិភពលោក ហើយអាចយល់ដឹងពីបទពិសោធន៍របស់អ្នកដែលប្រើប្រាស់ភ្លេតហ្វមដោយផ្ទាល់ដើម្បីធ្វើឲ្យមានភាពប្រសើរដើម្បីបង្កើតបទពិសោធន៍ដែលមានសុវត្ថិភាពបំផុតសម្រាប់សហគមន៍នេះ ។

TikTokក៏បានចូលរួមជាមួយអ្នកប្រើប្រាស់ដែលមានវ័យជំទង់ និងបានបញ្ចេញសកម្មភាពដោយផ្អែកលើមតិកែលម្អរបស់ពួកគេ។ ជាឧទាហរណ៍ នៅក្នុងមុខងារ Family Pairing ភ្លេតហ្វមមួយនេះបានផ្តល់ ការណែនាំដល់អាណាព្យាបាល ដោយសហការជាមួយមនុស្សវ័យជំទង់។ ទាំងនេះគូសបញ្ជាក់អំពីការគាំទ្រដែលក្មេងជំទង់ចង់បាន និងការផ្ដល់យោបល់របស់ពួកគេអំពីរបៀបទាក់ទងការសន្ទនាអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាព។ តាមរបៀបស្រដៀងគ្នាទៅនឹងរបៀបដែល TikTok ចូលរួមជាទៀងទាត់ជាមួយនឹងអ្នកសិក្សាជាង ៥០ នាក់ និងអ្នកជំនាញឈានមុខគេមកពីជុំវិញពិភពលោក តាមរយៈ ក្រុមប្រឹក្សាប្រឹក្សាមាតិកានិងសុវត្ថិភាព ក្រុមប្រឹក្សាយុវជនថ្មីនេះនឹងផ្តល់ឱកាសដល់យុវជនក្នុងការផ្តល់ទស្សនៈរបស់ពួកគេ។ ក្រុមហ៊ុន TikTok នឹងចែករំលែកបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខអំពីវេទិកានេះ និងរបៀបដែលមនុស្សវ័យជំទង់អាចចូលរួមបាន។

ការងាររបស់យើងដើម្បីជួយបង្កើតកន្លែងសុវត្ថិភាពសម្រាប់មនុស្សវ័យជំទង់ និងក្រុមគ្រួសារមិនទាន់បញ្ចប់នៅឡើយទេ។ នៅក្នុងខែមីនា យើងបានកំណត់ពេលវេលាប្រើប្រាស់ប្រចាំថ្ងៃរបស់ក្មេងជំទង់នីមួយៗនៅលើភ្លេតហ្វមនេះត្រឹម ៦០ នាទី ដោយស្ទើរតែបីភាគបួននៃអ្នកប្រើប្រាស់វ័យជំទង់ជ្រើសរើសរក្សាពេលវេលាកំណត់នេះ។ សម្រាប់អ្នកប្រើប្រាស់ដែលជ្រើសចំណាយពេលលើសពី ១០០ នាទីនៅលើភ្លេតហ្វម TikTok ក្នុងមួយថ្ងៃ។  យើងបន្តលើកទឹកចិត្តពួកគេឱ្យប្រើឧបករណ៍មុខងារគ្រប់គ្រងពេលវេលា។ នៅក្នុងខែមីនាផងដែរ យើងបានចាប់ផ្តើមជំរុញសហគមន៍អ្នកប្រើប្រាស់ឱ្យស្វែងយល់បន្ថែមអំពីមុខងារ Family Pairing ហើយរហូតមកដល់ពេលនេះភ្លេតហ្វមមួយនេះទទួលបានមនុស្សជាង ៤០០ លាននាក់ដែលបានដឹងពីមុខងារនេះ។ យើងមានមោទនភាពដែលមុខងារ Family Pairing ដែលគាំទ្រអ្នកប្រើប្រាស់វ័យជំទង់ជាង ៨៥០.០០០ នាក់ និងក្រុមគ្រួសាររបស់ពួកគេក្នុងការកំណត់តម្រូវការផ្ទាល់ខ្លួន។ គួរបញ្ជាក់ផងដែរថា យើងនឹងមានវិធីសាស្រ្តបន្ថែមដើម្បីការពារនិងធ្វើឲ្យសហគមន៍នេះកាន់តែប្រសើរឡើង។ យើងទន្ទឹងរង់ចាំចែករំលែកបន្ថែមទៀតអំពីវឌ្ឍនភាពរបស់យើងនាពេលអនាគត៕

To Top