bora.chhouk@gmail.com
1356 POSTS
Exclusive articles:
Vietjet និង AV AirFinanceចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាទឹកប្រាក់ចំនួន៣០០ លានដុល្លារអាមេរិក ដើម្បីជំរុញកំណើនកងនាវាអាកាសចរដើម្បីរិតចំណងទំនាក់ទំនងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាមួយអាមេរិកសរុបកើនដល់ ៦៤ពាន់លានដុល្លារ
ភ្នំពេញ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet Air និងAV AirFinance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសរុបចំនួន ៣០០ លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phocនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផ្សេងទៀត ដែលជាផ្នែកមួយនៃបេសកកម្មផ្លូវការសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាម។
កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើយន្តហោះដ៏ទូលំទូលាយដែលមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារដែលក្រុមហ៊ុន Vietjet បានធានាជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខរបស់សហរដ្ឋអាមេរិក។ ការប្តេជ្ញាចិត្តទាំងនេះ មានគោលបំណងគាំទ្រដល់ផែនការអភិវឌ្ឍន៍កងនាវាអាកាសចរថ្មីរបស់ក្រុមហ៊ុន Vietjet ជាមួយនឹងការគ្រោងទុកនូវយន្តហោះជិត ៣០០ គ្រឿងនៅចន្លោះឆ្នាំ ២០២៥ និង២០២៧។
លោក Stephen Murphy នាយកប្រតិបត្តិនៃក្រុមហ៊ុន AV AirFinance មានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តយូរអង្វែងរបស់ Vietjet ។ ការប្តេជ្ញាចិត្តថ្មីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរបស់យើង និងឆន្ទៈជួយជំរុញការរីកចម្រើនឡើងវិញរបស់ Vietjet នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈយន្តហោះជំនាន់ថ្មី"។
នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមដឹកជញ្ជូនយន្តហោះBoeing 737 MAX ដំបូងបង្អស់ពីការបញ្ជាទិញយន្តហោះចំនួន ២០០គ្រឿង ដែលមានតម្លៃជាង ២៤ ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដំបូងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសវៀតណាម ក្នុងវត្តមានរបស់ប្រធានាធិបតីអាមេរិក Donald Trump។ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនពិភពលោករបស់ខ្លួននាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ កំពុងពិភាក្សាដើម្បីពង្រីកអាជីវកម្មជាប្រវត្តិសាស្ត្របន្ថែមទៀត។
បន្ថែមពីលើកិច្ចសហការរបស់ខ្លួនជាមួយក្រុមហ៊ុន Boeing ក្រុមហ៊ុនVietjet បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយសាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន GE, Pratt & Whitney និង Honeywell ជាមួយនឹងកុងត្រាហិរញ្ញប្បទានសរុបឈានដល់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក។ ការចរចាដែលកំពុងបន្តត្រូវបានគេរំពឹងថានឹងបន្ថែមទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារបន្ថែមទៀត។គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងផ្នែកម៉ាស៊ីន និងសេវាកម្មបច្ចេកទេសរបស់ក្រុមហ៊ុន Vietjet ជាមួយ GE និង Pratt & Whitney ឥឡូវនេះលើសពីតម្លៃសរុបចំនួន ១០ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងពង្រឹងភាពជាដៃគូផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា Microsoft, Apple និង Google ខណៈពេលដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ SpaceX ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងកងនាវាអាកាចររបស់ខ្លួន។ កុងត្រាដែលមានតម្លៃខ្ពស់ទាំងនេះបានត្រៀមលក្ខណៈដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិកនាពេលខាងមុខ។
លោកបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនVietjet បានអបអរសាទរពិធីចុះហត្ថលេខានេះ ហើយបានអះអាងថា៖ “ខ្ញុំមានភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តធ្វើការដោយមិននឿយហត់ និងជំរុញភាពជាដៃគូសកលដែលជួយផ្សារភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងវៀតណាម សហរដ្ឋអាមេរិក និងពិភពលោកកាន់តែទូលំទូលាយ។
ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្រលើការអភិវឌ្ឍន៍កងនាវាអាកាសចរទំនើប និងបណ្តាញហោះហើរជាសកល ក្រុមហ៊ុន Vietjet បច្ចុប្បន្នប្រតិបត្តិការកងនាវានៃយន្តហោះសន្សំសំចៃប្រេងថ្មីជាង ១៥៥ គ្រឿងនិងយន្តហោះបន្ថែមជាង ៤០០ គ្រឿងតាមការបញ្ជាទិញ។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនបំផុត ដោយបានសាងសង់កងនាវាអាកចាសចរដ៏មានថាមពល និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ និងការភ្ជាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលីនិងប្រទេសជាច្រើនទៀត អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុកភាព និងងាយស្រួលសម្រាប់អាជីវកម្មការកម្សាន្ត ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
AV AirFinance ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញឧស្សាហកម្មដែលមានបទពិសោធន៍រួមគ្នាជាមួយ KKR ហើយផ្តោតលើការរៀបចំហិរញ្ញវត្ថុសម្រាប់យន្តហោះពាណិជ្ជកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ អ្នកជួល អ្នកប្រតិបត្តិករដឹកទំនិញ និងអ្នកវិនិយោគ។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ
ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំការធ្វើដំណើរទៅលំនៅឋានដោយសុវត្ថិភាព ព្រមទាំងពង្រឹងនូវសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។
ការចាប់ដៃគូសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA Cambodia ក្នុងឆ្នាំ២០២៥នេះ នឹងមានការផ្តល់ជូននូវការបញ្ចុះតម្លៃចំពោះការធ្វើដំណើរក្នុងទឹកប្រាក់សរុបចំនួន...
ការសហការគ្នាប្រកបដោយទំនុកចិត្ត និងការរីកចម្រើន៖ ដំណើរការអាជីវកម្មរបស់ភ្នាក់ងារ សាំង រ័ត្នធីតា និងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ភ្នំពេញ៖ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ អស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលលោកស្រី សាំង រ័ត្នធីតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទៅកាន់អតិថិជន និងអ្នកប្រើប្រាស់ជាច្រើននាក់ និងបានពង្រីកវត្តមាននៃម៉ាកយីហោរបស់ក្រុមហ៊ុននៅក្នុងខេត្តស្វាយរៀង។ដំណើរការនៃការសហការគ្នានេះបានចាប់ផ្តើមជាផ្លូវការនៅដើមទសវត្សឆ្នាំ ១៩៩០។ ពេលនោះគាត់គ្រាន់តែជាម្ចាស់ហាងលក់ភេសជ្ជៈមួយ ដែលមានការលក់ផលិតផលស្រាបៀររបស់ក្រុមហ៊ុននេះ ក្នុងចំនួនមួយតូចប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែការសង្កេតឃើញអំពីការកើនឡើងនៃតម្រូវការចំពោះភេសជ្ជៈមានគុណភាពខ្ពស់ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ លោកស្រីក៏បានតាំងចិត្ត...
Vietjet ពង្រីកបណ្តាញហោះហើរជាសាកលជាមួយនឹងផ្លូវថ្មីចំនួនបួនរវាងវៀតណាម-ចិន
ភ្នំពេញ៖ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវក្នុងប្រទេសចិន។ ផ្លូវហោះហើរទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការបន្តពង្រីកផ្លូវហោះហើររបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២៥ ដែលរួមបញ្ចូលផងដែរនូវផ្លូវថ្មីផ្សេងទៀតទៅកាន់ប្រទេសឥណ្ឌា ជប៉ុន និងសិង្ហបុរី ដែលនេះបង្ហាញពីការរីកចម្រើនដ៏រឹងមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់ទំនាក់ទំនងអន្តរជាតិ។
ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសមានរយៈពេលកំណត់ចាប់ពីពេលនេះដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ សម្រាប់សំបុត្រថ្នាក់ Eco-class តម្លៃទាបចាប់ពី USD0 (*) នៅគ្រប់ផ្លូវហោះហើរទាំងអស់។ ការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យនេះ មានសម្រាប់ជើងហោះហើររវាងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ និងថ្ងៃទី ២៨ ខែមីនា ឆ្នាំ 2២០២៦ (**) ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។
ផ្លូវហោះហើរថ្មីនេះ មានសេវាកម្មប្រចាំថ្ងៃពីទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំងនិងក្វាងចូវ និងពីហាណូយទៅក្វាងចូវ។ ទន្ទឹមនឹងនេះ ផ្លូវហោះហើរហាណូយ-ប៉េកាំង ចាប់ផ្តើមដំណើរការបីដងក្នុងមួយសប្តាហ៍ មុនពេលប្តូរទៅសេវាកម្មប្រចាំថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥។ លើសពីនេះ សេវាហាណូយ-សៀងហៃថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ ដោយផ្តល់ជើងហោះហើរប្រចាំថ្ងៃ។
អនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thanh Ha បានមានប្រសាសន៍ថា “Vietjet មានក្តីរំភើបរីករាយណាស់ក្នុងការបើកដំណើរការផ្លូវហោះហើរថ្មីចំនួន ៤ ពីប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងទីក្រុង Guangzhou ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបន្តរបស់យើងក្នុងការពង្រីកបណ្តាញហោះហើររបស់យើង។ជាមួយនឹងការពង្រីកបណ្តាញហោះហើរនេះ យើងនឹងបន្តផ្តល់នូវជម្រើសក្នុងការធ្វើដំណើរប្រកបដោយតម្លៃសមរម្យ និងងាយស្រួលសម្រាប់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ពង្រឹងទំនាក់ទំនងរវាងប្រទេសចិននិងតំបន់ជាច្រើនទៀត។”
ការដាក់ឱ្យដំណើរការផ្លូវហោះហើរវៀតណាម-ចិនថ្មីនេះ គឺជាផ្នែកមួយនៃការពង្រីកអន្តរជាតិកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ពីមជ្ឈមណ្ឌលសំខាន់ៗរបស់វៀតណាមនៅឆ្នាំនេះ។ ចាប់តាំងពីពាក់កណ្តាលខែមីនាមក ក្រុមហ៊ុនអាកាសចរណ៍នេះ បានចាប់ផ្តើមហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងHyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ សេវាកម្មថ្មីពីទីក្រុងហូជីមិញទៅ Nagoya និង Fukuoka ក្នុងប្រទេសជប៉ុននឹងចាប់ផ្តើមនៅចុងខែមេសាខណៈដែលផ្លូវថ្មីតភ្ជាប់កោះ ភូកុក ដែលជាកោះធំជាងគេរបស់វៀតណាមជាមួយសិង្ហបុរីនឹងចាប់ផ្តើមនៅចុងខែឧសភា។
ការរីកចម្រើនជាបន្តរបស់ក្រុមហ៊ុន Vietjet ត្រូវបានជំរុញដោយកងនាវាទំនើបប្រតិបត្តិការដ៏ល្អឥតខ្ចោះ និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពអ្នកដំណើរ។ ជាមួយនឹងជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចធ្វើដំណើរទៅរដ្ឋធានីរបស់ប្រទេសវៀតណាមបានយ៉ាងងាយស្រួល ហើយភ្ជាប់ទៅកាន់គោលដៅដ៏គួរឱ្យរំភើបនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) លើកលែងថ្ងៃបុណ្យជាតិ
ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើរសង្គ្រោះចំនួនពីរ ដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។
ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។
ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក និងជួយសង្គ្រោះដែលត្រូវបានបណ្តុះបណ្តាល និងការផ្គត់ផ្គង់ជំនួយសំខាន់ៗជាង ៦០ តោន រួមទាំងឧបករណ៍វេជ្ជសាស្ត្រ និងអាហារ...
Breaking
ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...
ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស
ភ្នំពេញ៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...
អបអរសាទរ! ធនាគារ APD ចាប់ដៃគូសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York»
ភ្នំពេញ៖ សូមអបអរសាទរ ដល់ធនាគារ APD ចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការថ្មី ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក Bank aof...

