ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
bora.chhouk@gmail.com
1368 POSTS
Exclusive articles:
ការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងផលិតភាពនៅកម្ពុជា៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិងអង្គការCIRD សហការគាំទ្រកសិករដំណាំស្រូវ
Uncategorized
bora.chhouk@gmail.com
-
February 24, 2025
បាត់ដំបង៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ - កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ១៤ ខែស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកទេសកសិកម្មឆ្លាតវៃ»។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) ក្នុងគោលបំណងបង្កើនចំណេះដឹងដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងកសាងភាពធន់នឹងបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលទៅដល់ប្រជាកសិករដែលដឹកនាំដោយអ្នកជំនាញផ្នែកកសិកម្មប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាតវៃ។ តាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកទេសទំនើបក្រោមការសហការនេះ កសិករនឹងមានការយល់ដឹងបន្ថែមពីទិន្នផលដំណាំរបស់គាត់ និងសម្របខ្លួនទៅនឹងការវិវត្តនៃលក្ខខណ្ឌបរិស្ថាន។ ការអនុវត្តគម្រោងតាមវិធីសាស្រ្តនេះនឹងជួយដល់កសិករក្នុងការផ្គត់ផ្គង់ស្រូវទៅគ្រួសារជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ផុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ...
ក្រុមហ៊ុន Vietjet ឈ្នះពានរង្វាន់ធនធានមនុស្សអន្តរជាតិចំនួន៣ ប្រភេទឧត្តមភាពធនធានមនុស្ស និងសមាហរណកម្មបច្ចេកវិទ្យា
Uncategorized
bora.chhouk@gmail.com
-
February 20, 2025
ភ្នំពេញ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ធនធានមនុស្សអន្តរជាតិចំនួនបី រួមមាន “ក្រុមហ៊ុនដែលជាទីកន្លែងធ្វើការដ៏ល្អ” “ការអនុវត្តទំនួលខុសត្រូវសង្គមល្អបំផុត” និង “ម៉ាកយីហោនិយោជកល្អបំផុតជាសកល” នៅក្នុងមហាសន្និបាត HRD ពិភពលោកលើកទី ៣៣ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet ត្រូវបានគេទទួលស្គាល់ថាមានប្រព័ន្ធគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ផ្តល់ជូនអត្ថប្រយោជន៍បុគ្គលិកដែលមានការប្រកួតប្រជែង និងបរិយាកាសការងារប្រកបដោយថាមពល។ ដោយប្រតិបត្តិការកងនាវាអាកាសចរថ្មី និងសន្សំសំចៃប្រេង ក្រុមហ៊ុនអាកាសចរណ៍បន្តនូវកំណើនប្រកបដោយនិរន្តរភាព ដែលអនុលោមតាមគោលដៅ ESG របស់ខ្លួន។ ក្រុមហ៊ុន Vietjet ក៏វិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិដ៏ទូលំទូលាយនៅបណ្ឌិត្យសភាអាកាសចរណ៍ Vietjet (VJAA)។ មហាសន្និបាតឆ្នាំនេះ ស្វែងយល់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះការគ្រប់គ្រងធនធានមនុស្ស ដែល AI (Artificial Intelligence) ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកម្លាំងពលកម្ម និងត្រៀមរៀបចំធនធានមនុស្សទាំងនោះសម្រាប់ពេលអនាគត។ ក្រុមហ៊ុន Vietjet ដែលជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា កំពុងបង្កើតស្តង់ដារឧស្សាហកម្មថ្មី ដោយរួមបញ្ចូល AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការគ្រប់គ្រងធនធានមនុស្ស និងនិរន្តរភាពសាជីវកម្ម។ បច្ចុប្បន្ន Vietjet មានកម្លាំងពលកម្មពហុវប្បធម៌ ដែលមានបុគ្គលិកជាង ៦,០០០ នាក់ មកពីជាង ៥០ ប្រទេស និងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើន...
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តឈានមុខជា «ទីកន្លែងធ្វើការដ៏ល្អ»
Uncategorized
bora.chhouk@gmail.com
-
February 19, 2025
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការជា «ទីកន្លែងធ្វើការដ៏ល្អ» ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបានសបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងនាមជានិយោជកឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ គឺជាការទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅកន្លែងធ្វើការ ដែលផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួលបានវិញ្ញាបនបត្រជាថ្មីនេះ ជាភាពជោគជ័យដ៏សំខាន់មួយទៀតនៅក្នុងដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានការទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៏មួយដែលទទួលបានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិតគ្រប់រូបមានអារម្មណ៍ថា ទទួលបានការគោរព និងផ្តល់តម្លៃ ដែលនេះជាស្តង់ដាខ្ពស់មួយដែលត្រូវបានកំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។ ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីអបអរនូវសមិទ្ធផលមួយនេះ តាមរយៈទំព័រហ្វេសប៊ុកហ៊ិននីគែន ខេមបូឌា។ ក្រុមការងារមានមោទនភាពក្នុងការបង្កើតភាពរីករាយរួបរួមគ្នាដ៏ពិតប្រាកដមួយ ក្រុមហ៊ុន ហ៊ិននីគែន...
ជាថ្មីម្តងទៀត Vietjet ត្រូវបានបានផ្តល់កិត្តិយសជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុតរបស់ពិភពលោក”
Uncategorized
bora.chhouk@gmail.com
-
February 13, 2025
ភ្នំពេញ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ Vietjet ត្រូវបានដាក់ឈ្មោះថាជា "ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត" សម្រាប់ឆ្នាំ ២០២៥ ម្តងទៀត។ នេះគឺជាការការផ្តល់ចំណាត់ថ្នាក់ដ៏មានសារៈសំខាន់ក្នុងប្រភេទ ពានរង្វាន់អាកាសចរណ៍ល្អបំផុតរបស់ពិភពលោក ដែលត្រូវបានធ្វើឡើងដោយ AirlineRatings.com ជាគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងវាយតម្លៃផលិតផលដែលទទួលស្គាល់ទូទាំងពិភពលោក។ តាមរយៈការផ្តល់កិត្តិយសដល់ក្រុមហ៊ុន Vietjet ជាមួយនឹងពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ AirlineRatings ទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍នេះថាផ្តល់ជូនតម្លៃសំបុត្រសមរម្យ ខណៈពេលដែលរក្សាបាននូវគុណភាព និងការពេញចិត្តរបស់អតិថិជន។...
កម្មវិធី Loyalty របស់ Emirates Skywards និង ALL របស់ Accor បង្កើនភាពជាដៃគូដោយផ្តល់រង្វាន់បន្ថែមជូនសមាជិកនៃកម្មវិធីនេះ
Uncategorized
bora.chhouk@gmail.com
-
February 11, 2025
ភ្នំពេញ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ - Emirates Skywards ដែលជាកម្មវិធី Loyalty ផ្តល់ជារង្វាន់ពី Emirates ព្រមទាំង flydubai និង ALL ដែលជាកម្មវិធី Loyalty និងកម្មវិធីកក់សំបុត្ររបស់ Accor បានបង្កើនភាពជាដៃគូកាន់តែស្អិតរមួត ដោយផ្តល់ជូនសមាជិករបស់ខ្លួននូវអត្ថប្រយោជន៍ និងឱកាសបន្ថែមដើម្បីបង្កើនរង្វាន់របស់ពួកគេតាមរយៈប្រតិបត្ដិការដ៏ងាយស្រួល។ ការផ្តល់ជូនចុងក្រោយនេះត្រូវបានរំពឹងថានឹងទាក់ទាញអ្នកធ្វើដំណើរទៅ...
1
...
14
15
16
...
273
Page 15 of 273
Breaking
តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?
KD102
-
May 29, 2026
Vietjet នឹងបើកដំណើរការផ្លូវហោះហើររវាងទីក្រុងហាណូយនិងទីក្រុងប្រាក ជំរុញដល់ការពង្រីកបណ្តាញហោះហើររបស់ខ្លួនទៅកាន់អឺរ៉ុប
Uncategorized
May 27, 2026
0
ភ្នំពេញ៖ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...
លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន
event
May 26, 2026
0
ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...
អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា
ព័ត៌មានជាតិ
May 24, 2026
0
ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត
ព័ត៌មានជាតិ
May 22, 2026
0
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...