bora.chhouk@gmail.com

1356 POSTS

Exclusive articles:

ក្រុមហ៊ុន Vietjet​ បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤​ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥

ភ្នំពេញ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះបង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។ កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះAirbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។ យន្តហោះដ៏ទំនើប A321neo ACF ដែលទើបទទួលបានថ្មីៗ នឹងបន្ថែមជាសមាជិកក្នុងគ្រួសារយន្តហោះដ៏ជោគជ័យ គឺយន្តហោះ A320 ដែលមានការរចនាឡើងយ៉ាងទំនើប ហើយថែមទាំងមានកាប៊ីនដែលអាចបត់បែនបានសម្រាប់ដឹកអ្នកដំណើររហូតដល់ ២៤០ នាក់។ ការប្រើប្រាស់យន្តហោះ A321neo ទាំងនេះ ក៏ជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់រិយាកាស និងសំឡេងរំខានផងដែរ បើប្រៀបធៀបទៅនឹងម៉ូដែលយន្តហោះមុនៗ។ ការធ្វើឱ្យប្រសើរឡើងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើររបស់ Vietjet ប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រិតកាបបូនត្រឹមឆ្នាំ ២០៥០។ កងនាវាទំនើបរបស់ Vietjet បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងរីករាយ។ការដាក់ឱ្យដំណើរការយន្តហោះបន្ថែមចុងក្រោយបំផុតនេះ នឹងត្រូវបានចាប់ផ្តើមផ្តល់សេវាភ្លាមៗនៅដើមឆ្នាំ ២០២៥ ដោយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការដឹកជញ្ជូននៅនិទាឃរដូវ ខណៈពេលដែលធានាថាអ្នកដំណើរមានជម្រើសជាច្រើនក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយការធ្វើដំណើរបានកាន់តែឆ្ងាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជា នឹងមានភាពយ៉ាងងាយស្រួលក្នុងការទស្សនាតំបន់វប្បធម៌រស់រវើកនានានៃរដ្ឋធានីរបស់ប្រទេសវៀតណាម មុនពេលចាប់ផ្តើមធ្វើដំណើរបន្តទៅកាន់តំបន់ទេសចរណ៍ពេញនិយមជាច្រើនទៀត។ តាមរយៈការផ្តល់ជូនតម្លៃសំបុត្រធូរថ្លៃសមរម្យ និងទិសដៅធ្វើដំណើរជាច្រើន Vietjet ធានាថាអ្នកដំណើរមានឱកាសច្រើនក្នុងធ្វើដំណើរទៅកាន់កន្លែងថ្មីៗ ដែលធ្វើឱ្យបទពិសោធន៍នៃធ្វើដំណើររបស់ពួកគេកាន់តែងាយស្រួល និងរីករាយ៕

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

ភ្នំពេញ៖​ នៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។ ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារ​ៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ ក្រុមហ៊ុន Smart Axiata បាននិងកំពុងគាំទ្រយ៉ាងពេញទំហឹងទៅលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងបរិស្ថាន ដូចជាកម្មវិធី ​ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយបាន ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដើម្បីគាំទ្រការបណ្ដុះពន្លកបៃតងព្រមទាំងចូលរួមផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ Smart ផ្ទាល់ រួមទាំងបានចូលរួមផ្គត់ផ្គង់សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងកម្មវិធី ដូចជា...

អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

ភ្នំពេញ៖​ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើង​រួមគ្នា​បន្ត​សហការ និង ធ្វើការ​ដើម្បី​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ»​។  ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានប្រគល់ជូនរបាយការណ៍ផ្តល់ផល វិជ្ជមានចំពោះសេដ្ឋកិច្ចសង្គម ដែលបង្ហាញពីការរួមចំណែកដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុននេះចំពោះសេដ្ឋកិច្ចក្នុងស្រុក ការអភិវឌ្ឍសហគមន៍ និងការអនុវត្តប្រកបដោយនិរន្តរភាពក្នុងរយៈពេលបីទសវត្សរ៍កន្លងមក។  កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រូវបានមើលរំលងឡើយ។...

គោលការណ៍ណែនាំទប់ស្កាត់ព័ត៌មានមិនពិតសកលរបស់ TikTok អាចអនុវត្តបានសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា

ភ្នំពេញ៖​ TikTok គឺជាភ្លេតហ្វមដែលមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ពួកគេ។ យើងខិតខំធ្វើការដើម្បីរក្សាសុវត្ថិភាព កន្លែងដែលមានភាពឆ្នៃប្រឌិតដែលអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការស្វែងរកមាតិកាថ្មីៗ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងរលូន។ ជាក់ស្តែង ប្រទេសកម្ពុជាជាប្រទេសដែលមានអ្នកបង្កើតមាតិកាតាមភេ្លតហ្វម TikTok ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ក្រុមហ៊ុន TikTok ចាប់ដៃគូជាមួយអ្នកជំនាញសកល (រួមទាំងកម្មវិធីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពិតជាសកលរបស់យើង) ក្នុងការការពារសហគមន៍ពីព័ត៌មានមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃនិន្នាការព័ត៌មានមិនពិត និងជម្រុញសហគមន៍អ្នកប្រើប្រាស់ទទួលបានព័ត៌មានផ្លូវការពិតប្រាកដ។ គោលការណ៍ណែនាំអំពីសហគមន៍របស់ TikTok មានជាភាសាខ្មែរដែល ហាមខាត់ខ្លឹមសារ ឬមាតិកាមិនត្រឹមត្រូវ បំភ័ន្តឬមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល ឬសង្គមដោយមិនគិតពីចេតនារបស់អ្នកបង្ហោះឡើយ។ នេះរួមបញ្ចូលមិនត្រឹមតែការប៉ះពាល់ដល់បុគ្គលប៉ុណ្ណោះទេ តែថែមទាំងអាចប៉ះពាល់ដល់សង្គមផងដែរ ដូចជាការធ្វើឱ្យខូចទំនុកចិត្តក្នុងការបោះឆ្នោត ឬគំនិតផ្តួចផ្តើមអំពីសុខភាពសាធារណៈជាដើម។ គោលការណ៍ណែនាំំអំពីព័ត៌មានមិនពិត ក្រុមហ៊ុន TikTok មានគោលការណ៍តឹងតែង ជុំវិញប្រភេទព័ត៌មានមិនពិតដូចជា ផ្នែកវេជ្ជសាស្រ្ត បម្រែបម្រួលអាកាសធាតុ និងព័ត៌មានអំពីការបោះឆ្នោត ក៏ដូចជាមាតិកាបំភ័ន្តដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ទ្រឹស្តីសមគំនិត និងបញ្ហាសុវត្ថិភាពសាធារណៈដូចជា...

Emirates ឈ្នះពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards និង World Travel Tech Awards ប្រចាំឆ្នាំ ២០២៤​​ នេះ

ភ្នំពេញ៖ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards ២០២៤រួមមាន៖ ពាន​រង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកដែលមានកាប៊ីនលំដាប់​ First Class » ពាន​រង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានម៉ាកយីហោឈានមុខគេ» ពាន​រង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីកម្សាន្តដ៏សម្បូរ​បែប» និងពាន​រង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីផ្តល់រង្វាន់ឈានមុខគេ»។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់​ជាក្រុមហ៊ុនដែលមាន «កម្មវិធីទូរស័ព្ទដៃនៃ​ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និង «កម្មវិធីទូរស័ព្ទដៃនៃ​ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅមជ្ឈិមបូព៌ា» នៅក្នុងកម្មវិធី World Travel Tech Awards ឆ្នាំ​២០២៤​។ គួរបញ្ជាក់ផងដែរថា ពានរង្វាន់ចុងក្រោយបំផុតទាំង​នេះ ​ទើប​ទទួលបានប៉ុន្មានសប្តាហ៍​ បន្ទាប់ពីនាយក​គ្រប់គ្រងប្រចាំ​ប្រទេស​កម្ពុជារបស់​Emirates លោក Mohammed Al Qassim បានជួប​ជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ Emirates អំពីការកើនឡើងចំនួនអ្នកដំណើរឆ្លងកាត់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ លោក Al Qassim ក៏បានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ក៏នឹងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអារ៉ាប់រួមផងដែរ។ នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល លោក Al Qassim ក៏បានលើកឡើងពីពានរង្វាន់កិត្តិយសដ៏ល្អបំផុតថ្មីៗជាច្រើនផ្សេងទៀតដែលក្រុមហ៊ុនរបស់ Emirates ទទួលបាន រួមមាន​ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងពិភពលោក» នៅក្នុងពានរង្វាន់ ULTRAs ២០២៤ ដ៏មានកិត្យានុភាព ពាន​រង្វាន់​ដ៏ល្អបំផុតនៅ «Telegraph...

Breaking

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...

ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦​ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...
spot_imgspot_img