ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
bora.chhouk@gmail.com
1356 POSTS
Exclusive articles:
ក្រុមហ៊ុន Vietjet ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំ រយៈពេល១០ថ្ងៃ
Uncategorized
bora.chhouk@gmail.com
-
October 9, 2025
ភ្នំពេញ៖ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជាដែលមានការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ ដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ស្នាក់នៅសណ្ឋាគារដ៏ប្រណិត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក្នុងអំឡុងពេល ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រចុងឆ្នាំនេះ ដែលមានរយៈពេលកំណត់ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំផែនការដំណើរកម្សាន្តចុងឆ្នាំ ឬដំណើរនានានាឱកាសឆ្នាំថ្មីនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតតាមរយៈជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងហាណូយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ Eco-class (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដបញ្ចុះតម្លៃ SUPERSALE1010 នៅពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ)។ ជាផ្នែកមួយនៃការប្រារព្ធពិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃដ៏ធំបំផុតនេះ អ្នកដំណើរដែលធ្វើដំណើរចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន។ សម្រាប់អ្នកដំណើរតាមប្រភេទសំបុត្រអេកូ ក្រុមហ៊ុន Vietjet ផ្តល់ជូនការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាមនៅលើជើងហោះហើរអន្តរជាតិ និងបញ្ចុះតម្លៃ 50% លើម្ហូបអាហារឈ្ងុយឆ្ងាញ់ក្តៅៗដែលបានកក់ទុកមុនសម្រាប់ជើងហោះហើរក្នុងស្រុកទៅកាន់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកដំណើរ SkyBoss អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៅទូទាំងផ្លូវហោះហើរទាំងអស់ ដោយប្រើលេខកូដបញ្ចុះតម្លៃ LEADER10។ លើសពីនេះ អ្នកដំណើរធ្វើដំណើរតាម Vietjet ក៏អាចរីករាយជាមួយការស្នាក់នៅ Furama Resort ដ៏ល្បីល្បាញនៅទីក្រុង ដាណាង ដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ដែលវាជាឋានសួគ៌ឆ្នេរសមុទ្រនៅភាគកណ្តាលវៀតណាម។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការស្នាក់នៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ជាមួយនឹងការពង្រីកបណ្តាញ និងកងនាវាអាកចាសចរ Vietjet កំពុងធ្វើឱ្យអ្នកធ្វើដំណើរមានភាពងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើដំណើរទៅកាន់គោលដៅជាច្រើននៅប្រទេសវៀតណាម រួមទាំងផ្លូវដ៏មមាញឹកនៃទីក្រុងហាណូយ...
TikTok ជួយម្ចាស់អាជីវកម្មខ្មែរសម្រេចកំណត់ត្រាលក់ដាច់ខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
Uncategorized
bora.chhouk@gmail.com
-
October 2, 2025
ភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដា ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរ នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយលើកឡើងថា TikTok បានជួយពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលដល់អតិថិជនថ្មី និងចាស់ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលក្នុងអំឡុងពេលពិធីបុណ្យធំ ប្រពៃណីជាតិខ្មែរនេះ។ សម្រាប់សហគ្រិនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ មិនមែនត្រឹមតែជាពេលវេលានៃការជួបជុំគ្រួសារ និងធ្វើបុណ្យ ឧទ្ទិសកុសលជូនដូនតានោះទេ តែក៏ជាពេលវេលាដ៏សំខាន់សម្រាប់ការលក់ដូរ ដូចជា ម្ហូប អាហារ សម្លៀកបំពាក់ ផ្កា និងដង្វាយនានាផងដែរ។ នៅឆ្នាំនេះ TikTok...
ក្រុមហ៊ុន Vietjet មានបំណងហោះហើរត្រង់ និងស្វែងរកឱកាសវិនិយោគទុនអាជីវកម្មនៅសហរដ្ឋអាមេរិក
Uncategorized
bora.chhouk@gmail.com
-
September 26, 2025
ភ្នំពេញ៖ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតមួយនៅអាស៊ី កំពុងរៀបចំផែនការឆ្ពោះទៅគោលដៅវិនិយោគទុនអាជីវកម្មនៅសហរដ្ឋអាមេរិក ជាមួយនឹងផែនការចាប់ផ្តើមការហោះហើរត្រង់ និងស្វែងរកការចុះបញ្ជីដ៏មានសក្តានុពលនៅផ្សារភាគហ៊ុន Wall Street។គោលដៅដ៏មានមហិច្ឆតានេះ ត្រូវបានគូសបញ្ជាក់ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao ទៅកាន់ផ្សារហ៊ុនញូវយ៉ក (NYSE) ជាទីដែលលោកស្រីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានផ្សារហ៊ុនញូវយ៉ក (NYSE) គឺ អ្នកស្រី Lynn Martin។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុង Seattle ជាកន្លែងដែលអ្នកស្រីបណ្ឌិត Thao ដែលជាស្ត្រីមានបំផុតរបស់វៀតណាមបានប្រារព្ធពិធីស្វាគមន៍យន្តហោះ Boeing 737-8 ដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍ក្រោមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រចំនួន ២០០ គ្រឿងដែលមានតម្លៃ ៣២ ពាន់លានដុល្លារ ដែលជាព្រមព្រៀងអាកាសចរណ៍ដ៏ធំបំផុតរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ថ្លែងនៅឯផ្សារហ៊ុនញូវយ៉ក (NYSE) អ្នកស្រីបណ្ឌិត Thao បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រពីររបស់ Vietjet ក្នុងការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន និងស្វែងរកការចូលទៅកាន់ទីផ្សារមូលធនពិភពលោក។ ខណៈពេលដែលបង្ហាញពីការរីកចម្រើននៃទីផ្សារភាគហ៊ុនរបស់វៀតណាម អ្នកស្រីបានកត់សម្គាល់ពីសក្តានុពលសម្រាប់ការចុះបញ្ជីនាពេលអនាគតនៅលើផ្សារហ៊ុនញូវយ៉ក (NYSE) មិនត្រឹមតែសម្រាប់ក្រុមហ៊ុន Vietjet ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ HDBank ដែលអ្នកស្រីមានតួនាទីជាអនុប្រធានផងដែរ។ អ្នកស្រីបណ្ឌិត Thao ក៏បានគូសបញ្ជាក់ផងដែរថា៖ "យើងនឹងហោះហើរទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ហើយយើងពិតជារំភើបរីករាយខ្លាំងណាស់ក្នុងការស្វែងរកឱកាសដើម្បីបង្កើនដើមទុនអាជីវកម្មនៅទីក្រុងញូវយ៉ក ដែលជាផ្សារហ៊ុនដ៏ធំបំផុតរបស់ពិភពលោកដែលនេះមិនត្រឹមតែជាក្តីប្រាថ្នារបស់ Vietjet និង HDBank ប៉ុណ្ណោះទេ តែក៏ជាគោលបំណងដ៏សំខាន់របស់សហគ្រាសវៀតណាមជាច្រើនទៀតដែលកំពុងស្វែងរកការធ្វើសមាហរណកម្មជាសាកល”។ ផ្សារហ៊ុនញូវយ៉ក (NYSE) បច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីប្រហែល ២,៤០០ ដែលមានមូលធនប័ត្រទីផ្សាររួមបញ្ចូលគ្នាជិត ២៩ ពាន់ពាន់លានដុល្លារ។ អ្នកស្រី Lynn Martin គឺជាស្ត្រីទី២ហើយដែលជាអ្នកដឹកនាំផ្សារហ៊ុនញូវយ៉កដ៏កំពូលក្នុងប្រវត្តិសាស្រ្តបានសង្កត់ធ្ងន់ម្តងទៀតថាផ្សារហ៊ុនញូវយ៉ក (NYSE) នឹងប្តេជ្ញាជួយអាជីវកម្មវៀតណាមដែលចង់ចូលរួមក្នុងទីផ្សារសហរដ្ឋអាមេរិកជាពិសេសតាមរយៈការចុះបញ្ជីនៅលើផ្សារហ៊ុននេះ។ ទាំង Vietjet និង HDBank គឺជាធាតុផ្សំដ៏សំខាន់នៃសន្ទស្សន៍ VN30របស់វៀតណាម ដែលតំណាងឱ្យក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈកំពូលរបស់ប្រទេស ដែលផ្តល់ផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ អ្នកស្រីបណ្ឌិត Thao បានមានប្រសាស្រ្តថា...
ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ
Uncategorized
bora.chhouk@gmail.com
-
September 22, 2025
ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្រអាចរកបានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។ អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Vietjet ដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើករបស់វៀតណាម ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងយ៉ាងរលូនពីរដ្ឋធានីវៀតណាមទៅកាន់គោលដៅពេញនិយមនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ Vietjet ផ្តល់ជូននូវសេវាដឹកអ្នកដំណើរជាមួយយន្តហោះទំនើប សុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរីករាយជូនដល់ភ្ញៀវធ្វើដំណើរទាំងអស់។ អ្នកដំណើរពីប្រទេសកម្ពុជា ក៏អាចរីករាយជាមួយនឹងសកម្មភាពនៃការប្រារព្វពិធីបុណ្យនានាដ៏គួរឱ្យភ្ញាក់ផ្អើលនិងដ៏រីករាយនៅលើយន្តហោះ ដូចជា៖ ការផ្ដល់ជូនគោមអនុស្សាវរីយ៍ ការសម្តែងសិល្បៈលើយន្តហោះ និងនំព្រះខែ Vietjet ដែលផ្តល់ជូននៅលើជើងហោះហើរក្នុងអំឡុងពេលនៃពិធីបុណ្យទាំងនេះ និងនៅ Sky Shop។ លើសពីនេះ Vietjet ផ្តល់ការបញ្ចុះតម្លៃសំបុត្ររហូតដល់ ២០ ភាគរយ សម្រាប់សំបុត្រ Business និង SkyBoss រៀងរាល់ថ្ងៃទី ២ និង ២០ នៃខែ រួមទាំងការផ្តល់ជូនកាដូ "ទ្វេរដង" ដ៏ពិសេសជាច្រើនទៀត។ ក្នុងឱកាសអបអររដូវកាលដ៏ពិសេសនេះ...
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី
Uncategorized
bora.chhouk@gmail.com
-
September 15, 2025
ភ្នំពេញ៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ។ លោក Dat ធ្លាប់បម្រើការងារនៅប្រទេសកម្ពុជាក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ ដែលនៅពេលនោះលោកបានដើរតួនាទីដ៏សំខាន់ក្នុងការជួយក្រុមហ៊ុនអំឡុងពេលវិបត្តិកូវីដ១៩...
1
...
6
7
8
...
271
Page 7 of 271
Breaking
មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ
pheaktra1168@gmail.com
-
March 7, 2026
ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា
event
March 6, 2026
0
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...
សេចក្ដីជូនដំណឹង (លើកទី២) ស្ដីពីការផ្គត់ផ្គង់ឧបករណ៍ Wurth , Fluke និង Motor Makita ជូនរោងចក្រអគ្គិសនីទី៧
event
March 5, 2026
0
ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស
Uncategorized
March 2, 2026
0
ភ្នំពេញ៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...
អបអរសាទរ! ធនាគារ APD ចាប់ដៃគូសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York»
event
February 26, 2026
0
ភ្នំពេញ៖ សូមអបអរសាទរ ដល់ធនាគារ APD ចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការថ្មី ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក Bank aof...