KD102

131 POSTS

Exclusive articles:

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីរួមគ្នាដាក់ពង្រាយដំណោះស្រាយ ដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារកម្មដ៏ទូលំទូលាយ។ ការចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការទាញយកអត្ថប្រយោជន៍ពីភាពស៊ីសង្វាក់គ្នា រវាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយមានគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនទំនិញទាំងក្នុងស្រុក និងអន្តរជាតិ។ Metfone Express...

Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង ការផ្គត់ផ្គង់អគ្គិសនីរបស់ពួកគេប្រកបដោយភាពសកម្ម បង្កើនប្រសិទ្ធភាពថ្លៃដើមប្រតិបត្តិការ និងឆ្ពោះទៅរករបៀបរស់នៅបៃតងជាងមុន ខណៈដែលតម្រូវការថាមពលបន្តកើនឡើង។ ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន Metfone អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតអគ្គិសនីពីថាមពលព្រះអាទិត្យ និងរក្សាទុកវាដោយឆ្លាតវៃសម្រាប់ការប្រើប្រាស់ 24/7។ នៅពេលថ្ងៃ អគ្គិសនីដែលបង្កើតចេញពី បន្ទះសូឡាត្រូវបានផ្តល់អាទិភាព ដើម្បីផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងប្រតិបត្តិការអាជីវកម្ម។ ថាមពលលើសណាមួយត្រូវបានរក្សាទុក ក្នុងប្រព័ន្ធថ្មនឹងត្រូវរក្សាទុកដល់ការប្រើប្រាស់នៅពេលល្ងាច...

មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេប្រកបដោយភាពជឿជាក់ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា។ ឈានចូលដល់សករាជថ្មី ឆ្នាំ 2026 ជាមួយពាក្យស្លោក «17 ឆ្នាំនៃការផ្សារភ្ជាប់ដ៏មានន័យ» មិត្តហ្វូន នៅតែបន្តបេសកកម្មបម្រើអតិថិជនរបស់ខ្លួន តាមរយៈការពង្រីកវិសាលភាពនៃបច្ចេកវិទ្យាទំនើបចុងក្រោយ 5G ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ជាមួយដំណើរឆ្ពោះទៅមុខដ៏ច្បាស់លាស់ ក្នុងរយៈពេល...

Breaking

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
spot_imgspot_img