ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
private
695 POSTS
Exclusive articles:
សំណាងវិញ ស្ត្រីមេម៉ាយ កូន២ ទទួលបាន ផ្ទះថ្មីមួយខ្នង ពីឧកញ៉ា ទៀ វិចិត្រ
event
private
-
October 21, 2020
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសាងសង់ផ្ទះថ្មីមួយខ្នង ជូនស្រ្តីមេម៉ាយក្រីក្រ មួយគ្រួសារ មានកូន២នាក់ ក្រោយផ្ទះចាស់រងគ្រោះដោយសារដើមដូង រលំសង្កត់ពីលើ បណ្តាលអោយ រងការខូចខាតទាំងស្រុង នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងពេល អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូន គ្រួសារស្ត្រី មេម៉ាយរូបនេះ នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ក៏បាននាំយកអំណោយ ជាម្ហូមអាហារ និងថវិកា មួយចំនួន មកឧបត្ថម្ភបន្ថែមផងដែរ៕
ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ជាង២ពាន់ដុល្លារ ដល់ការសាងសង់ សំយ៉ាបប្រកស័ង្កសី មុខនិងខាងក្រោយ សាលាឃុំជើងគោ
event
private
-
October 20, 2020
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានជួយឧបត្ថម្ភ ការសាងសង់ សំយ៉ាបដែកប្រកស័ង្កសី ក្រុមហ៊ុនខាងមុខ និងខាងក្រោយ សាលាឃុំ ចំនួន១៦៥ ម៉ែត្រការេ ចំណាយថវិកាអស់ ២, ៦៤០ដុល្លារសហរដ្ឋអាមេរិក ។ ក្នុងនាមសមាជិកក្រុមប្រឹក្សា ឃុំជើងគោ...
ឧកញ៉ា ទៀ វិចិត្រ ចុះសួរសុខទុក្ខ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួន ដល់កងឯកភាព កងនាវាប្រដេញ និងកងនាវាដឹកជញ្ជូន កងទព័ជើងទឹក មូលដ្ឋានសមុទ្រ
event
private
-
October 20, 2020
ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិក នៅកងឯកភាព កងនាវាប្រដេញ និងកងនាវាដឹកជញ្ជូន កងទព័ជើងទឹកមូលដ្ឋានសមុទ្រ និងបានឧបត្ថម្ភជា ហ្វីប្រូជ័រ ចំនួន ៥០០សន្លឹក និងថវិកា ២៧លានរៀល ដល់អង្គភាពទាំងពីរផងដែរ...
តើ247 Store Cambodia គឺជាអ្វី?
សេដ្ឋកិច្ច
private
-
October 17, 2020
នៅក្នុងយុគសម័យ ឌីជីថលនេះ បញ្ហាលំបាកៗ ដែលលោកអ្នក ធ្លាប់ជួបប្រទះ ត្រូវបានគេបំបែក និងដោះស្រាយ ឲ្យមានសភាពងាយស្រួល ជាមុនច្រើន តួរយ៉ាង គ្រាន់តែអ្នកចង់ ទិញទំនិញអ្វីមួយ អ្នកត្រូវចំណាយពេលវេលា ដើម្បីទៅកាន់ផ្សារ ដែលមានទំនិញ អ្នកត្រូវការ ម៉្យាងអ្នកត្រូវជួប នូវផលវិបាក ដូចជា ការធ្វើដំណើរ ដែលមានតែការ កកស្ទះចរាចរណ៍ ការតម្រង់ជួរ ឬរងចាំបន្ទាប់ពី អតិថិជនផ្សេងៗ ការយួរទំនិញ សំពេញសំពោង ជាពិសេសការដឹកជញ្ជូន ទំនិញទាំងនោះ អោយមានសុវត្ថិភាព ការពារបែកបាក់ មុននឹងមកដល់លំនៅឋានវិញ នៅមានពេលខ្លះ ត្រូវតថ្លៃយ៉ាងយូរទៀតផង ទម្រាំបានទំនិញមួយៗ មកដល់ផ្ទះ ។ ដោយហេតុ មើលឃើញ នូវបញ្ហាខាងលើនេះ ទើបជម្រុញ ឲ្យកូនខ្មែរមួយក្រុម បានខិតខំ កែខៃ ដោយរួមបញ្ចូល នូវ បច្ចេកវិទ្យាបែប យុគសម័យថ្មីនេះ បង្រួមឲ្យផ្សារលក់ទំនិញមួយ ធ្វើឲ្យការទិញលក់ ផលិតផល រាប់ពាន់មុខ ស្ថិតមកលើបាត់ដៃ របស់អស់លោកអ្នក នោះគឺ 247 Store Cambodia ។ 247 Store Cambodia គឺជាការរួមបញ្ជូល នូវរាល់មុខទំនិញរាប់ពាន់មុខ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ក្នុងផ្សារលក់រាយ ដែលអាចទិញ និងលក់តាមប្រព័ន្ធអនឡាន និងធានាបាន នូវទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត ដោយដំណើរការ24ម៉ោង 7ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន អាចបញ្ជាទិញ បានគ្រប់ពេលវេលា ។ សម្រាប់ការបញ្ជាទិញ ទំនិញពីផ្សារ 247 Store Cambodia អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមរយៈ គេហទំព័រ (www.247storecambodia.com) បណ្តាញសង្គមហ្វេសបុក (247storecambodia) និងតាមរយៈទូរស័ព្ទ (085 / 086 994 599)។ សូមរំលឹកថា 247 Store Cambbodia ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្គួចផ្តើម ដោយកូនខ្មែរសុទ្ធសាទ ពីក្រុមហ៊ុន Ten Synergy Investment ក្នុងការនាំយក នូវរបបគំហើញថ្មី ក្នុងយុគសម័យ ឧស្សាហកម្ម 4.0 ជាមួយការរីកលូតលាស់ យ៉ាងឆាប់រហ័ស លើប្រពន្ធឌីជីថល៕
ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ម៉ាស ជាង១ម៉ឺនសន្លឹក ដល់កាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ សម្រាប់ ការអប់រំផ្សព្វផ្សាយ ជំងឺកូវីដ-១៩
event
private
-
October 17, 2020
ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។ ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕
1
...
75
76
77
...
139
Page 76 of 139
Breaking
ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា
pheaktra1168@gmail.com
-
March 29, 2026
សេចក្ដីជូណដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់សេវាលើការទិញអាជ្ញាបណ្ណប្រចាំឆ្នាំ សម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធព័ត៌មានវិទ្យា
event
March 27, 2026
0
Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ
event
March 20, 2026
0
ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...
ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
event
March 19, 2026
0
នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...
ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ
Uncategorized
March 18, 2026
0
ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...