ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។
ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕


Home›អត្ថបទពាណិជ្ជកម្ម›ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ម៉ាស ជាង១ម៉ឺនសន្លឹក ដល់កាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ សម្រាប់ ការអប់រំផ្សព្វផ្សាយ ជំងឺកូវីដ-១៩ ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈក…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





