private

695 POSTS

Exclusive articles:

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា១លានរៀល ប្រគល់ជូនលោក ម៉ៅ រ៉ា កំពុងសម្រាកព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកម្ពុជា-សូវៀត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន​ ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានចាត់តំណាងនាំយកថវិកា ចំនួន ១,០០០,០០០រៀល ជូនដល់គ្រួសារសមាជិកឈ្មោះ ម៉ៅ រ៉ា អាយុ ៥១ឆ្នាំ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-សូវៀត។ ក្រោយទទួលបានថវិកា ក្រុមគ្រួសារបងប្រុស ម៉ៅ រ៉ា បានគោរពថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា​របស់អ្នកឧកញ៉ា...

បុរសនេសាទ២នាក់ ត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ បន្ទាប់ពីជួបឧបទ្ទវហេតុលិចទូកកណ្តាលសមុទ្រ

ភ្នំពេញ៖ ពិតជាសំណាងនៅក្នុងគ្រោះថ្នាក់ បុរសអ្នកនេសាទជនជាតិខ្មែរ២នាក់ ដែលលិចទូកកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស វេលាម៉ោងជាង៨យប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់មកត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅស្វែងរក និងបានជួយសង្គ្រោះ ស្រង់រួចផុតពីគ្រោះថ្នាក់។ តាមការបញ្ជាក់ពីជនរងគ្រោះឲ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់តោងប៊ីដុង ហែលបណ្តែតទឹកសមុទ្រ​ ប្រហែលជិតមួយម៉ោង ហើយជាសំណាងល្អ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ GTVC ទៅជួយយកបុរសម្នាក់ ពីកោះរ៉ុង​ មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយមានបញ្ហាថប់ដង្ហើម 

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាថប់ដង្ហើម យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ មេល...

លោក ទៀ ស្យាម៖ កម្ពុជា-ថៃ ប្តេជ្ញារួមគ្នា បង្កើនកិច្ចសហការលើវិស័យកីឡា Off-Road 

ភ្នំពេញ៖ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានចូលរួមពិធីបើកព្រឹត្តការណ៍ប្រណាំងរថយន្ត 0ff-Road The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ និងជួបសម្តែងការគួរសមជាមួយលោក អាក់ណូថៃ អៀមឡាំណាវ អនុប្រធានសមាគមកីឡា Off-Road ប្រទេសថៃ ដើម្បីជំរុញវិស័យកីឡាយានយាន្តរវាងប្រទេសទាំងពីរ​ កាន់តែល្អប្រសើរ។ ជំនួបខាងលើធ្វើក្រោយបញ្ចប់ពិធី​ បើកការប្រណាំងកម្រិតអន្តរជាតិ នាព្រឹកថ្ងៃទី៣០...

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ចូនអូប័រពេទ្យ GTVC ទៅជួយទទួលស្រ្តីម្នាក់ ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ ក្រោយបញ្ហាសន្លប់មិនដឹងខ្លួន

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាសន្លប់មិនដឹងខ្លួន ថប់ដង្ហើម ក្អកធ្លាក់ឈាម ធ្លាប់មានជំងឺក្រពះពោះវៀន យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...

Breaking

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...

លាហើយការជាន់ អំប្រាយ៉ាហ្សរហូតដល់រមួលក្រពើ ៖ បទពិសោធន៍ ZM5 ស្មើររថយន្តទំនើប សាកសមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរើផ្ទះ

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនរើផ្ទះ (Moving Service) ទាំងអស់ដឹងច្បាស់ថា បញ្ហាលំបាកបំផុត មិនមែនជាការរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាអ្នកបើកបរពូកែៗ...
spot_imgspot_img