សិល្បៈ កម្សាន្ត កីឡា

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ GTVC យកស្រ្តីនិងកូនប្រុសម្នាក់ មានបញ្ហាក្តៅខ្លាំង៤០អង្សារ រហូតសន្លប់ ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត

ព្រះសីហ​​នុ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC...

លោក ថោង ខុន៖ កំពង់ផែទេសចរណ៍​ ខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយ ដល់វិស័យទេសចរណ៍

ព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងពីធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៦​ ខែកក្កដា ឆ្នាំ២០២៣ បានសម្តែងការគាំទ្រ និងបញ្ជាក់ថា កំពង់ផែទេសចេណ៏ថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់​...

អ្នកឧកញ៉ា ទៀ វិចិត្រ ចាត់ក្រុមការងារ​ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគនិងថវិកា ជូនលោកយាយជិះកង់ឃោសនា ជូនគណបក្សប្រជាជនកម្ពុជា

ខេត្តកណ្តាល៖ ដោយមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង...

បុរសម្នាក់ត្រូវបានជួយសង្គ្រោះ ក្រោយអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យក្រុមហ៊ុន GTVC ទៅទទួលយកពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈ ស្ទះដង្ហើមខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ញឹម ចន្ថា អាយុ៣៦ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចូលរួមប្រតិបត្តិការ ជាមួយសមត្ថកិច្ច ស្វែងរកជនរងគ្រោះ នៅឆ្នេរអូរឈើទាល

ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់កំពុងបាត់ខ្លួន នៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹក ហើយប្រតិបត្តិការស្វែងរកជនរងគ្រោះកំពុងធ្វើ ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បុរសវ័យ៤០ម្នាក់ឈ្មោះ ហេងពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុស អាយុប្រមាណ១០ឆ្នាំជាងបន្តិច បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុក ក៏បានលង់ទឹកនិងបាត់ខ្លួន។ បច្ចុប្បន្ន សមត្ថកិច្ច រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះ មានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕

Popular

spot_imgspot_img