ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៦ខែ កក្កដា ឆ្នាំ២០២១នេះថា ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ...
អាមេរិក៖យោងតាមក្រុមហ៊ុនអវកាស បាននិយាយថា ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានទិញសំបុត្រមួយ ដើម្បីហោះហើរទៅកាន់ទីអវកាស ជាមួយនឹងក្រុមហ៊ុន Virgin Galactic ដែលត្រូវបានប្រារព្វពិធី នៃការចាប់ផ្តើមសម្រាប់លោក Sir Richard Branson ចូលទៅក្នុងអវកាស កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ លោក...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា នៅថ្ងៃអង្គារនេះ ប្រទេសបារាំង បានផាកពិន័យក្រុមហ៊ុន Google ចំនួន៥០០លានអឺរ៉ូ ស្មើនឹង៥៩២ លានដុល្លារអាមេរិក ពីបទមិនបានផ្តល់ នូវកិច្ចព្រមព្រៀងដ៏សមរម្យមួយ ដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក សម្រាប់ការបង្ហោះមាតិកា ព័ត៌មានរបស់ពួកគេ ។ អាជ្ញាធររបស់បារាំងបានបញ្ជាឱ្យ Google...
ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសក្រុង បានរឹបអូស បានរូបិយបណ្ណឌីជីថល ដែលមានតម្លៃទឹកប្រាក់ ១៨០លានផោន ដែលជាប់ទាក់ទង នឹងការលាងលុយ អន្តរជាតិ នៅទីក្រុងឡុងដ៏ ។ ការរឹបអូសនេះ គឺជាប្រភេទធំបំផុត នៅចក្រភពអង់គ្លេស ដែលបានបំបែកកំណត់ត្រា មុននៅពេលដែលក្រុង...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែង ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានបាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែង ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យដឹងថា ការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី១៨ “The 18th China-ASEAN Expo 2021” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ភ្នំពេញ៖ ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិត ក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រសម្រេចបាន ៩៥,១០% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ ម៉ែត្រសម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២១។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១)នេះ មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ...
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលសំខាន់ៗ ទៅក្រៅប្រទេស មានចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លាអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៣៧ ៥៤១ ១៥០ ដុល្លាអាមេរិក ,ការនាំចេញស្រូវមានចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លាអាមេរិក...
ភ្នំពេញ៖ធនាគារពិភពលោក ឲ្យដឹងថាតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ១៩ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោកអនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិករបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងរៀបចំគោលនយោបាយហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF) ។...