ក្រុមហ៊ុន តូតាល់កម្ពុជា បាននាំយក បច្ចេកវិទ្យា លាងសម្អាតរថយន្ត ទំនើបបំផុត លំដាប់ ព្រីមៀម ពីអឺរ៉ុប មកកាន់ប្រទេស កម្ពុជា ហើយ

Date:

ភ្នំពេញ៖ តូតាល់កម្ពុជា គឺជាក្រុមហ៊ុន ប្រេងឥន្ធនៈឈានមុខគេ លំដាប់អន្តរជាតិមួយ នៅក្នុងប្រទេស ដែលកំពុងតែធ្វើទីផ្សារ លើផលិតផល និងសេវាកម្ម ដែលផ្តោតសំខាន់ លើប្រេងឥន្ធនៈ និងប្រេងរំអិល នឹងកំពុងបើកសម្ពោធ សេវាកម្មលាងរថយន្ត ដោយស្វ័យប្រវត្តិ ដំបូងបំផុត បច្ចេកវិទ្យាអ៊ឺរ៉ុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការ សេវាកម្មលាង​រថយន្ត​ ដោយស្វ័យប្រវត្តិ នាថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០២០នេះ លោក Asif IQBAL ដែលជាអគ្គនាយកក្រុមហ៊ុន តូតាល់កម្ពុជា បានសម្តែងការរំភើប របស់គាត់សម្រាប់ការ ខិតខំប្រឹងប្រែងចុងក្រោយនេះ ហើយលោកក៏កំពុងទន្ទឹងរង់ចាំ នូវការរីកចម្រើន ទៅមុខជាបន្តទៀត។

តាមរយៈការនាំមកនូវ​ បច្ចេកវិទ្យាថ្មីនេះ លោក Asif IQBAL ក៏បានលើកឡើងថា “យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ជឿជាក់លើ ក្រុមហ៊ុនតូតាល់កម្ពុជា តាមរយៈ ប្រេងឥន្ធនៈ សម្រាប់រថយន្ត និងតម្រូវការប្រេងរំអិល។ ហើយឥឡូវនេះ យើងកំពុងតែធ្វើការ ពង្រីកវិសាលភាព សេវាកម្មរបស់យើង ឱ្យឈានដល់ កម្រិតល្អបំផុត សម្រាប់អតិថិជនទាំងអស់ ដោយផ្តល់ជូននូវសេវាកម្ម លាងរថយន្តស្វ័យប្រវត្តិ ដ៏ទំនើបដំបូងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតជាចង់ឃើញ រថយន្តរបស់អតិថិជន ទាំងអស់មើលទៅថ្មី និងមានផាសុកភាព ក្នុងរយៈពេលតែមួយ ប៉ព្រិចភ្នែកប៉ុណ្ណោះ។”

លោក ក៏បានមានប្រសាសន៍ទៀតថា “យើងពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែង ដែលបានផ្តល់ជូន នូវសេវាកម្មថ្មីមួយនេះ សម្រាប់អតិថិជនទាំងអស់ ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំថា ធ្វើយ៉ាងណានឹងធ្វើឱ្យជីវិត របស់ប្រជាជន​ កាន់តែមាន ភាពងាយស្រួល និងរីករាយ។”

លោកបានបន្ថែមទៀតថា “រដូវភ្លៀងគឺតម្រូវឱ្យលោកអ្នក ធ្វើការលាងសម្អាតរថយន្ត ញឹកញាប់ប្រសិនបើ លោកអ្នកចង់ឱ្យរថយន្តថ្មីស្អាត។ នៅពេលថ្ងៃអាចនឹងសើម ហើយនៅតាមដងផ្លូវ នឹងមានទឹកដក់ ឬភក់ដែលងាយនឹង ធ្វើឱ្យរថយន្តប្រឡាក់ ប៉ុន្តែជាមួយនឹងសេវាកម្ម និងបច្ចេកវិទ្យារបស់ TOTAL Wash ទោះរថយន្តរបស់អ្នក ប្រឡាក់ខ្លាំងប៉ុណ្ណា ក៏នៅតែអាចលាងសម្អាត បានស្អាតល្អ និងធ្វើឱ្យរថយន្តមើលទៅថ្មី ពោរពេញដោយផាសុកភាព”

សូមបញ្ជាក់ថា TOTAL Wash មាន 2 ទីតាំងដំបូងគេ កំពុងបើកដំណើរការ នៅស្ថានីយ តូតាល់ ពោធិចិនតុង ទល់មុខអគារអ៊ែតវូត និងមួយទីតាំងទៀត នៅស្ថានីយ តូតាល់សាតូដូ ក្បែរអាងទឹកស្តាតអូឡាំពិច។ អ្វីដែលពិសេសបំផុតនៅ TOTAL Wash គឺផ្តល់ជូននូវកម្មវិធី ប្រូម៉ូសិនពិសេសៗជាច្រើនដូចជា៖ លាងរថយន្តឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេស ជូនអតិថិជនទាំងអស់ កំឡុងពេលបើកសម្ពោធនេះ រហូតដល់អស់ពីស្តុក។

គួររំលឹកថា Total Wash មានកញ្ចប់សេវាកម្ម ៣ប្រភេទស ម្រាប់អតិថិជនដូចជា៖ លាងរហ័ស (Quick wash), លាងបែបស្តង់ដារ (Standard) និងលាងបែបព្រីមៀម (Premium) ជាមួយនឺងតម្លៃសមរម្យបំផុត។ ជាក់ស្តែងសម្រាប់សេវាកម្ម លាងរហ័ស (Quick wash) មានតម្លៃចាប់ពី 12000រៀល ដល់ 20000រៀល ដែលធ្វើការលាងសម្អាត រថយន្តរបស់អ្នក បានស្អាតបំផុតហើយ ចំណាយពេលប្រមាណជា 6 នាទីប៉ុណ្ណោះ។ ដោយឡែកសម្រាប់ កញ្ចប់សេវាកម្ម លាងបែប ព្រីមៀម (Premium) វិញផ្តល់ជូន នូវសេវាកម្មលាងសម្អាត ពិសេសបំផុតជាមួយនឹង៖ ការសម្អាតផ្នែកខាងក្នុង ស្ទីម ខាត់ និងប៉ូលាឱ្យថ្មី។ Total Wash ផ្តល់ជូនសេវាកម្មលាងសម្អាត ដោយប្រើបច្ចេកវិទ្យា ពពុះហ្វូម និងបច្ចេកវិទ្យាសម្ពាធទឹកខ្លាំង ដែលមានអានុភាព លាងសម្អាតរថយន្ត របស់លោកអ្នក បានស្អាតបំផុត ដូច្នេះទោះរថយន្ត របស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណា ក៏អាចលាងបានស្អាតល្អ និងមើលទៅថ្មីដែរ! ។

សូមរំលឹកថា តូតាល់ គឺត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលកំពុងកាន់កាប់ និងកំពុងធ្វើ ការវិនិយោគ លើឃ្លាំងស្តុកប្រេងឥន្ធនៈ ប្រេងរំអិលនិងស្ថានីយ ប្រកបដោយស្តង់ដារខ្ពស់បំផុត ។ ក្រុមហ៊ុន តូតាល់ ក៏ផ្តល់ជូន​​ នូវសេវាកម្មចម្បងៗ​ ជាច្រើនទៀត ទៅកាន់បណ្តាអតិថិជនជាច្រើន ទូទាំងពិភពលោកផងដែរ។ យោងតាមការស្ទាបស្ទង់មតិ អតិថិជនប្រចាំឆ្នាំ ដែលធ្វើឡើងដោយ Statista ក្នុងនាមជា TESTBILD បានបង្ហាញថា TOTAL Wash ដណ្តើមបានពានរង្វាន់ឆ្នើម ជាក្រុមហ៊ុន ដែលមានផលិតផល និងសេវាកម្មល្អឥតខ្ចោះ លំដាប់ពិភពលោក (Best Quality Services) 3 ឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ 2017 ដល់ 2019 នៅក្នុងប្រទេសអាឡឺម៉ង់។ ឥឡូវនេះសេវាកម្មដ៏អស្ចារ្យនោះ មានវត្តមានជាផ្លូវការ នៅរាជធានីភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ!៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...