នៅក្រោយភាពល្បីល្បាញ​ របស់ Tik Tok បច្ចុប្បន្ន ដឹង​​ទេអ្នកណាបង្កើតឡើង និងមានប្រភព​ពីណា?

Date:

Tik Tok ឬ​ឲ្យ​ឈ្មោះ​ម្យ៉ាង​ទៀត Douyin ជា​កម្មវិធី​មាតិកា​ចម្រៀង​ និង​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន ដែល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់ ​នា​ខែ​កញ្ញា ឆ្នាំ២០១៦ ដោយ​ស្ថាបនិក​ក្រុមហ៊ុន Toutiao លោក Zhang Yiming ។ បុរស​មាន​ទ្រព្យសម្បត្តិ ៤ ពាន់​លាន​ដុល្លារ​រូប​នេះ បាន​ត្រួសត្រាយ​ផ្លូវ​ ឲ្យ​កម្មវិធី​របស់​ខ្លួន ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ នៅ​ប៉ែក​អាស៊ី ពោល​មាន​កំណើន​ អ្នក​ប្រើប្រាស់​លឿន​បំផុត ​នៃ​សហគមន៍​វីដេអូ​ជុំវិញ​ពិភពលោក។

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០១៨ កម្មវិធី Tik Tok មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ១៥០ លាន​នាក់ និង​ប្រចាំ​ខែ​ដល់ ៥០០ លាន​នាក់ ជាប់​ឈ្មោះ​ជា App ទទួល​បាន​ការ​ចុច​ទាញ​យក​ច្រើន​បំផុត​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ ដល់​ទៅ ៤៥,៨ លាន​ដង។ កម្មវិធី​លើ​ទូរសព្ទ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ទស្សនា​វីដេអូ ថត​វីដេអូ​ខ្លីៗ​និង​កែច្នៃ លាយ​ឡំ​ការ​បន្ថែម Effects ពិសេស​ជា​ច្រើន រហូត​បង្កើត​ចេញ​ជា​វីដេអូ​ កម្សាន្ត​អារម្មណ៍​ដ៏​ប្លែក​ភ្នែក​មួយ។

ភាគច្រើន​នៃ​អ្នក​លេង​ក្នុង​ស្រុក រមែង​ថត​វីដេអូ​ខ្លួន​ឯង ប៉ុន្តែ​បញ្ចូល​សំឡេង​ចេញ​ពី​វីដេអូ​ផ្សេង អាច​មាន​ជម្រើស​ចម្រៀង ​រាប់ពាន់​ប្រភេទ​ខុស​ពី​គ្នា មាន​តាំង​ពី Hip-hop ដល់​ Electronic ដោយ​ឥទ្ធិពល​នេះ​ហើយ​ បណ្តាល​ឲ្យ​​ផ្ទុះ​ភាព​ល្បីល្បាញ​ ដល់​តារា​អ៊ីនធឺណិត​ ជុំវិញ​សកលលោក​ មក​ចូលរួម​និង​ចែករំលែក ​ការ​កម្សាន្ត​រួម​គ្នា។

មុន​ការ​បង្កើត​ចេញ​ជា​រូបរាង Tik Tok ទទួល​ការ​វិនិយោគ​ដំបូង​បង្អស់​ ពី​ Toutiao Group នូវ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ លុះ​ចូល​ដល់​ឆ្នាំ ២០១៧ ទើប​ពង្រីក​ទីផ្សារ​ចូល​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ជោគជ័យ ​ចាប់​ផ្តើម​កើត​មានជំរុញ​ឲ្យ​ក្រុមហ៊ុន​មេ Beijing Bytedance Technology សម្រេច​ជះ​លុយ​ទិញ​យក Musical.ly និង Modern Sky មក​ពង្រឹង​គោលជំហរ​ លើ​វិស័យ​តន្ត្រី។ Tik Tok ធ្លាប់​ជាប់​ឈ្មោះ​ជា App លំដាប់​ទី ១ លើ App Store កាល​ពី​ខែ​មករា ក្នុង​ប្រទេស​ថៃ។

យ៉ាងណាមិញ​ក៏​ធ្លាប់​ជួប ​រឿង​សៅហ្មង​ចិត្ត កាល​ពី​ថ្ងៃ​ទី ៣ ​កក្កដា ឆ្នាំ ២០១៨ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​បាន​ប្រកាស​បិទ Tik Tok ជា​បណ្ដោះអាសន្ន​ ក្រោម​ហេតុផល​ចែកចាយ​មាតិកា​អាសអាភាស ​និង​ល្មើស​ច្បាប់ ប៉ុន្តែ​ក្រោយ​ការ​កែប្រែ​មួយ​សប្ដាហ៍​បន្ទាប់​ក៏​បើក​ឲ្យ​ប្រើប្រាស់ ​ជា​ធម្មតា​វិញ ប៉ុន្តែ​មាន​ការ​ពង្រឹង ​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​មុន៕

ប្រភព៖http://sabay

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...