អ្នកប្រើប្រាស់ សេវាកម្ម PayPal គួរតែមានការប្រុងប្រយ័ត្ន ជាមួយនឹងការបោកបញ្ឆោតថ្មី

Date:

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួនដែលប្រើសេវាកម្ម PayPal បានទទួលអុីមែលបោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

PayPal គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរឬបង់លុយអនឡាញ តាមរយៈអុីមែលដោយមិនចាំបាច់ឱ្យលេខគណនី ឬលេខប័ណ្ណឥណទានទៅអ្នកទទួលលុយ។ នៅក្នុងអុីមែលបោកបញ្ឆោតនេះជនខិលខូចបានស្នើសុំឱ្យអ្នកប្រើប្រាស់ឆាត (live chat) ជាមួយនឹងក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាមួយចំនួន។

ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ ពួកគេបានភ្ជាប់មកជាមួយនូវតំណភ្ជាប់ពិតប្រាកដជាច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ដើម្បីចាប់ផ្ដើមឆាត វានឹងភ្ជាប់ទៅនឹងប្រព័ន្ធឆាត ដែលអាចឆ្លើយឆ្លងជាមួយនឹងជនរងគ្រោះបានដោយស្វ័យប្រវត្តិ។

ជនខិលខូចនឹងព្យាយាមលួចយកទិន្នន័យសំខាន់ៗមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខប័ណ្ណឥណទាន។ដើម្បីជៀសវាងពីការបោកបញ្ឆោតទាំងនេះ នាយកដ្ឋានសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានអុីមែលឬសារ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន។ សូមលោកអ្នកធ្វើការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងអុីមែលឱ្យបានច្បាស់លាស់មានដូចជា អាសយដ្ឋានអុីមែលរបស់អ្នកផ្ញើ តំណភ្ជាប់ និង headers របស់អុីមែល។

គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះ នាយកដ្ឋានក៏បានផ្សព្វផ្សាយរួចមកហើយដែរទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Phishing ជាមួយនឹងកម្មវិធី Office 365 ដែលក្រុមហ៊ុន Microsoft បានធ្វើការណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...