Meta រៀបចំ​ថ្នាក់​បណ្តុះបណ្ដាលអំពី​សុវត្ថិភាព និង​ចំណេះ​ដឹង​អំពីស្តង់ដារសហគមន៍អនឡាញ ​ជូនអ្នកសារព័ត៌មាន​កម្ពុជា​និង​ តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​​

Date:

Meta ដែលមានឈ្មោះដើមហៅថា Facebook បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងស្តង់ដារសហគមន៍សម្រាប់អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាល​នេះ​ត្រូវបាន​បែងចែកចេញជាពីរវគ្គ ដែលវគ្គពេលព្រឹក​គឺសម្រាប់អ្នកសារព័ត៌មាន ចំណែកឯវគ្គពេលរសៀល​សម្រាប់​បណ្ដាតំណាង​អង្គការ​ក្រៅរដ្ឋាភិបាល និង​សង្គមស៊ីវិលនានា។​

សម្រាប់​ថ្នាក់សិក្សាពេលព្រឹក​ ដែលបាន​ចូលរួមដោយ​មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) សមាគមសម្ពន្ធអ្នកសារព័ត៌មាន​កម្ពុជា (Camboja) និង​ក្លឹបអ្នកកាសែតកម្ពុជា​(CCJ) យើង​ឃើញថាមាន​ការចូលរួមពី​សំណាក់​អ្នកសារព័ត៌មានក្នុង​ស្រុក​ចំនួន​ ១០០ នាក់។ ប្រធានបទ​ដែល​បានលើកឡើងរួមមាន​៖ ការ​លើកកំពស់​ការយល់​ដឹង​អំពី​ស្តង់ដារសហគមន៍​របស់​ក្រុមហ៊ុន Meta ដល់អ្នកសារព័ត៌មាន ដើម្បីអោយពួកគេ​ចេះ​ថែរក្សាសុវត្ថិភាព​គណនីបណ្ដាញសង្គម​របស់ពួកគេ ក៏ដូចជា​ចែក​រំលែក​​អំពីគន្លឹះ​ក្នុង​ការ​បង្កើត​និង​ថែរក្សា​ទំនាក់ទំនងបាន​ជិតស្និទ្ធ​ជាមួយនឹង​សហគមន៍​។​

ថ្លែងក្នុង​ឱកាស​នេះផងដែរ នាយក​គ្រប់គ្រងគោលនយោបាយ​សាធារណៈ​របស់ក្រុមហ៊ុន Meta ប្រចាំកម្ពុជា​ លោក​ “ហេង ភក្ដី” បាន​មាន​ប្រសាសន៍ថា៖ “ក្រុមហ៊ុន​ Meta បានយកចិត្តទុកដាក់យ៉ាង​ខ្លាំង ក្នុង​ការជំរុញទឹកចិត្ត​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ក៏ដូចជា​បណ្ដា​អង្គការ​សង្គមស៊ីវិល ឱ្យបាន​យល់​បានច្បាស់​អំពីជំហរនៃ​សេចក្ដីប្ដេជ្ញា​ចិត្ត អំពីគោលការណ៍​ដែល​​ក្រុមហ៊ុន Meta នឹង​សម្រេច​អោយបាន​ ដើម្បី​ធានា​ជូន​នូវ​សុវត្ថិភាពដល់បទពិសោធន៍កម្សាន្ត​របស់អ្នកប្រើប្រាស់​នៅលើភ្លែតហ្វមហ្វេសប៊ុក​របស់ខ្លួន។​”

នាយក​គ្រប់គ្រងក្លឹបអ្នកកាសែត (CCJ) លោក “ប៉ែន បូណា”​ មាន​ប្រសាសន៍​ថា​៖ សព្វថ្ងៃនេះ “ហ្វេសប៊ុក” ត្រូវបាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បរិបទ​ទំនាក់ទំនង​ប្រចាំថ្ងៃ ដ៏មាន​សារៈសំខាន់សម្រាប់កម្ពុជា​ ហើយ​​អ្នកប្រើប្រាស់​រាប់លាន​អ្នក តែងតែ​មានលទ្ធិភាព​អាច​ទទួល​បានដំណឹង ឬ​ព័ត៌មាន​ប្រចាំថ្ងៃ​​ពី​ភ្លែតហ្វមបណ្ដាញសង្គមមួយនេះ​។​ ក្នុងនាមជា​អ្នក​ផ្ដល់ព័ត៌មាន និង​អ្នកអត្ថាធិប្បាយ​ វាពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់ ដែល​បានដឹង​ថា​ ក្រុមហ៊ុន​ Meta យកចិត្ត​ទុកដាក់ខ្ពស់​ទៅលើសុវត្ថិភាព និង​ខ្វល់អំពីសារប្រយោជន៍របស់​យើង​គ្រប់គ្នា​។​”

លោក “ណុប វី” ដែលជានាយកប្រតិបត្តិ CamboJA បានលើកឡើង​ថា​៖ “សមាជិក​របស់យើង​ច្រើនណាស់​ ដែលកំពុង​តែប្រើប្រាស់ភ្លែតហ្វមរបស់ Meta សម្រាប់​ធុរៈកិច្ចផ្ទាល់ខ្លួន និង​សម្រាប់ការងារ​។ ការ​ស្វែងយល់​ដឹង​អំពី​គោលការណ៍​ស្តង់ដារ​សហគមន៍ និងរបៀបធ្វើការរបស់​មុខងារ​សំខាន់ៗមួយចំនួន​របស់​ Meta  គឺពិតជាមាន​អត្ថប្រយោជន៍ណាស់​ដល់​អ្នកគ្រប់គ្នា​។​”

ចំណែក​ឯលោក “​អ៊ិត សុធឿត” ជានាយក​ប្រព័ន្ធផ្សព្វផ្សាយ​នៃមជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ បាន​លើកឡើង​បន្តថា៖ “សមាជិក​របស់យើង​ពិតជារីករាយណាស់​នឹង​ឱកាស​ដែលបាន​ទទួលបានការការចែករំលែក ពីសំណាក់​តំណាង​ក្រុមហ៊ុន Meta អំពី​របៀប​ក្នុងការ​ការពារ​ខ្លួន​ពីហានិភ័យ​នានា​ ដែលអាច​កើតមាន​ឡើង តាមរយៈការឆបោក​ទាំងឡាយ​ក្នុង​អនឡាញ​។”​

សម្រាប់កិច្ចថ្នាក់​បណ្តុះបណ្ដាលពេលរសៀលវិញ ផ្ដោតសំខាន់ទៅលើ​អង្គការ​ក្រៅរដ្ឋាភិបាល ដែល​មានការិយាល័យ​នៅកម្ពុជា​នានា ​គឺទទួលបាន​ការ​ចូលរួមពីសំណាក់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ ហើយ​វគ្គនេះ​ផងដែរ ក៏បានផ្ដោតសំខាន់លើ​របៀបដែល​ ក្រុមហ៊ុន​ Meta អាចរួមចំណែក​​ក្នុងការអភិវឌ្ឍបន្ថែម​នូវ​​សមត្ថភាព​របស់​អង្គការសង្គមស៊ីវិល និង​បំនិន​ឌិជីថលនានា​។ ​

ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​គៀគរធនធាន​នៃ​គណៈកម្មាធិការសហប្រតិបត្តិការ​សម្រាប់កម្ពុជា លោក “នង នាថនរៈ” មានប្រសាសន៍ថា៖ អង្គការ​សង្គមស៊ីវិល​មាន​តួនាទី​សំខាន់ណាស់​ក្នុង​ការ​អភិវឌ្ឍសង្គមកម្ពុជា​។​ ភ្លែតហ្វម ​នានា របស់ក្រុមហ៊ុន​ Meta ដើរតួរយ៉ាង​សំខាន់​ក្នុងនាម​ជា​ឧបករណ៍​ទំនាក់ទំនង​ដ៏មានអត្ថប្រយោជន៍​សម្រាប់​អង្គការ​នានា ដើម្បី​បង្កើត​បាននូវ​បទពិសោធន៍​ និង​ជំនួយ​នៃការ​យល់​ដឹង។​ ដូច្នេះវាមាន​សារៈសំខាន់​ណាស់ដែល​សង្គម​កម្ពុជា​ត្រូវ​​តែ​ចេះអំពីឧបករណ៍ និង​យុទ្ធសាស្រ្ត​មួយចំនួនទាំងនេះ ​ដែល​វា​អាច​ប្រើប្រាស់​ដើម្បី​ការពារសុវត្ថិភាព​គណនី​ និង​បង្កើនបទពិសោធន៍នៃការប្រើប្រាស់​ឱ្យ​កាន់តែប្រសើឡើង​នៅលើបណ្តាភ្លែតហ្វម​នានា​របស់ Meta។​ ហេតុដូច្នេះហើយ ការបើកវគ្គបណ្ដុះបណ្ដាល​បែបនេះ គួរតែត្រូវធ្វើឡើង​អោយបាន​ច្រើនដង​បន្ថែម​ទៀតសម្រាប់សង្គមកម្ពុជា​ជាសំខាន់​ ហើយ​និង​អង្គភាព​របស់សង្គម​ថ្នាក់​បន្ទាប់​ផ្សេងទៀត ដើម្បី​ជួយបន្ស៊ាំ​ពួកគេជាមួយនឹង​គោលការណ៍សុវត្តិភាព​ខាង​បច្ចេកវិទ្យា​បែបនេះ​។

បន្ថែមពីលើ​ការ​បណ្ដុះបណ្ដាលដោយផ្ទាល់ៗបែបនេះ ក្រុមហ៊ុន Meta ក៏មាន​ចែកជូនជា​សៀវភៅណែនាំ​អំពី សុវត្ថិភាព និង ​ឯកជនភាព​ហ្វេសប៊ុក​ផងដែរ​។ គម្រូសៀវភៅ​ណែនាំដែលមាន ៥៨ ទំព័រនោះ​ មាន​បញ្ចូលនូវ​គន្លឹះផ្សេងៗ ក្នុង​ការ​ថែរក្សាប្រូហ្វាល ​ និង​ទំព័រហ្វេសប៊ុក​របស់​អ្នកប្រើប្រាស់ឱ្យមានសុវត្ថិភាព ព្រមទាំងបន្ថែម​នូវការ​ពន្យល់​អំពី​របៀបក្នុងការ​ទប់ស្កាត់ការបៀតបៀនពីសំណាក់ដទៃ និង​គ្រប់គ្រងលទ្ធិភាព​ក្នុង​ការ​បញ្ចេញមតិរបស់ពួកគេនោះ​។ លំណែនាំទាំងនោះ ក៏មាន​ផ្ដល់នូវគន្លឺះប្រើប្រាស់បន្ថែម​អំពីការ​ប្រើប្រាស់ Facebook Instagram និង WhatsApp ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ​ IOS  និង Android ៕

Share post:

spot_imgspot_img

Popular

More like this
Related

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...