រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវឯកសារគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០

Date:

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ក្នុងគោលដៅពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្ម សេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ មានចក្ខុវិស័យអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ដើម្បីសម្រេចបានចក្ខុវិស័យ និងគោលបំណងខាងលើ គោលនយោបាយនេះបានកំណត់នូវគោលដៅចំនួន ៤ដូចខាងក្រោម៖

(១).ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈការកសាងក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

(២).ធ្វើទំនើបកម្មសេវាប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្តាញប្រៃសណីយ៍ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំដៅគាំទ្រការផ្តល់សេវាប្រៃសណីយ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងចូលរួមគាំទ្រដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាសាធារណៈរបស់រដ្ឋាភិបាលឌីជីថល។

(៣).បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត ក្នុងក្របខណ្ឌគតិយុត្តច្បាស់លាស់ និងការចូលរួមអភិវឌ្ឍឧស្សាហកម្មប្រៃសណីយ៍ ក្រោមរូបភាពនៃការវិនិយោគ របស់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

(៤).លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើពិពិធកម្មសេវាកម្ម និងផលិតផលប្រៃសណីយ៍ នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទាញយក៖ https://mptc.gov.kh/news/29756/

Share post:

spot_imgspot_img

Popular

More like this
Related

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...