ក្រសួងពាណិជ្ជកម្ម កំពុងបោះជំហ៊ានមួយកម្រិតទៀត លើវិស័យបច្ចេកវិទ្យាព័ត៌មាន

Date:

ភ្នំពេញ៖ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលទិន្ន័យជំនាន់ថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងមក ក្រសួងពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ កំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៏ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ជូនបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឍដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងទំនុកចិត្តខ្ពស់។

ការលើកឡើងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បែបនេះធ្វើឡើងនាឱកាសដែល លោក អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី សមិទ្ធផលការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោករដ្ឋមន្រ្តី បានជម្រាបជូនថា កម្មវិធីអនឡាញ (Online) ដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងដាក់ឱ្យដំណើរការសរុប មានចំនួន ២១សេវា ដែលធ្វើប្រតិបត្តិការចេញពីមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់តែម្ដង ហើយសេវាទាំងនេះ ស្ថិតក្រោមការថែទាំដោយយកចិត្តទុកដាក់ពីនាយកដ្ឋានទទួលបន្ទុក រួមមាន៖ នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម, នាយកដ្ឋាននីតិកម្ម, នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម, នាយកដ្ឋាននាំចេញនាំចូល, នាយកដ្ឋានកម្មសិទ្ធបញ្ញា, នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក។

លោករដ្ឋមន្រ្តី បញ្ជាក់ថា ក្រៅពីប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលកំពុងតែដាក់ឱ្យប្រើប្រាស់សព្វថ្ងៃជូនសាធារណៈជន ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានជំនាញបានអភិវឌ្ឍនូវប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីចំនួនពីរបន្ថែមទៀតគឺ ប្រព័ន្ធស្វ័យប្រវត្តកម្មរដ្ឋបាល (Administration Automation System – AAS) និងប្រព័ន្ធវិភាគស្ថិតិ (Statistical Analysis System – SAS) ដែលក្នុងដំណាក់កាលទី១នេះ ប្រព័ន្ធស្វ័យប្រវត្តកម្មរដ្ឋបាល (AAS) នឹងជួយសម្រួលដល់ការគ្រប់គ្រងមន្រ្តីរបស់ក្រសួងពាណិជ្ជកម្មតាមរយៈការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជាស្វែងរកមន្ត្រី តាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

លើសពីនេះ នៅដំណាក់កាលបន្ទាប់ ក្រសួងពាណិជ្ជកម្ម នឹងសិក្សាដាក់បញ្ចូលនូវមុខងារសំខាន់ៗផ្សេងទៀតដែលទាក់ទងនឹងការងាររដ្ឋបាលដូចជា Document Routing, Document Management ជាដើម។ ដោយឡែក ប្រព័ន្ធវិភាគស្ថិតិ (SAS) នឹងជួយសម្រួលដល់ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្នុងការទាញយកនូវព័ត៌មានស្ថិតិពាណិជ្ជកម្មតាមប្រព័ន្ធ Internet ដើម្បីជាមូលដ្ឋានក្នុងការវិភាគ រៀបចំផែនការ និងការធ្វើ សេចក្តីសន្និដ្ឋានានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ហើយនាពេលខាងមុខ ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ នឹងអាចធ្វើបច្ចុប្បន្នភាពដោយបន្ថែមមុខងារផ្សេងៗទៅតាមតម្រូវការជាក់ស្តែង ដើម្បីឱ្យប្រព័ន្ធនេះអាចទាញយកទិន្នន័យ Real Time ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តកម្មផ្សេងៗទៀតឱ្យកាន់តែមានភាពឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្រ្តី បន្តថា រហូតមកទល់បច្ចុប្បន្ន តាមរបាយការណ៍បានបង្ហាញឱ្យឃើញថា គេហទំព័រផ្លូវការថ្មី (MoC Web Portal) របស់ក្រសួងពាណិជ្ជកម្ម មានអ្នកទស្សនាជាប្រចាំចំនួនជាង២០ម៉ឺននាក់ និងមានអ្នកទស្សនាសរុបចំនួនជិត៥០ម៉ឺននាក់។

ក្នុងន័យនេះក្រសួងពាណិជ្ជកម្មកំពុងសិក្សាអំពីលទ្ធភាពក្នុងដាក់បញ្ចូលនូវព័ត៌មានពាណិជ្ជកម្ម ក៏ដូចជាសេវាកម្មសំខាន់ៗផ្សេងទៀតនៅលើ Portal នេះ ដើម្បីឱ្យសាធារណៈជន និងធុរៈកិច្ចជន អាចទាញយកទៅប្រើប្រាស់តាមវិស័យរៀងខ្លួនក្នុងការជួយជំរុញដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា។លោករដ្ឋមន្រ្តី បន្ថែមថា ក្នុងរយៈពេលកន្លងមក តាមរយៈការធ្វើទំនើបកម្មសេវាពាណិជ្ជកម្មឱ្យទៅជាការសេវាកម្មស្វ័យប្រវត្តកម្ម ការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាពខ្ពស់ និងមានចំនួនកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងកំឡុងនៃការរីករាលដាលនៃជម្ងឺកូវីដ។

ជាមួយគ្នានេះដែរការពង្រឹង និងការជួយសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីក៏បានដើរតួនាទីសំខាន់ក្នុងការជំរុញការផ្តល់សេវាក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានភាពរីកចម្រើន ឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។ ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីទាំងពីរនេះ នឹងរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...