TikTok ដាក់ដំណើរការមុខងារដើម្បី Refresh ទំព័រ For You feed នៅលើ TikTok 

Date:

និពន្ធដោយ៖ Sandeep Gover ប្រធានផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផល និង Mabel Wang ប្រធានផ្នែកមាតិកានិងផលិតផលអ្នកបង្កើតមាតិកានៃក្រុមហ៊ុន TikTok 

ថ្ងៃនេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដែលអាចឱ្យអ្នកប្រើប្រាស់ Refresh ទំព័រ For You feed របស់ពួកគេ ប្រសិនបើវីដេអូដែលត្រូវបានណែនាំលែងទទួលបានការចាប់អារម្មណ៍ពីពួកគេតទៅទៀត។ TikTok ក៏កំពុងផ្តល់ជូនការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពមួយផ្សេងទៀតអំពីកិច្ចប្រឹងប្រែងជាបន្តរបស់ខ្លួន ដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមើលឃើញវីដេអូដដែលៗ ខណៈដែលបណ្តាញសង្គមមួយនេះនឹងបន្តធ្វើការងារដើម្បីឱ្យគោលដៅនៃអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចេញមតិ និងទទួលបានបទពិសោធមើល (View) ដ៏រីករាយរបស់ពួកគេមានតុល្យភាព។

ជម្រើសចាប់ផ្តើមដ៏ស្រស់ស្រាយជាមួយ TikTok

ទំព័រ For You Feed នៅលើ TikTok ជួយអ្នកប្រើប្រាស់ឱ្យស្វែងរកមាតិកា អ្នកបង្កើតមាតិកា សហគមន៍ និងផលិតផល។

ប៉ុន្តែ TikTok ក៏អាចយល់ផងដែរថា មានពេលខ្លះនៅពេលដែលវីដេអូដែលត្រូវបានណែនាំលែងពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ឬក៏លែងផ្តល់មាតិកាចម្រុះគ្រប់គ្រាន់តទៅទៀត។ ដូច្នេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដើម្បីឱ្យអ្នកប្រើប្រាស់អាច Refresh ទំព័រ For You feed របស់ពួកគេ នៅពេលដែលពួកគេគិតថា មាតិកាឬវីដេអូដែលត្រូវបានណែនាំលែងជាមាតិកាដែលពួកគេចង់មើលតទៅទៀត។ នៅពេលបើកដំណើរការមុខងារនេះ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលមាតិកាផ្សេងៗនៅលើទំព័រ For You feed របស់ពួកគេហាក់ដូចជាពួកគេទើបតែចុះឈ្មោះប្រើប្រាស់ TikTok ដំបូងៗដូច្នេះដែរ។ ប្រព័ន្ធណែនាំវីដេអូរបស់ TikTok នឹងចាប់ផ្តើមណែនាំមាតិកាបន្ថែមទៀតទៅឱ្យអ្នកប្រើប្រាស់ដោយផ្អែកលើទំនាក់ទំនងថ្មីៗ។

មុខងារនេះត្រូវបានផ្តល់ជូនបន្ថែមពីលើមុខងារគ្រប់គ្រងមាតិការមួយចំនួន ដែលសហគមន៍របស់ TikTok បានបង្កើតរួចហើយដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធល្អៗ។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចជ្រើសរើសមិនមើលវីដេអូណាដែលមាន hashtags ឬឃ្លាជាក់លាក់ណាមួយពីទំព័រ For You feeds របស់ពួកគេ ហើយនិយាយថា “មិនចាប់អារម្មណ៍” ដើម្បីរំលងវីដេអូក្រោយៗពីអ្នកបង្កើតមាតិការជាក់លាក់ណាម្នាក់ ឬសំឡេងជាក់លាក់ណាមួយ។ ការបើកដំណើរការមុខងារ Refresh នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការកំណត់ (Setting) ណាមួយដែលអ្នកប្រើប្រាស់បានជ្រើសរើសរួច ឬប៉ះពាល់ដល់គណនីដែលអ្នកប្រើប្រាស់បានតាមដាននោះទេ។

របៀបដែល TikTok ធ្វើការងារដើម្បីផ្តល់ជូនបទពិសោធមើល (View) ដ៏រីករាយ

TikTokកំពុងធ្វើការឥតឈប់ឈរដើម្បីផ្តល់បទពិសោធមើលដ៏រីករាយ ហើយបណ្តាញសង្គមមួយនេះមានវិធីសាស្រ្តជាច្រើនដើម្បីជួយការពារភ្លែតហ្វមរបស់យើងតាមរយៈ៖

របៀបដែល TikTok ដោះស្រាយបញ្ហាដែលកើតមានដដែលៗ

បញ្ហាប្រឈមដែលមានតាំងពីដើមមកនៃប្រព័ន្ធណែនាំវីដេអូណាមួយកំពុងធានាថា ភាពទូលំទូលាយនៃមាតិកាដែលណែនាំទៅកាន់អ្នកមើល មិនតិចពេកឬមិនច្រំដែលពេក។ TikTok មានបំណងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រឈមនេះនិងធ្វើការងារដើម្បីបង្កើតប្រព័ន្ធមួយដែលផ្តល់ជូនមាតិកាច្រើនប្រភេទ។ ឧទាហរណ៍ អ្នកមើលជាទូទៅនឹងមើលមិនឃើញវីដេអូចំនួនពីរនៅក្នុងជួរតែមួយដែលផលិតដោយអ្នកផលិតមាតិកាតែម្នាក់ ឬដែលប្រើសំឡេងដូចគ្នា ហើយភ្លែតហ្វមនេះព្យាយាមចៀសវាងមិនបង្ហាញអ្នកប្រើប្រាស់នូវអ្វីមួយដែលពួកគេមើលឃើញពីមុនរួចហើយ។

លើសពីនេះទៀត TikTokធ្វើការងារដោយប្រុងប្រយ័ត្នក្នុងការអនុវត្តការកំណត់ដែនមាតិកាមួយចំនួនដែលមិនបានរំលោភបំពានគោលការណ៍របស់ខ្លួន ប៉ុន្តែអាចជះឥទ្ធិពលលើបទពិសោធរបស់អ្នកមើលបាន ប្រសិនបើពួកគាត់ឃើញវីដេអូដដែលៗច្រើនដង ជាពិសេសគឺមាតិកាដែលបង្ហាញពីភាពសោកសៅ ការធ្វើលំហាត់ប្រាណឬការតមអាហារខ្លាំងជ្រុលពេកការណែនាំពីផ្លូវភេទជាដើម។

TikTok ដឹងថា អ្នកប្រើប្រាស់បញ្ចេញមតិយោបល់និងអារម្មណ៍របស់ពួកគេតាមវិធីសាស្រ្តជាច្រើននៅលើ TikTok រួមទាំងនៅពេលដែលពួកគេកំពុងមានអារម្មណ៍សោកសៅ ឬកំពុងឆ្លងកាត់​បទពិសោធ​ដ៏លំបាកៗ​នៅក្នុងជីវិត។ បណ្តាញសង្គមមួយនេះតែងតែឮអ្នកជំនាញនិយាយថា នៅពេល​ដែលអ្នកទាំងនោះ​បិទទ្វារបន្ទប់សំងំនៅម្នាក់ឯងនៅពេលដែលពួកគេមានអារម្មណ៍សោកសៅ នោះពួកគេ​កាន់តែមានអារម្មណ៍ឯកា និងទទួលរងអារម្មណ៍ថាមានការមាក់ងាយពីអ្នកជុំវិញខ្លួនទៀតផង និងថា ការអនុញ្ញាតអ្នកប្រើប្រាស់មើល​ឃើញរបៀបដែល​អ្នកផ្សេងទៀត​ដោះស្រាយជម្នះ​អារម្មណ៍លំបាក​អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកមើល ជាពិសេសក្មេង​ជំទង់។ ជាមួយនឹងគំនិត​ទាំងនេះ វិធីសាស្រ្តរបស់ TikTok គឺការលុបចោលមាតិកាណាដែលជំរុញ ឬលើកទឹកចិត្តឱ្យ​នរណាម្នាក់ធ្វើបាបខ្លួនឯងប៉ះពាល់ដល់គោលការណ៍ផ្សេងៗទៀតរបស់យើង ខណៈដែលអនុញ្ញាតឱ្យមានការបង្ហោះវីដេអូបែបលើកទឹកចិត្ត ដើម្បីជួយឱ្យអ្នកប្រើប្រាស់ដែលមានបញ្ហាប្រែក្លាយជាក្លាហានក្រោកឈឡើងវិញ ឬក៏វីដេអូបែបអប់រំ ប៉ុន្តែយើងនឹងកំណត់ថាតើវីដេអូទាំងនោះមានសិទ្ធិទទួលបានការណែនាំញឹកញាប់ប៉ុណ្ណា។

ប្រព័ន្ធរបស់ TikTok អាចស្វែងរកប្រភេទវីដេអូដូចគ្នាក្នុងចំណោមមាតិកានានា ដូចជាវីដេអូបែបសោកសៅ ឬតមអាហារខ្លាំងពេកដែលស្ថិតក្នុងប្រភេទវីដេអូដែលមានសិទ្ធិសម្រាប់ការណែនាំបាន។ ប្រសិនបើមានវីដេអូប្រភេទនេះច្រើន វីដេអូទាំងនោះនឹងត្រូវបានជំនួសដោយវីដេអូផ្សេងទៀត ដើម្បីកាត់បន្ថយការណែនាំវីដេអូដដែលៗ និងណែនាំវីដេអូចម្រុះកាន់តែច្រើនដល់អ្នកមើល។ ការងារនេះកំពុងតែដំណើរការ ហើយក្នុងរយៈពេលត្រឹមតែមួយឆ្នាំចុងក្រោយនេះ TikTok បានធ្វើបច្ចុប្បន្នភាពជាង ១៥ដងជាបន្តបន្ទាប់ដើម្បីកែលម្អប្រព័ន្ធរបស់យើង ហើយថែមទាំងបង្កើនការផ្តល់ជូនភាសាកាន់តែច្រើនទៀត។

ក្រុមការងារផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផលរបស់ TikTok ធ្វើការងាររួមគ្នាដើម្បីជំរុញការងារនេះ ដោយមានការស្រាវជ្រាវឯកសារ និងមានការពិគ្រោះយោបល់ពីអ្នកជំនាញ ដូចជាសមាគមអន្តរជាតិសម្រាប់ការបង្ការអត្តឃាតជាដើម។ TikTok នឹងបន្តការងារនេះដោយយកចិត្តទុកដាក់ ខណៈពេលដែលយើងប្រឹងប្រែងណែនាំមាតិកាចម្រុះបែបដើម្បីផ្តល់ជូនបទពិសោធទស្សនារបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ ភ្លែតហ្វមនេះប្តេជ្ញាផ្តល់ជូនទីកន្លែងសម្រាប់ការបញ្ចេញមតិ និងទីកន្លែងសម្រាប់ទទួលបានភាពរីករាយសម្រាប់សហគមន៍របស់យើង៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...