ប៊ី.អាយ.ស៊ី. ម៉ាឃីត បើកសិក្ខាសាលាពិសេសស្តីអំពី ចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគ្រិន ក្នុងការវិនិយោគលើទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ជាក្រុមហ៊ុនមួយក្នុងចំណោម BIC Group ហើយក៏ជាក្រុមហ៊ុនដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា លើវិស័យជួញដូររូបិយប័ណ្ណអន្តរជាតិ និងហាងឆេងមាស ដោយនាំមកនូវលក្ខខណ្ឌល្អៗ ដល់វិនិយោគិន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះបានសហការជាមួយ និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) រៀបចំកម្មវិធីសិក្ខាសាលាពិសេសស្តីអំពី “ចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគ្រិន ក្នុងការវិនិយោគលើទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា” ដើម្បីពង្រឹងនូវសមត្ថភាពចំណេះជំនាញបន្ថែមទៀត ដល់វិនិយោគិន លើវិស័យ ឧបករណ៍និសន្សន្ទនៅកម្ពុជា ។

លោក វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងថា តាមរយៈសិក្ខាសាលាពិសេសនេះ សិក្ខាកាមនឹងទទួលបានចំណេះជំនាញបន្ថែមទៀត រួមទាំងច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងចេះពីបច្ចេកទេសនៃការជួញដូរទីផ្សារ។

លោក វិន ភក្ដី បានអំពាវនាវដល់វិនិយោគិនដែលមានបំណងវិនិយោគក្នុងវិស័យមូលប័ត្រក៏ដូចជាទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា សូមធ្វើប្រតិបត្តិការណ៍ ជាមួយក្រុមហ៊ុនណា ដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករមូលបត្រកម្ពុជា។ វិនិយោគិនអាចស្វែងរកបញ្ជីឈ្មោះក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ តាមរយៈវេបសាយផ្លូវការ របស់ ន.ម.ក.។

ជាមួយគ្នានេះផងដែរ លោកស្រី ប៊ុន សុវ៉ាត់ឌី នាយកប្រតិបត្តិ នៃក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ឯ.ក ក៏បានលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំតាមដាន ដោយយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីទទួលបានចំណេះជំនាញពិតប្រាកដពីវគ្គសិក្សាមួយនេះ ហើយអាចបន្តប្រើប្រាស់នូវចំណេះដឹងមួយនេះ ដើម្បីសម្រេចនូវគោលដៅហិរញ្ញវត្ថុនាពេលអនាគត។

តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយលើវិស័យឧបករណ៍និសន្សន្ទនៅកម្ពុជា លោកស្រី ប៊ុន សុវ៉ាត់ឌី រំពឹងយ៉ាងមុតមាំថា ក្រោមការជួយជ្រោមជ្រែងពីនិយ័តករមូលបត្រកម្ពុជា ដែលមាន លោក ស៊ូ សុជាតិ ជាអគ្គនាយក និងលោកបណ្ឌិត វិន ភក្តី ជាអគ្គនាយករង នឹងមានការរីកចម្រើននិងឈានទៅមុខនាពេលអនាគត។

ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០១៨ ដែលទទួលបានអាជ្ញាប័ណ្ណជាឈ្មួញជើងសារឧបករណ៍និសន្សន្ទ ពីនិយ័តករមូលបត្រកម្ពុជា។ ហើយយើងក៏បាន ផ្តល់នូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជន ដែលត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវជាមួយនឹងធនាគារ BIC Bank ដែលជាភ្នាក់ងារទូទាត់ សាច់ប្រាក់ទាក់ទងនឹងវិស័យមូលបត្រ ដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករមូលបត្រកម្ពុជាផងដែរ។

អស់រយៈពេលជិត៦ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត បានគៀងគរអ្នកវិនិយោគគ្រប់ទិសទីជាច្រើន ដែលសរុបជាទំហំទឹកប្រាក់រាប់សិបលានដុល្លារ និងបានជួយផ្តល់ការប្រឹក្សា លើការជួញដូរដល់វិនិយោគិនទទួលបានចំណេះជំនាញ និងប្រាក់ចំណេញផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ក៏បានចូលចូលរួមចំណែកលើកស្ទួយវិស័យមួយនេះ តាមរយៈការបញ្ជូនបុគ្គលិកជាបន្តបន្ទាប់ ទៅទទួលយកវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា ។ ហើយក្រុមហ៊ុនក៏បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនសម្រាប់អ្នកវិនិយោគទាំងអស់ ដែលមានបំណងចង់ស្វែងយល់ និងរកប្រាក់ចំណេញពីទីផ្សារ ដ៏ពេញនិយមមួយនេះផងដែរ។ ក្រៅពីការចូលរួមផ្សព្វផ្សាយលើវិស័យឧបករណ៍និសន្សន្ទ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ក៍បានចូលរួមចំណែកការងារសង្គមជាច្រើន ដោយការធ្វើសប្បុរសធម៌ ទៅកាន់ក្មេងកំព្រា និងសាលារៀនដែលដាច់ស្រយាល និងខ្វះខាតទាំងសម្ភារៈ និងថវិកាផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...