អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

Date:

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​សមាជិកស្នូលទាំងប្រាំពីររបស់អង្គការ OPEC+ រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គូវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន និងអូម៉ង់ បានធ្វើការសម្រេចចិត្តនេះនៅក្នុងកិច្ចប្រជុំអនឡាញមួយកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ OPEC។ ទោះបីជាសមាជិកនៅតំបន់ឈូងសមុទ្រ បាននិងកំពុងជំរុញការនាំចេញដែលរងការរំខានអស់ជាច្រើនខែដោយសារជម្លោះក៏ដោយ ក៏ប្រទេសភាគច្រើននៅតែបូមប្រេងបានក្នុងកម្រិតទាបជាងគោលដៅរបស់ខ្លួននៅឡើយ។

​អង្គការ OPEC+ រួមមានអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីផងដែរ។ មានតែសមាជិកទាំង ៧ ប្រទេសប៉ុណ្ណោះ បូករួមទាំងអារ៉ាប់រួម (រហូតដល់ប្រទេសនេះបានចាកចេញពីអង្គការ OPEC កាលពីខែឧសភា) ដែលបានចូលរួមក្នុងការសម្រេចចិត្តទិន្នផលប្រចាំខែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សមាជិកទាំងអស់នៃក្រុមដែលមាន ២១ ប្រទេសនេះ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី២៩ ខែវិច្ឆិកា ជាពេលដែលអ្នកវិភាគរំពឹងថាពួកគេនឹងសម្រេចចិត្តលើកូតាសម្រាប់ឆ្នាំ២០២៧។

​លោក ហ្ស៊ក ឡេអុង (Jorge Leon) អ្នកវិភាគនៅក្រុមហ៊ុន Rystad បានមានប្រសាសន៍ថា៖ “ការសម្រេចចិត្តនៅថ្ងៃនេះ គឺជារឿងងាយស្រួល។ ការសាកល្បងដ៏សំខាន់ជាងនេះ នឹងកើតឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាថ្ងៃទី២៩ ខែវិច្ឆិកា នៅពេលដែលអង្គការ OPEC+ នឹងសម្រេចចិត្តលើក្របខណ្ឌផលិតកម្មឆ្នាំ២០២៧ របស់ខ្លួន។”

​តម្លៃប្រេងបានកើនឡើងជាង ២% កាលពីថ្ងៃសុក្រ ដោយប្រេងឆៅប្រភេទ Brent មានតម្លៃបិទជិត ១១៨ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសាមក ខណៈដែលពាណិជ្ជករត្រៀមខ្លួនទប់ទល់នឹងលទ្ធភាពនៃការកើនឡើងកម្តៅនៃសង្គ្រាមនៅអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។

​ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងស្ថាប័នព្យាករណ៍ផ្សេងទៀត បានព្រមានពីការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងឆ្នាំ២០២៧ ប្រសិនបើលំហូរប្រេងនៅតំបន់ឈូងសមុទ្រវិលត្រឡប់មករកភាពប្រក្រតីវិញ។

​លោក Leon បានបន្ថែមថា៖ “អង្គការ OPEC+ ប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកបំផុតសម្រាប់ឆ្នាំ២០២៧។ ក្រុមនេះត្រូវតែរៀបចំផែនការជុំវិញភាពមិនប្រាកដប្រជាដ៏ធំនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ល្បឿននៃការស្តារឡើងវិញតាមរយៈច្រកសមុទ្រ Hormuz និងទំហំនៃអតិរេក (ការផ្គត់ផ្គង់លើស) ដែលអាចនឹងកើតឡើង នៅពេលដែលចំនួនបារ៉ែលប្រេងដែលរងការរំខានវិលត្រឡប់មកវិញ។”
​
​អង្គការ OPEC+ នៅមានស្រទាប់នៃការកាត់បន្ថយផលិតកម្មមួយកម្រិតទៀតប្រហែល ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលគ្របដណ្តប់លើសមាជិកភាគច្រើនរហូតដល់ចុងឆ្នាំ២០២៦។
​
ប្រែសម្រួល៖ គីរី

អានក្នុង ១ នាទី

Home›ព័ត៌មានសេដ្ឋកិច្ច›អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧ ​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែត…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...