ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

Date:

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។ ការព្រមាននេះធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតសមាជិកសភាសិង្ហបុរីម្នាក់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី១ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​អតីតសមាជិកសភាសិង្ហបុរី លោក Calvin Cheng កាលពីពេលថ្មីៗនេះ បានលើកឡើងពីគំនិតនៃការកាត់ផ្តាច់ខ្សែកាបអុបទិកក្រោមសមុទ្រនេះ។ នៅក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម Twitter លោកបានចែករំលែករូបភាពក្រាហ្វិកមួយ ដែលអះអាងថា ៩០% នៃចរាចរណ៍អ៊ីនធឺណិត (internet traffic) របស់ឥណ្ឌូណេស៊ី គឺឆ្លងកាត់ប្រទេសសិង្ហបុរី។

​ទោះបីជាយ៉ាងណា ក្រោយមកលោក Cheng បានបញ្ជាក់ថា សិង្ហបុរី “ច្បាស់ណាស់” នឹងមិនចាត់វិធានការបែបនេះនោះទេ ប៉ុន្តែលោកស្រី Hafid នៅតែបានឆ្លើយតបនៅក្នុងសារមួយទៀតលើបណ្តាញសង្គម Instagram។ សារព័ត៌មាន Jakarta Globe បានដកស្រង់សម្តីលោកស្រី Hafid ដែលបានបញ្ជាក់ថា៖ “ប្រសិនបើ [ខ្សែកាប] ត្រូវបានកាត់ផ្តាច់ មិនថាក្នុងគោលបំណងអ្វី ឬដោយអចេតនានោះទេ ៨០% នៃការតភ្ជាប់របស់សិង្ហបុរី ក៏នឹងប្រឈមហានិភ័យនៃភាពគាំងដំណើរការផងដែរ។”

​សារព័ត៌មាន South China Morning Post ក៏បានរាយការណ៍ផងដែរថា លោកស្រី Hafid បានចង្អុលបង្ហាញពីទីផ្សារឌីជីថលរបស់ឥណ្ឌូណេស៊ី ដោយលើកឡើងថា អ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ២៦៧ លាននាក់របស់ប្រទេសនេះ បានជួយទាក់ទាញការវិនិយោគបច្ចេកវិទ្យាជាសកលមកកាន់តំបន់។ លោកស្រីបានបន្ថែមថា “បើគ្មានតួលេខដ៏ធំនេះទេ វិនិយោគិនពីក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក អាចនឹងចាកចេញពីប្រទេសសិង្ហបុរីមិនខាន។”

​ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ត្រូវបានតភ្ជាប់គ្នាដោយបណ្តាញខ្សែកាបក្រោមសមុទ្រ ដែលនាំចរាចរណ៍អ៊ីនធឺណិតរវាងតំបន់អាស៊ីអាគ្នេយ៍ និងផ្នែកផ្សេងទៀតនៃពិភពលោក។
​យោងតាមទិន្នន័យពីស្ថាប័ន TeleGeography ដែលដកស្រង់ដោយសារព័ត៌មានឥណ្ឌូណេស៊ី Katadata បានបង្ហាញថា យ៉ាងហោចណាស់មានប្រព័ន្ធខ្សែកាបក្រោមសមុទ្រចំនួន ២៤ ដែលតភ្ជាប់ប្រទេសទាំងពីរ ដោយក្នុងនោះមានប្រព័ន្ធដែលកំពុងប្រតិបត្តិការចំនួន ១៧ និងគម្រោងដែលបានគ្រោងទុកចំនួន ៧ ទៀត។

ប្រែសម្រួល៖ គីរី

អានក្នុង ១ នាទី

Home›ព័ត៌មានសេដ្ឋកិច្ច›ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី ​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេស…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

អបអរខួប ១០ឆ្នាំ អង្គរមីល សម្ពោធសាលារៀនថ្មី និងបន្តប្តេជ្ញាចិត្ត វិនិយោគលើកសិកម្មកម្ពុជា

ត្បូងឃ្មុំ៖ ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Dairy Products (AngkorMilk) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីមួយជូនដល់សាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាព លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន...

អបអរពិធីបុណ្យអ៊ុទូក! Taobao Cambodia ផ្ដល់ជូនកម្មវិធី 11.11 ដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនកុះករ

ភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ 2026 – ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ...

ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក

រាជធានីភ្នំពេញ៖  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន...

សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំ “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ

សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី "ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩" ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ។ កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលកំពុងស្វែងរកការងារ...