មុនបញ្ចប់អាណាត្តិទី៨ BNI DYNAMIC CHAPTER ធ្វើដំណើរកម្សាន្ត បោះតង់ VIP លើកំពូលភ្នំបូកគោ​ បង្កើតអនុស្សាវរីយ៍រួមគ្នា បង្ហាញពីភាពស្និទ្ធស្នា

Date:

ក្រុមអ្នកជំនួញ និងម្ចាស់អាជីវកម្ម​ ខ្នាតតូច និងធំជាច្រើនរូប ដែលជាសមាជិក នៃ BNI DYNAMIC CHAPTER (ប៊ីអិនអាយ ឌាយណាមិច) កាលពីពេលថ្មីៗនេះ បានបង្កើតដំណើរកម្សាន្ត ដ៏រីករាយមួយ តាមរយៈការបោះតង់ VIP នៅលើកំពូលភ្នំ ឋានសួគ៌បូកគោ ដែលជាដំណើរកម្សាន្តចុងក្រោយ សម្រាប់អាណត្កិទី៨ ដោយបានបង្ហាញជាក់ច្បាស់ នូវសាមគ្គីភាព មិត្តភាព ពោពេញដោយភាពស្និទ្ធស្នាបំផុត ។

ក្រោយបញ្ចប់ ដំណើរកម្សាន្តនេះ លោក ប៊ុន ជា ម្ចាស់សណ្ឋាគារ និងអាហាដ្ឋាន អូឬស្សី វ័ន បានឲ្យដឹងថា “ដំណើរកំសាន្តបោះតង់ VIP ទៅកាន់កំពូលភ្នំ ឋានសួគ៌បូកគោ​​ របស់ ក្រុម BNI DYNAMIC CHAPTER (ប៊ីអិនអាយ ឌាយណាមិច) អាណត្តិទី៨ ថ្ងៃទី២៩​ កុម្ភៈ ​២០២០​ គឺជាពេលវេលា ដែលមិនអាចបំភ្លេចបាន និងបានបង្កើតអនុស្សាវរីយ៍ល្អៗ ជាមួយគ្នា បង្កើនមិត្តថ្មី រក្សាមិត្តចាស់!” ។

លោកបានបន្ថែមថា “យើងមិនត្រឹមតែសហការគ្នា ជួយផ្តល់ឱកាសអាជីវកម្ម អោយគ្នាប៉ុណ្ណោះទេ យើងក៏ជាទីប្រឹក្សា ដែលប្រឹក្សាយោបល់ ទាក់ទងនឹងអាជីវកម្ម អោយគ្នា មិនគិតកម្រៃ ដោយអនុវត្តទៅតាម ច្បាប់វិន័យ គន្លឹះ និង ប្រព័ន្ធរបស់ ប៊ីអិនអាយ ដែលបង្កើតឡើង តាំងពីឆ្នាំ ១៩៨៥ ដោយលោក Dr.Ivan Misner” ។

ក្នុងដំណើរកម្សាន្តដ៏រីករាយនេះ ក៏មានការចូលរួម សហការឧបត្ថម្ភ ដោយ Main sponsors មាន៖ 1- Orussey Restaurant និង2- Yi Chakriya (steel) ព្រមជាមួយ Co-Sponsors មាន៖1- Camfone, 2-V Tech computer, 3- BrewHouse, 4-Budget Cambodia tour និង5- Bizol៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតផលខ្មែរ លើឆាកអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស បន្តឈ្នះមេដាយពី Monde Selection ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស

ប៉ារីស៖ ខ្មែរ ប៊ែវើរីជីស តែងតែនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់មកបំពាក់លើសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រដែលមានគុណភាពស្តង់ដារពិភពលោក ហើយនៅតែបន្តបង្ហាញពីសមត្ថភាព និងគុណភាពផលិតផលលើឆាកអន្តរជាតិ តាមរយៈការនាំយកមេដៃមាសបន្ថែមទៀតពីស្ថាប័ន Monde Selection...

វិនិយោគិនជំនាន់ថ្មី៖ ដើរតួជាអ្នកគ្រប់គ្រងមូលនិធិអាជីព ដោយប្រើប្រាស់ទិន្នន័យជាក់ស្តែង និង AI

ភ្នំពេញ៖ វិនិយោគិនជាអ្នកទិញលក់រាយជំនាន់ថ្មី ជម្រើសគ្រប់បែប​ក្នុងពេលតែមួយ មាន​ទាំងទ្រព្យសកម្មឌីជីថល មាស ភាគហ៊ុន និងបច្ចេកវិទ្យា AI បែបផែន​​នៃការវិនិយោគរបស់ប្រជាជនសាមញ្ញ​​កំពុង​មានការប្រែប្រួលយ៉ាងខ្លាំង។ នៅទូទាំងតំបន់អាស៊ី...

នាគព័ន្ធ ហូមសេនធឺ និមិត្តរូបនៃហាងលក់គ្រឿងសង្ហារិមប្រណីតឈានមុខគេជាង ៣០ឆ្នាំ កំពុងមានព្រឹត្តិការណ៍លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ រហូតដល់ ៥០% “MID YEAR MEGA SALES”

រាជធានីភ្នំពេញ៖ សម្រាប់លោកអ្នកដែលកំពុងស្វែងរកគ្រឿងសង្ហារិមសម្រាប់តុបតែងក្នុងគេហដ្ឋាន អោយមានភាពស៊ីវិល័យ និងប្រកបដោយឧត្តមភាព នៅ នាគព័ន្ធ ហូមសេនធឺ (Neak Poan...