អនុប្រធានកិត្តិយស សាខាកាកបាទក្រហម​ ខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយ ចែកជូនពលរដ្ឋក្រីក្រ ២៥គ្រួសារ នៅស្រុកព្រៃនប់

Date:

ព្រះសីហនុ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោសក័ ព.ស២៥៦៤នេះ និងដើម្បីជួយពលរដ្ឋ ក្នុងចលនាទប់ស្កាត់ ការពារមិនអោយឆ្លងជំងឺកូវីដ១៩ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាបាទក្រហម ខេត្តព្រះសីហនុ បាននាំយកអំណោយ ជាម្ហូបអាហារ គ្រឿងឧបភោគ បរិភោគច្រើនមុខ និងថវិកា មួយចំនួនទៀត ទៅឧបត្ថម្ភជូនពលរដ្ឋ ចំនួន២៥គ្រួសារ នៅភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ជំនួយនេះជាផ្នែកមួយ របស់ចលនា កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ មិនអោយឆ្លងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងអជ្ញាធរគ្រប់ផ្នែក ប្រជាពលរដ្ឋ គ្រប់សហគមន៍ កំពុងអនុវត្តន៍ ក្នុងនោះនៅរដូវបុណ្យចូលឆ្នាំថ្មីនេះ ក៏មានបំរាម មិនអោយពលរដ្ឋយើង ជួបជុំគ្នាច្រើន ឬក៍ការធ្វើចរាចរណ៍បន្លាស់ទី ទៅស្រុកកំណើត ពីខេត្តមួយ ទៅខេត្តមួយ ។

លោកឧកញ៉ា​ ក៏បានអប់រំបន្ថែម ជូនពលរដ្ឋអោយបង្កើន ការប្រុងប្រយត្ន័ លើការរក្សាអនាម័យ និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអជ្ញាធររដ្ឋបាលទាំងអស់ ទប់ស្កាត់អោយបាន មិនអោយមានការចម្លងរោគនេះ នៅក្នុងផ្ទះ និងក្នុងភូមិ ឃុំ ដែលកំពុងរស់នៅ៕



Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...