ឧកញ៉ា ទៀ វិចិត្រ ចូលរួមជាមួយ រដ្ឋបាលសង្កាត់លេខ៣ នៃក្រុងព្រះសីហនុ ក្នុងការឧបត្ថម្ភសម្លៀកបំពាក់ និងវិទ្យុទាក់ទង ដល់ប្រជាការពារ

Date:

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភឈុតសម្លៀកបំពាក់ និងវិទ្យុទាក់ទង ដល់ប្រជាការពារ ចំនួន១៦២នាក់ ក្នុងសង្កាត់លេខ៣​ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ ក្នុងការបំពេញភារកិច្ច ជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅក្នុងមូលដ្ឋាន។

ក្នុងពេលអញ្ជើញប្រគល់ផ្ទាល់ នៅសាលាសង្កាត់លេខ៣ នាព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រៅពីឧបត្ថម្ភសម្លៀកបំពាក់ និងវិទ្យុទាក់ទង លោកឧកញ៉ាក៍បានឧបត្ថម្ភថវិកា ដល់ប្រជាការពារទាំងអស់ ម្នាក់ៗចំនួន ៨ម៉ឺនរៀលបន្ថែមទៀត ។

លោកឧកញ៉ាបញ្ជាក់បន្ថែមថា ក្រៅពីនេះលោកក៏បាន ឧបត្ថម្ភមួកសុវត្ថិភាព មួយចំនួនទៀត ជូនរដ្ឋបាលក្រុងព្រះសីហនុ ស្របពេលដែលថ្នាក់ជាតិ​ ក៏ដូចជាស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ កំពុងធ្វើយុទ្ធនាការរឹតបន្តឹង ការអនុត្តន៍ច្បាប់ចរាចរណ៍។

លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ បានថ្លែងអំណរគុណ និងជូនពរគ្រប់ប្រការ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ដែលបានឧបត្ថម្ភជាឈុតសម្លៀកបំពាក់ សម្ភារៈនិងថវិកា ដល់កម្លាំងប្រជាការពារ ក្នុងសង្កាត់លេ៣ ជាការលើកទឹកចិត្ត បងប្អូនប្រជាការពារនៅមូលដ្ឋាន៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...