ឱកាសការងារ​​​ សម្រាប់អ្នកបើកបរ! ក្រុមហ៊ុន សច្ចៈ ប្រូភើធីកម្ពុជា ត្រូវការជ្រើសរើស​​​ អ្នកបើករថយន្ត ប្រចាំក្រុមហ៊ុន ១រូប

Date:

ភ្នំពេញ៖ តាមការប្រកាស របស់ក្រុមហ៊ុន សច្ចៈ ប្រូភើធីកម្ពុជា ដែលជាក្រុមហ៊ុនឈានមុខ លើវិស័យអចលនទ្រព្យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមហ៊ុនត្រូវការជ្រើសរើស អ្នកបើកបររថយន្ត ប្រចាំក្រុមហ៊ុនចំនួន ០១រូប ជាមួយប្រាក់ខែសមរម្យ ស្របតាមតម្លៃពលកម្ម ការងារទីផ្សារបច្ចុប្បន្ន ។

បក្ខភាពដែលអាចចូល បម្រើការងារ​ ជាមួយ ក្រុមហ៊ុន សច្ចៈ ប្រូភើធីកម្ពុជា ត្រូវមាន៖

-ត្រូវមានអាយុចាប់ពី ៣០ ដល់ ៤០ ឆ្នាំ
-ត្រូវមានប័ណ្ណបើកបររថយន្ត(ដែលមានសុពលភាព)
-ត្រូវមានបទពិសោធន៍​​ ក្នុងការបើកបររថយន្ត យ៉ាងតិច ០៣ឆ្នាំឡើងទៅ
-ត្រូវយល់ដឹងពីច្បាប់ចររាចរណ៍ និងស្គាល់ពីរភូមិសាស្ត្រផ្លូវបានល្អ
-ត្រូវមានសុខភាពល្អ មាំមួន អត់ធ្មត់ ឧស្សាហ៍ព្យាយាម និង ស្មោះត្រង់
-បើចេះភាសាអង់គ្លេស និងភាសាចិនកាន់តែប្រសើរ
-ទទួលបានប្រាក់បៀរវត្តន៍ ចាប់ពី ២០០ដុល្លា ដល់ ៣០០ដុល្លាក្នុងមួយខែ
-ទទួលបាន ការបណ្តុះបណ្តាលបន្ថែម

សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមរៀបចំឯកសារ និងប្រវត្តិរូបសង្ខេប ផ្ញើមកកាន់ការិយាល័យក្រុមហ៊ុន សច្ចៈ ប្រូភើធីកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ A១៥ ផ្លូវលេខ ៥៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬផ្ញើមកកាន់ អ៊ីម៉ែលadmin@sachakproperty.com ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ​០៨៧ ៧៧៦ ០០៩/០១៥ ៧៧៦ ០០៩៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...