Key សមាជិក SHINee បង្ហោះវីដេអូ កម្ររមួយ ជាមួយ Jonghyun ដែលបានស្លាប់បាត់ទៅ សម្រាប់អបអរខួប​ ១២ឆ្នាំ​ របស់ពួកគេ

Date:

បរទេស៖ វាស្ទើតែមិនគួរឲ្យជឿ ដែលវាបានកើតឡើង កាលពី១២ឆ្នាំមុន នៅពេលដែល ក្រុមចម្រៀងក្មេងៗមួយក្រុម បានបង្កើតឡើង ក្រោមឈ្មោះថា SHINee ហើយតែងតែប្រារព្ធពិធី អបអររៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះ Key សមាជិកមួយរូប ក្នុងក្រុម SHINee បានធ្វើការបង្ហោះវីដេអូ ពិសេសមួយ ទាក់ទិនទៅនឹង មិត្តរួមក្រុមរបស់គេ គឺ Jonghyun ដែលបានធ្វើអត្តឃាត​ សម្លាប់ខ្លួនបាត់ទៅ ។

យោងតាមគេហទំព័រ Koreaboo បានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា វីដេអូ ដែល Key បានបង្ហោះនោះ គឺពិតជាមិនធ្លាប់បានឃើញ ទាល់តែសោះ ជាមួយសកម្មភាព សមាជិក នៃក្រុម SHINee បានជួបជុំញាំអាហារពេលល្ងាចរួមគ្នា ខណៈដែល Jongyun និង Minho បានលេងល្បែង ប៉ាវស៊ិងស៊ុម យ៉ាងសប្បាយរីករាយ ។

ក្នុងវីដេអូ ដែលបង្ហោះនៅលើ Instagram របស់ Key (Bumkeyk Instagram) បានភ្ជាប់ជាមួយសំណេរ សម្រាប់ផ្ញើជូនដល់អ្នកគាំទ្រ របស់ពួកគេ ឲ្យត្រឡប់ទៅពេលវេលា កាលពី១២ឆ្នាំមុនវិញជាមួយគ្នា ។ រូបគេ ថែមទាំងសង្ឃឹមថា នៅថ្ងៃមុខ នឹងនាំមកនូវភាពសប្បាយរីករាយ ដូចអ្វីដែលធ្លាប់បាន កើតឡើងកន្លងទៅ ជាមួយអ្នកគាំទ្រ ។

Key បានរៀបរាប់ថា “១២ឆ្នាំ នៃ SHINee ខ្ញុំដឹងថា វាមានអត្ថន័យច្រើនណាស់ សម្រាប់អ្នក និងពួកយើង ។ វាបានកើតឡើង ១២ឆ្នាំមកហើយ ចាំតាំងពីយើងបានចាប់ផ្តើម ក្នុងដំណើរនេះ ក្រោមឈ្មោះនេះ វាបានធ្វើឲ្យចង្វាក់បេះដូងរបស់ខ្ញុំ​ លោតមកដល់សព្វថ្ងៃ ។ អរគុណ អ្នកទាំងអស់គ្នា ចំពោះសេចក្តីស្រលាញ់ និងគាំទ្ររហូតមក” ។

រូបគេបានបន្តថា “ខ្ញុំបន្តរស់នៅ ដែលគ្មានការសោកស្តាយ ហើយនឹងការរំភើបរីករាយ ជាមួយការទន្ទឹងរងចាំជារៀងរាល់ថ្ងៃ ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹបន្តរស់នៅបែបនេះ ទៅថ្ងៃមុខទៀត” ។

ពាក្យពេជន៍ចុងក្រោយ គេបាននិយាយថា “សម្រាប់ថ្ងៃនេះ ពួកយើងត្រឡប់ទៅ​ ពេលវេលាអតីតកាល ដ៏មានតម្លៃ ខ្ញុំពិតជាស្រលាញ់អ្នក” ។

ក្រោយពីបានឃើញ សំណេរនេះហើយ អ្នកគាំទ្រជាច្រើន បានយល់ឃើញថា នេះជាសារដ៏ក្តុកក្តួរមួយ ផ្ញើជូនដល់ Jonghyun ដែលបានចែកឋាន​ លាពិភពសិល្បៈ ពីក្រុមSHINee ក៏ដូចជាពិភពលោកតែម្តង ក្រោយរូបគេបានធ្វើអត្តឃាត ស្លាប់បាត់បង់ជីវិត គួរឲ្យស្រណោះស្រណោកជាទីបំផុត ។

សូមរំលឹកថា វាមានរឿងរ៉ាវច្រើនណាស់ សម្រាប់រយៈពេល១២ឆ្នាំមកនេះ មានទាំងហក់លោតខ្លាំង និងធ្លាក់ចុះជាដើម ប៉ុន្តែសម្រាប់ សមាជិក ដែលសេសសល់ នៃក្រុម SHINee មិនដែលឈប់នោះឡើយ ហើយនៅតែបន្តទៅមុខ​ យ៉ាងល្អប្រសើរ សម្រាប់ទៅថ្ងៃអនាគត ។

ក្រោយបានឃើញ វីដេអូនិងសំណេររបស់ Key អ្នកគាំទ្រ យល់ឃើញថា “នាពេលនេះ Jonghyun ក៏ប្រហែលជាកំពុងញញឹមចុះមក មិត្តរួមក្រុម របស់គេផងដែរ ក្នុង​ឱកាសអបអរសាទរ ខួប១២ឆ្នាំ នៃការបង្កើតក្រុម SHINee” ។

គួរបញ្ជាក់ផងដែរថា តារាងចម្រៀង Jonghyun សមាជិក SHINee អាយុ​២៨​ឆ្នាំ បានធ្វើអត្តឃាត ក្នុងបន្ទប់ស្នាក់នៅរបស់គេ កាល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ នា​វេលា​ម៉ោងជាង​៦​ល្ងាច ​(​ម៉ោង​នៅ​ប្រទេស​កូរ៉េ​)​៕

ប្រភព៖ Koreaboo / សម្រួលអត្ថបទដោយ៖ ម៉ៅ ដារាត់

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...