សែលកាត ស្វែងរកឃើញ អ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ ម្នាក់ទៀតហើយ ពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

Date:

ភ្នំពេញ៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនសែលកាត បានផ្តល់ជូនអតិថិជន មហាសំណាង​ ម្នាក់ទៀតហើយ ជាមួយនឹងរង្វាន់ ដែលមានទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ១០ម៉ឺនដុល្លារ។ ប្រាក់រង្វាន់នេះ ត្រូវបានយកទៅ ប្រគល់ជូនលោក ខឹម សារ៉ន នៅឯគេហដ្ឋាន រនាថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២០នេះ ដល់ទឹកដីខេត្តព្រះសីហនុ។

លោក ខឹម សារ៉ន គឺជាអ្នកឈ្នះទី ២៣ នៃទឹកប្រាក់១០ម៉ឺនដុល្លារ ប្រចាំឆ្នាំ ២០២០ របស់កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ដ៏ពេញនិយមបំផុត របស់ក្រុមហ៊ុនសែលកាត។ ក្នុងពេលបច្ចុប្បន្ននេះ លោក ខឹម សារ៉នមានអាយុ ៧០ឆ្នាំ ហើយកាលពីពេលកន្លងទៅ គាត់ក៏ធ្លាប់បម្រើការងារ ជាប្រធានមន្ទីរសុខាភិបាល ប្រចាំខេត្តព្រះសីហនុផងដែរ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែល ឱ្យអតិថិជន សែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមាន អ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់រង្វាន់ ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូល នៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជាប្រាក់រង្វាន់សរុប ដ៏សម្បើមអស្ចារ្យ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានអារម្មណ៍ ត្រេកអរខ្លាំងណាស់ ហើយក៏សូមចូលរួម អបអរសាទរជាមួយ អ្នកឈ្នះរង្វាន់ផងដែរ។ ក្រុមហ៊ុនសែលកាត មានក្តីសោមនស្សបំផុត ដែលមានឱកាស អាចចូលរួមចំណែក ជួយដល់គ្រួសារបងប្អូនខ្មែរ ក្នុងគ្រាដ៏លំបាកនេះ។

លោកបន្តថា <<យើងសប្បាយចិត្តខ្លាំងណាស់ ចំពោះការឈ្នះរង្វាន់របស់លោក ខឹម សារ៉ន ហើយយើងក៏សង្ឃឹមថា គាត់និងក្រុមគ្រួសារទាំងមូល ពិតជាសប្បាយរីករាយ ជាមួយនឹង ការឈ្នះប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះដូចគ្នា។ ក្រុមហ៊ុនសែលកាត សូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអតិថិជន ដ៏ស្មោះស្ម័គ្រទាំងអស់ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានមោទនភាពបំផុតផងដែរ ដែលបានក្លាយជាក្រុមហ៊ុន ទូរគមនាគមន៍តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រង ដោយជនជាតិខ្មែរទាំងស្រុង>>។

លោក ខឹម សារ៉ន បានឱ្យដឹងថា៖ <<ខ្ញុំពិតជាមានអារម្មណ៍ រំភើបឥតឧបមា ដែលមានសំណាងបាន ឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ”។ ការឈ្នះប្រាក់រង្វាន់ ពីកម្មវិធីប្រូម៉ូសិននេះ នឹងជួយសម្រួលដល់ជីវភាព របស់គ្រួសារខ្ញុំ ឱ្យមានភាពប្រសើរឡើង ក្នុងពេលបច្ចុប្បន្ននេះ។ ខ្ញុំនិងក្រុមគ្រួសារទាំងមូល សូមថ្លែងអំណរគុណ ជាអនេក ដល់ក្រុមហ៊ុនសែលកាត ចំពោះឱកាស ដ៏មហាសំណាងនេះ។ កម្មវិធីប្រូមូសិនរបស់សែលកាតនេះ គឺជាកម្មវិធី ដ៏អស្ចារ្យមែនទែន ព្រោះវាបានផ្តល់ នូវសំណាងមិននឹកស្មានដល់ ហើយវាថែមទាំង អាចជួយកែប្រែជីវិត របស់យើងបានទៀតផង>>។

ការចាប់រង្វាន់ផ្លូវការនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែមិថុនា វេលាម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

ប្រសិនបើចាប់អារម្មណ៍ ចង់ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាស ជារៀងរាល់ថ្ងៃ នៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...