លោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមកង់ មនុស្សធម៌ខេត្តព្រះសីហនុ ជិះកង់ក្នុងតំបន់ កោះរ៉ុង ដើម្បីលើកស្ទួយ វិស័យទេសចរណ៍ និងសុខភាព

Date:

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមកង់ មនុស្សធម៌ខេត្តព្រះសីហនុ ធ្វើការជិះកង់​ ចេញដំណើរពីតំបន់កោះតូច ឆ្ពោះទៅកាន់ គោលដៅកំណត់ ក្នុងតំបន់កោះរ៉ុង ដើម្បីចូលរួមលើកស្ទួយ ដល់វិស័យទេសចរណ៍ ក៏ដូចជាដើម្បីសុខភាពផងដែរ ។

ក្នុង​ឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា “ភ្ញៀវទេសចរ ដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើន ជាប្រជាពលរដ្ឋ រស់នៅតំបន់កោះ និងខ្លះមកពីក្រុងព្រះសីហនុ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលភាគច្រើន បានមកជិះកង់នៅទីនេះ បានបង្ហាញ​ ភាពសប្បាយរីករាយ ស្រស់ស្រាយ ចំពោះកីឡាទេសចរណ៍បែបនេះ” ។

សូមរំលឹកដែរថា កោះរ៉ុងជាកន្លែងទស្សនា និង ហាត់កីឡា​ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កោះរ៉ុងនៅតែជាទីផ្ដល់នូវទេសភាព រមណីយភាព ផាកសុកភាព កន្លែងហាត់ប្រាណបំប៉នសុខភាព សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្ត និង ភ្ញៀវទេសចរណ៍ ដែលមកកំសាន្តពីតំបន់នានា៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...