ធ្លាប់ជាស្ត្រីមេផ្ទះ គ្មានចំណូល ប្តូរប្លែកស្រឡះ ក្រោយប្រឡូករបរអនឡាញ

Date:

គេតែងតែនិយាយថា “មនុស្សកុំមើលងាយមនុស្ស ថ្ងៃនេះគេក្រមិនប្រាកដថា ថ្ងៃក្រោយគេក្រទៀតនោះទេ” តួយ៉ាងដូចជាអ្នកនាង ហ៊ុង ជីវិរីឌីយ៉ាម៉ង់ ដែលតាំងពីដើមចម មកគាត់គ្រាន់តែជាស្ត្រីមេផ្ទះ គ្មានចំណូល និងគ្មានលុយដូចគេ តែពេលនេះគាត់ប្រឹងប្រែង រហូតមានលុយទិញផ្ទះ ទិញឡាន ក្រោយចូលរកស៊ី ជាមួយក្រុមហ៊ុន Rouy Infinity។

អ្នកនាងហ៊ុង ជីវិរីឌីយ៉ាម៉ង់ បាននិយាយថា តាំងពីដើមឡើយ គាត់គឺជាស្រ្តីមេផ្ទះម្នាក់ ហើយក៏ជាក្មេងកំព្រាម្នាក់ មានតែឪពុកអត់ម្ដាយ ជីវិតតែលតោល អត់ដែលមានបទពិសោធន៍ ក្នុងការរកស៊ី ទាល់តែសោះ ប៉ុន្តែដោយសារ តែមុខរបររបស់ប្ដី ត្រូវទទួលរងការខាតបង់ ជាហេតុធ្វើអោយគាត់ ដាច់ចិត្តចង់ចូលខ្លួន ប្រកបរបរជាអ្នក លក់អនឡាញ។

អ្នកនាងបានបន្តទៀតថា ការចាប់ផ្ដើមដំបូង គឺមិនដឹងចាប់ផ្ដើមពីទីកន្លែងណាទៅណាទេ ក៏ទិញផលិតផល តាមអនឡាញម្ដងកន្លះឡូ យកមកលក់ លក់យូរៗទៅ អស់ដើមអស់ចុង ក៏ទៅទិញខោអាវ យកមកលក់ផង លក់ស្បែកជើងផ្ទាត់ផង បានដើមខ្លះក៏ទៅទិញឡេគីឡូ មកធ្វើប្រេនខ្លួនឯង លក់យូរៗទៅ សល់តែឥវ៉ាន់ មិនដឹងថាត្រូវធ្វើម៉េច បន្តទៀត ព្រោះមុខរបរប្ដី រកលែងបាន ហើយត្រូវសងលុយ ធនាគាររាល់ខែ ជីវភាពកាន់តែលំបាកៗ ក៏សម្រេចចិត្តលួចទៅខ្ចីលុយគេ ដើម្បីមកដាក់ទុនរកស៊ី ជាមួយក្រុមហ៊ុន ដើម្បីជួយដោះបំណុលប្ដី។

អ្នកនាងបានបង្ហើបទៀតថា គ្រប់យ៉ាងមិនដូចការរំពឹងទុក្ខ ដោយសារតែកាធ្វេសប្រហែស ហើយគ្មានបទពិសោធន៍ ក្នុងការលក់ និងមើលមិនបាន សព្វជ្រុងជ្រោយ របស់ធ្វើអោយគាត់ ទទួលរងនូវការបរាជ័យ យ៉ាងធ្ងន់ធ្ងរខ្លាំង ជាងមុនទៀត ។

អតីតស្រ្តីមេផ្ទះរូបនេះ បានលួចខ្សឹមទៀតថា តើនរណាយល់អារម្មណ៍មួយនេះ បំណុលកាន់តែកើនឡើង មុខរបរក៏ដួល ក្នុងស្ថានការណ៍ ខ្ញុំពិតជាលំបាកខ្លាំងណាស់ ណាមួយខ្មាសគេ គេពេបជ្រាយសើចចំអក ណាមួយបំណុល ដែលខ្ចីគេ ត្រូវលាក់អត់អោយប្ដីដឹង គឺបំណុលជាន់លើបំណុល ហើយពេលនេះ អារម្មណ៍ពេលនោះ គឺចង់សម្លាប់ខ្លួនម្ដងៗ ដើម្បីគេចចេញពីបញ្ហា។

តែគ្រប់យ៉ាងក៏ចាប់ផ្តើម ល្អឡើងវិញ ក្រោយពេលមួយនោះ គាត់បានឃើញ គេស៊ែរអំពីការបង្រៀន របស់ម៉ែរួយ ពីការផ្លាស់ប្ដូរជីវិត ទើបគាត់ក៏ចាប់ផ្ដើម មានសង្ឃឹមឡើងវិញ ហើយក៏ចូលជា តំណាងចែកចាយ ក្រុមហ៊ុនរួយអ៊ីនហ្វីនីធីត្រឹមតែ ១៥៦ដុល្លារទេ ក៏ទទួលបានក្ដីស្រលាញ់ ពិតប្រាកដហើយកក់ក្ដៅ ជាទីបំផុត ពីម្ចាស់ក្រុមហ៊ុនគឺម៉ែរួយ ការលក់កាន់តែរីកចម្រើនទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំក៏សាងបានកូនក្រុម ជិត៣ពាន់នាក់ ទិញបានផ្ទះវិឡាភ្លោះមួយ មានតំលៃ ១៨០ ០០០ដុល្លារ និងទិញបានផ្ទះល្វែង នៅចំផ្លូវតំលៃ ១៥០ ០០០ដុល្លារ សល់បានហាងមួយ នៅផ្សារឈូកមាស ដែលរៀបចំ អស់ជាង២ម៉ឺនដុល្លារ និងមានឥវ៉ាន់ ក្នុងហាងប្រហែល ៣០ម៉ឺនដុល្លារ អ្វីដែលសំខាន់ គឺមនុស្សដែលខ្ញុំស្រលាញ់ លែងពិបាកទៅធ្វើការ កណ្ដាលហាលថ្ងៃ ដូចមុនទៀតហើយ គ្រប់យ៉ាងដែលខ្ញុំមាន គឺសាងជាមួយក្រុមហ៊ុនរួយ ត្រឹមតែរយៈពេល មួយឆ្នាំកន្លះទេ។ អ្នកនាងក៏បានអរគុណម៉ែរួយ អរគុណម៉ានេជឺរដេវីត និងអរគុណ គ្រប់ផលិតផលក្រុមហ៊ុនរួយ ដែលផ្លាស់ប្ដូរជីវិត គ្រួសារខ្ញុំទាំងមូលផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...