ក្រុមហ៊ុន ថានី ដានី គ្រឿងសង្ហារឹម ចែកជែល និងអាកុលលាងដៃ ៥ម៉ឺនដប នៅគ្រប់សាខា ក្នុងភ្នំពេញ ដោយឥតគិតថ្លៃ ដើម្បីរួមចំណែក បង្ការការរីករាលដាល ជំងឺកូវីដ១៩

Date:

ដោយមើលឃើញស្ថានភាពកូវីដ១៩ មិនទាន់ផុតរលត់ និងនៅតែជាកិច្ចការ ដែលគួរតែត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាភាព ប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុនពូកសុខភាព ថានី ដានី គ្រឿងសង្ហារឹម ដែលជាក្រុមហ៊ុន ចែកចាយពូកសុខភាព និងគ្រឿងសង្ហារឹម គ្រប់ប្រភេទធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែក ជួយដល់ការទប់ស្កាត់ និងបង្ការ នៃការរាលដាលជំងឺកូវីដ១៩ ដោយបានចែក ជែលលាងដៃ សំលាប់មេរោគ ៥០០០០ដប នៅគ្រប់សាខា របស់ក្រុមហ៊ុន ថានី ដានី គ្រឿងសង្ហារឹម រយៈពេល៣ថ្ងៃ ដោយឥតគិតថ្លៃ ។

ដើម្បីការពារការឆ្លងមេរោគកូវីដ១៩ ពីក្រុមហ៊ុនពូកសុខភាព ថានីដានី នឹងនៅតែបន្តចែក Free ដែលមានចំនួនជាង ៥០០០០ដប។ សម្រាប់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវការ អាកុលសំរាប់ប្រើប្រាស់ សុទ្ធតែអាចមកទទួលយក បាននៅគ្រប់សាខា៤ របស់ក្រុមហ៊ុនពូកសុខភាព ថានីដានីរួមមាន៖

1/.សាខាសែនសុខ
ទីតាំងហាង៖ ផ្ទះលេខ 1, 2, 3, 4, ផ្លូវសែនសុខ (1986) កែងផ្លូវ 1003, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ ។
ទំនាក់ទំនង តាមរយៈទូរស័ព្ទ097 511 7777, 096 78 33336 និង099 669 995

2/.សាខាស្ទឹងមានជ័យ
ទីតាំងហាង៖ នៅលើផ្លូវមុន្នីរ៉េត (ជាប់ផ្សារទំនើប Fairplus), សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
ទំនាក់ទំនង តាមរយៈទូរស័ព្ទ096 82 11119 និង 096 8888 018 (លេខក្រុមហ៊ុន)

3/.សាខាច្បារអំពៅ
ទីតាំងហាង៖ ចុះពីស្ពានច្បារអំពៅប្រមាណ 300ម៉ែត្រ នៅខាងស្តាំដៃ , ផ្ទះលេខ 31, សង្កាត់ច្បារអំពៅទី1, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ
ទំនាក់ទំនង តាមរយៈទូរស័ព្ទ096 86 11119 និង 096 8888 018 (លេខក្រុមហ៊ុន)

4/.សាខាកៀនស្វាយ
ទីតាំងហាង៖ ជិតផ្សារទំនើបរតនាផ្លាសាកៀនស្វាយ ។

នេះជាកិច្ចការមនុស្សធម៌មួយ ដែលជាការរួមចំណែក ក្នុងការជួយដល់សង្គមជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងការរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងញាំញី ពិភពលោក រួមទាំងកម្ពុជាផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...