សាខាកាកបាទក្រហម ខេត្តសៀមរាប រៀបចំកម្មវិធី “ជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា”

Date:

ភ្នំពេញ៖​ លោក ទៀ សីហា អភិបាលខេត្តសៀមរាប​ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០​ បានសហការជាមួយ ក្រុមជិះកង់មនុស្សធ៌ ខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធាន និងមានអ្នកជិះកង់ស្មគ្រ័ចិត្ត គាំទ្រ ចលនាកាកបាទក្រហមកម្ពុជា យ៉ាងច្រើនកុះករ បានចូលរួម កម្មវិធី “ជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា” ដែលរៀបចំឡើងដោយ សាខាកាកបាទក្រហម ខេត្តសៀមរាប​ ។

ឆ្លៀតក្នុងឱកាសនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសាទរ ចំពោះសកម្មភាព មនុស្សធម៌នេះ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេស​ ភ្ញៀវទេសជាតិ-អន្តរជាតិ ដែលចូលមកកំសាន្ត ខេត្តសៀមរាប ក្នុងពេលឈប់សម្រាក ច្រើនថ្ងៃនេះ ត្រូវប្រុងប្រយ័ត្ន និងចូលរួមការពារ ទប់ស្កាត់​ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

ក្នុងកម្មវិធី ជិះកង់មនុស្សធម៌នេះ លោកឧកញ៉ាទៀ វិចិត្រ ប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បាននាំយកថវិកា សរុបជាងមួយម៉ឺនដុល្លា សហរដ្ឋអាមេរិក ទៅផ្តល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបផងដែរ ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...