កម្ពុជា-រុស្ស៊ី​ ឯកភាពគ្នា ជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈ ឱ្យកាន់តែល្អប្រសើរ

Date:

ភ្នំពេញ៖កម្ពុជា-រុស្ស៊ី បានឯកភាពគ្នាខ្ពស់លើការចាប់ផ្តើម និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈរវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយក្រសួង ស្ថាប័នរុស្ស៊ីដែលមានការពាក់ព័ន្ធរួមមាន៖ ការផ្លាស់ប្តូរប្រតិភូដើម្បីដកពិសោធន៍ ទស្សនកិច្ចសិក្សា និងការបណ្តុះបណ្តាលមន្ត្រីរាជការលើវិស័យមុខងារសាធារណៈ ព្រមទាំងរៀបចំឱ្យមានកម្មវិធីទំនាក់ទំនងជាក់ស្តែងក្នុងការកសាង អភិវឌ្ឍន៍ធនធានមនុស្សរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) ជាមួយនឹងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈរុស្ស៊ី (the Russian Presidential Academy of National Economy and Public Administration)។

ក្នុងឱកាសលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នាទីស្តីការក្រសួង ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរក្នុងរយៈពេល៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី ពិសេសចាប់ពីក្រោយពេលកម្ពុជា បានរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។

ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...