កម្ពុជា ជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩

Date:

ភ្នំពេញ ៖ ប្រទេសកម្ពុជា បានជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង ទេសចរណ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០២០ ការយាល័យសេដ្ឋកិច្ច សេណេហ្កាល់ បានចុះផ្សាយរបាយការណ៍ ស្ដីពីការផ្ដល់ចំណាត់ថ្នាក់ ដល់ប្រទេស ដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុត នៅលើពិភពលោក ក្នុងនោះ កម្ពុជាឈរនៅចំណាក់ថ្នាក់ លេខ៣ បន្ទាប់ពី Saint Kitts និងNevis ដែលជារដ្ឋតូច នៃតំបន់ការ៉ាអ៊ីប និងស៊ីស្សែល។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា «កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេ ហ្កាលដដែលបានចុះផ្សាយ របាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមាន ពិន្ទុ ១/១ (១ជាពិន្ទុខ្ពស់បំផុត នៃការធ្វើចំណាត់ ថ្នាក់) ក្នុងចំណោម ១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មក គឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប៊្រុយណេ ដែលមានពិន្ទុ ០,៩៩»។

ក្រសួងបន្ដថា ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុត ក្នុងការ មកទស្សនា ទោះបីនៅក្នុងអំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩។ ចំណាត់ថ្នាក់នេះ ជាមោទនភាពជាតិ មួយផ្សេងទៀត របស់ប្រទេសកម្ពុជា និងជាឱកាស ដ៏ល្អក្នុងការផ្សព្វផ្សាយ «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ» ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅគ្រប់កាលៈទេសៈទាំងអស់។

សូមរំលឹកថា គិតមកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន៣៩៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៣៧៦នាក់ និងអ្នក សម្រាកនៅមន្ទីរពេទ្យ ចំនួន២២នាក់៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...