កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍

Date:

កោះកុង៖រដ្ឋាភិបាលកម្ពុជាតាមរយៈ លោកជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ ទីក្រុងតំបន់ឆ្នេរ និងវិទ្យាស្ថានទេសចរណ៍គួយលីន ដែលប្រារព្ធឡើងរួមគ្នាតាមរយៈអនឡាញ នៅទីតាំងបីកន្លែងផ្សេងគ្នា គឺខេត្តកោះកុង ទីក្រុងធានជីង និងទីក្រុងគួយលីន បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅតារាសាគរ ខេត្តកោះកុង។

តាមរយៈហ្វេសប៊ុក ក្រសួងទេសចេរណ៍ ឲ្យដឹងថា “កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ តាមរយៈការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងការបង្កើតឱ្យមានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលនឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ”។

លោក ជា បូរ៉ា បានបញ្ជាក់បន្ថែមនៅក្នុងពីធីនេះថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំឱ្យកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ។

លោកបានបន្តថា វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាង សេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...