កម្ពុជា ទទួលបាន ភ្ញៀវទេសចរ ជាង ៦០ម៉ឺននាក់ រយៈពេល២ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន

Date:

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣ កុម្ភៈ) កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៦១៣,៥៩៦ ម៉ឺននាក់។នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ៤០៨,៥២១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤០៣,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤,៧៣៥ នាក់។

លោកបញ្ជាក់ថា ដូចការគ្រោងទុក ចលនាភ្ញៀវនាថ្ងៃទី២ មានសន្ទះខ្លាំងជាងថ្ងៃទី១ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តនៅតាមគោលដៅជិតៗ ឬវិលល្ងាច។ ជាក់ស្តែង តាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១០ ម៉ឺននាក់ បានដើរកម្សាន្តនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ។

លោកបន្ថែមថា ដោយឡែក ខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដូចជា រមណីយដ្ឋានមួយចំនួនក្នុងខេត្តកំពត មានការកកកុញភ្ញៀវច្រើន។ អាជ្ញាធរមូលដ្ឋាននៅតែខិតខំ ក្នុងការណែនាំឱ្យភ្ញៀវទេសចរ រក្សាគម្លាត និងទប់ស្កាត់មិនឲ្យមានការជួបជុំជាក្រុមធំ។ ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើង គួរកត់សម្គាល់ទេសម្រាប់រយៈពេល២ថ្ងៃនេះ៕

សូមជម្រាបថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

  • រាជធានីភ្នំពេញ៖ ១០៧,២០០នាក់
  • ខេត្តសៀមរាប៖ ៧៣,៤១៧ នាក់
  • ខេត្តកែប៖ ៦៥,២៧៧ នាក់
  • ខេត្តព្រះសីហនុ៖ ៦០,៦៤៦ នាក់
  • ខេត្តកំពត៖ ៥៩,២៦២ នាក់
  • ខេត្តបាត់ដំបង៖ ៤៩,៥០៥ នាក់
  • ខេត្តកណ្តាល៖ ៤៣,៨៩៩ នាក់
  • ខេត្តកោះកុង៖ ២២,៥៤១ នាក់
  • ខេត្តពោធិ៍សាត់៖ ១៥,១៩៨ នាក់
  • ខេត្តក្រចេះ៖ ១១,១៨៣ នាក់៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...