រដ្ឋមន្រ្តីទេសចរណ៍៖ វេទិកាទេសចរណ៍អាស៊ាន ២០២២ នឹងទាក់ទាញទេសចរបរទេស​ មកខេត្តព្រះសីហនុបានច្រើន

Date:

ភ្នំពេញ៖លោក ថោង ខុន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា វេទិកាទេសចរណ៍អាស៊ាន ២០២២នាពេលខាងមុខនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ពេលសភាពការណ៍កូវីដ-១៩ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជានឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួន ​​​​​។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ (ASEAN Tourism Forum 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឳកាសជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សា និងដោះដូរយោបល់លើការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នេះ ឱ្យបានរលូនជោគជ័យ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ដោយមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន វេទិកាទេសចរណ៍អាស៊ាន ត្រូវបានលើកពេកម្ដងរួចមកហើយកាលពីឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩។

លោកបន្តថា ស្របតាមស្មារតី និងគោលបំណងរួម ថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបានគាំទ្រឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍អាស៊ាននេះដោយផ្ទាល់ ដើម្បីប្រកាសអំពីការបើកទេសចរណ៍អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានឯកភាពតាមសំណើរបស់ក្រសួងទេសចរណ៍ ឲ្យរៀបចំវេទិកាទេសចរណ៍នេះឡើង ដែលរួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (NTOs) ថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំអាស៊ានបូក (បូកបី ឥណ្ឌា រុស្ស៊ី) ជាមួយដៃគូអាស៊ាននានា ការតាំងពិព័ពរណ៍ក្នុងទំហំតូចល្មម និងកម្មវិធីផ្សេងៗទៀតដែលអាចគ្រប់គ្រងបាន។

ជាមួយគ្នានេះលោក គួច ចំរើន បានបង្ហាញថា រដ្ឋបាលខេត្តបានរីករាយគាំទ្រយ៉ាងពេញទំហឹង និងសហការរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ដោយត្រូវនឹងត្រូវសហការគ្នាធានាថា គ្មានការនាំជំងឺកូវីដ-១៩ ចូល ហើយគ្មានការឆ្លងពីអ្នកក្នុងស្រុកដល់គណៈប្រតិភូ។

លោក ថោង ខុន បានអោយទៀតថា គណៈកម្មការរៀបចំទិវាទេសចរណ៍នឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ ហើយក្រុមការងារអន្តរស្ថាប័ននឹងសិក្សាវាយតម្លៃរៀបចំព្រឹត្តិការណ៍នេះ ដោយផ្ដល់បដិសណ្ឋារកិច្ចដល់ភ្ញៀវ គ្រប់គ្រងហានិភ័យនៃការឆ្លង ការគ្រប់គ្រងព័ត៌មានស្ដីពីការធ្វើដំណើរ និងស្នាក់នៅរបស់គណៈប្រតិភូ ការត្រៀមរៀបចំបុគ្គលិកបម្រើការ និងមន្ត្រីរៀបចំឲ្យបានល្អ ធ្វើយ៉ាងណាធានាថាមានសុវត្ថិភាព គុណភាព អនាម័យ និងការទុកចិត្តពីគណៈប្រតិភូ ពីបុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គណៈកម្មការនឹងរៀបចំស្តង់ដាប្រតិបត្តិសម្រាប់វេទិកាទេសចរណ៍អាស៊ាន ២០២២ (ATF2022 SOP) ដើម្បីជាក្រមអនុវត្តន៍។

លោកបន្ថែមថា ការជ្រើសរើសយកក្រុងព្រះសីហនុជាទីកន្លែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននេះ ដោយហេតុថា ខេត្តព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អមានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ដោយមិនចំាបាច់ប្ដូរជើងយន្តហោះ។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេចរណ៍នៅខេត្តព្រះសីហនុ អាចនឹងចប់មុនដំណាច់ឆ្នាំ២០២១»។

លោកបានបញ្ជាក់ថា “វេទិកាទេសចរណ៍អាស៊ាន ២០២២ នេះ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ពេលសភាពការណ៍កូវីដ-១៩ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជានឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួន”

ទន្ទឹមនឹងចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្រ អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍ជនបទនៅកម្ពុជា ដែលអង្កការទេសចរណ៍ពិភពលោកចាត់ទុកជានិន្នាការកើនឡើងបន្ទាប់ពីកូវីដ-១៩ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នាឱកាសទិវាទេសចរណ៍អាស៊ាននេះ នឹងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាស៊ានសម្រាប់ការស្ដារវិស័យទេសចរណ៍ឡើងវិញ ដែលជាការទន្ទឹងរង់ចាំពីប្រតិបត្តិករទេសចរណ៍ទាំងអស់ ក៏ដូចជាអ្នកបម្រើការងាររាប់សិបលាននាក់៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...