ពីរថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥%

Date:

ភ្នំពេញ៖ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ គឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់ មានការកើនឡើងប្រមាណជា ២៤.៧% ធៀបនឹងចុងសប្តាហ៍កន្លងមក។ នេះបើយោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ បានទាញយកឱកាសនៃការប្រារព្វបុណ្យណូអែល ឬគ្រីសម៉ាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈការរៀបចំតុបតែងលម្អមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗ (Promotion)។ ដោយឡែក សម្រាប់ការប្រារព្វពិធីឆ្លងឆ្នាំសាកលនាចុងសប្តាហ៍ក្រោយនេះ អត្រាការកក់បន្ទប់ស្នាក់ នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជាកែប កំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេចរហូតមកដល់ពេលនេះ ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏ការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ផងដែរ។

ក្រសួងបន្ថែមថា បណ្តារដ្ឋបាលរាជធានីខេត្ត បានកំពុងរៀបចំតុបតែងលម្អទីក្រុង និងទីប្រជុំជន ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី និងទាក់ទាញភ្ញៀវទេសចរ ព្រមជាមួយការរៀបចំពិធីរាប់ថយក្រោយ (Countdown) នៅតាមទីតាំងសំខាន់ៗមួយចំនួន។ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ក៏បានបន្តក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន និងភ្ញៀវទេសចរ ឲ្យចូលរួមអនុវត្តឲ្យបានម៉ត់ចត់ នូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាយថាហេតុណាមួយ ពិសេសនាឱកាសប្រាព្វពិធីឆ្លងឆ្នាំសាកលនេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ ៥៥ ០៨៤ នាក់
  • ខេត្តព្រះសីហនុ ៤៥ ៨៤៣ នាក់
  • ខេត្តសៀមរាប ២៥ ៣៩០ នាក់
  • ខេត្តពោធិ៍សាត់ ២៣ ៥៩៧ នាក់
  • ខេត្តកំពត ២១ ៥៨៩ នាក់
  • ខេត្តបាត់ដំបង ១៣ ៩៥៤ នាក់
  • ខេត្តមណ្ឌលគិរី ១១ ៦៨០ នាក់ ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...