រដ្ឋបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារ​ ជាមួយសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ អំពីផែនការអភិវឌ្ឍន៍ ទិសដៅទេសចរណ៍ផ្លូវទឹក

Date:

ភ្នំពេញ៖​ រដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី គួច ចន្ថា អនុប្រធានក្រុមការងារ ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានជួបប្រជុំការងារ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសមាគម ពិភាក្សា អំពីផែនការអភិវឌ្ឍន៍ទិសដៅ ទេសចរណ៍ផ្លូវទឹក។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍អំពីគោលបំណងសំខាន់ របស់រដ្ឋបាលខេត្ត ដែលកំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លេីវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យធ្វេីដំណេីរកំសាន្តមកខេត្តព្រះសីហនុ កាន់តែច្រើនឡើង ពិសេសការពង្រីកវិសាលភាពតំបន់ទេសចរណ៍ តាមកោះនានាក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាល ខេត្តព្រះសីហនុ ពិសេសការលើកទឹកចិត្តផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលគាំទ្រដល់អាជីវកម្ម ដឹកជញ្ជូនអ្នកទេសចរណ៍ផ្លូវសមុទ្រ។

ជុំវិញទិសដៅនិងផែនការអភិវឌ្ឍន៍ វិសយ័ទេសចរណ៍ផ្លូវទឹក ក្នុងខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តដាក់ចេញ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ប្រតិបត្តិករទាំងអស់ ក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តន៍ឲ្យបានល្អ ពិសេសលើការដឹកជញ្ជូនភ្ញៀវ ទាំងសុវត្ថិភាពនិងការផ្តល់សេវាល្អ ដើម្បីឲ្យទីផ្សារទេសចរណ៍ ក្នុងខេត្តព្រះសីហនុ កាន់តែប្រសើរឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្រាល តាមរយៈការខិតខំ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពិសេសការស្វែងរកវ៉ាក់សាំង មកចាក់ជូនពលរដ្ឋទូទាំងប្រទេស៕

Share post:

spot_imgspot_img

Popular

More like this
Related

ខ្មែរ ប៊ែវើរីជីស លើកកម្ពស់វិស័យអប់រំ បណ្តុះធនធានបន្តវេនជំនាន់ក្រោយ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បន្តបណ្តុះធនធានជំនាន់ក្រោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា...

ក្រុមហ៊ុន Vietjet ប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗនៃប្រទេសវៀតណាម និងសហរដ្ឋអាមេរិក

ភ្នំពេញ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើនជាមួយសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេរបស់សហរដ្ឋអាមេរិក...

មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍...