ឧកញ៉ា ទៀ វិចិត្រ នាំយករទេះរុញជនពិកា គ្រឿងឧបភោគបរិភោគ និងថវិកា ជូនលោកយាយ ចាស់ជរាដើរមិនរួចមួយរូប

Date:

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន​ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយករទេះរុញថ្មី ចំនួនមួយគ្រឿង រួមនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចំនួន១លានរៀល មកជូន លោកយាយចាស់ជរាមួយរូប ដើរមិនរួច រស់នៅបន្ទប់ជួលជាមួយកូនប្រុស នៅក្រុម២ ភូមិ១៦ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

បើតាមលោកយាយ ឲ្យដឹងថា លោកយាយមានឈ្មោះ ម៉ុក ងយ មានអាយុ ៨១ឆ្នាំ មានជំងឺប្រចាំកាយដើរមិនរួច រស់នៅជាមួយកូនប្រុសមួយរូប មានជីវភាពក្រីក្រ ជួលបន្ទប់គេស្នាក់នៅ ហើយកូនប្រុសរបស់លោកយាយ ប្រកបរបរដើរលក់បបរ ដើម្បីរកប្រាក់ទិញអាហារប្រចាំថ្ងៃ ចិញ្ចឹមម្តាយ ទិញថ្នាំពេទ្យ និងបង់ថ្លៃបន្ទប់ប្រចាំខែ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយឃើញជាក់ស្តែងថា គ្រួសាររបស់លោកយាយកំពុងជួបការលំបាក ក្នុងនោះ ដោយលោកយាយ ចង់បានរទេះរុញមួយគ្រឿង ដើម្បីទុកធ្វើដំណើរ ឬទៅធ្វើបុណ្យទានផងនោះ លោកឧកញ៉ាក៏បានចុះមកជួបភ្លាមៗ និងនាំយករទេះរុញថ្មីមួយគ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្កសរ ប៊ីចេង ប្រេងឆារ និងថវិកាចំនួន១លានរៀន មកជូនមកជូនលោកយាយ។

លោកយាយ ម៉ុក ងយ រួមទាំងកូនប្រុស បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់លោកយាយពេលនេះ ដើម្បីដោះស្រាយជីវិភាពប្រចាំថ្ងៃ និងសំរាប់លោកយាយ​ យកទៅធ្វើបុណ្យទានផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...