កម្ពុជា ទទួលបានទេសចរអន្តរជាតិ ជាង១លាន៥៧ម៉ឺននាក់ រយៈពេល១០ខែ

Date:

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍ ថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ (មករា-តុលា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ម៉ឺនភាគរយ។

បើតាមរបាយការណ៍បានបញ្ជាក់ថា “ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១”។

របាយការណ៍បានបន្តថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាម៖

ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ

ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ

ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖
១. ថៃ ៥៩០,៩៨៤នាក់ ២. វៀតណាម ៣៤១,៩៥៣នាក់ ៣. ចិន ៧៥,៩១៥នាក់ ៤. សហរដ្ឋអាមេរិក ៦០,៩០៣នាក់
៥. ឡាវ ៥៩,៣៦៨នាក់ ៦. ឥណ្ឌូណេស៉ី ៥៩,១២២នាក់ ៧. កូរ៉េខាងត្បូង ៤៣,១៧៨នាក់ ៨. ម៉ាឡាស៉ី ៤០,១៨៤នាក់
៩. បារាំង ៣៧,១៥៣នាក់ ១០. ចក្រភពអង់គ្លេស ២៨,៥០៥នាក់។

ចំពោះភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១,០៧៣នាក់ កើនឡើង៣២៧៦.៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ។

របាយការណ៍ដដែលបានបន្តទៀតថា ភ្ញៀវទេសចរជាតិមានចំនួន៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគរយ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...