ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅទទួលយកបុរសម្នាក់នៅក្រុងកោះរ៉ុង មានអាការៈចុកទ្រូងផ្នែកខាងឆ្វេង បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងព្រះសីហនុ

Date:

ភ្នំពេញ៖ នៅរសៀលថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣នេះ​ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានជួយសង្គ្រោះប្រជាពលរដ្ឋនៅក្រុងកោះរ៉ុងមួយករណីទៀតហើយ ដោយបានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលគាត់មានអាការៈចុកទ្រូងផ្នែកខាងឆ្វេង(បរិវេណបេះដូង) ពិបាកដកដង្ហើម (ធ្ងន់ធ្ងរ) ហើយគ្រូពេទ្យនៅក្រុងកោះរ៉ុង បានបញ្ជាក់ថា អ្នកជម្ងឺចាំបាច់ត្រូវបញ្ជូនទៅសង្រ្គោះនៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសជាអ្នកជំងឺនោះមាន ឈ្មោះ ហោ នី អាយុ ៤១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសខាងលើ ត្រូវបានបញ្ជូនតាមអូប័រ ល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...