របកគំហើញថ្មី…! បទពិសោធន៍នៃការមើលឃើញថ្មី ពីទូរទស្សន៍ ដ៏វ័យឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

Date:

(ភ្នំពេញ) ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០៖ កាលពីសម័យមុន ឬត្រឹមទសវត្សរ៍ ៧០មើលទូរទស្សន៍ គឺមើលតែទូរទស្សន៍មែន…មិនមែនមើលរូបភាពក្នុងទូរទស្សន៍ឡើយ…ព្រោះទូរទស្សន៍មានរាងធំប៉ោងទយទៅក្រោយ រូបភាពតូចហើយ បែកមិនច្បាស់ហើយ សខ្មៅទៀត!

ប៉ុន្តែសម័យនេះជាមួយ បច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង ឥឡូវនេះគឺលោកអ្នកអាចមើលលើសពីរូបភាព និងសំឡេងដោយរីករាយ…មិនមែនមើលទូរទស្សន៍ទៀតឡើយ!

ហើយទូរទស្សន៍ដែលក្រុមហ៊ុន នឹងធ្វើការណែនាំនៅពេលនេះ គឺជាទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីដែលបំពាក់មក ជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូន នូវបទពិសោធន៍ នៃការទស្សនាកម្សាន្ត និងការមើលឃើញថ្មីពុំធ្លាប់មានក្នុងប្រវិត្តិសាស្ត្រនៃ ពិភពទូរទស្សន៍!

ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ពិតជាធ្វើឱ្យពិភពនៃការមើលឃើញ មានការផ្លាស់ប្តូរ និងមិនអាចបំភ្លេច បានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖

  • Crystal Processor 4K
    ជាបច្ចេកវិទ្យាមួយដ៏ ទំនើបចុងក្រោយក្នុងការផ្លាស់ប្តូរបទពិសោធន៍ នៃការទស្សនាលើកញ្ចក់ទូរទស្សន៍ កាន់តែអស្ចារ្យដោយបង្ហាញជូននូវរូបភាពកាន់តែ លម្អិត និងកាន់តែច្បាស់លើសកម្រិតរូបភាព Full HD ចំនួន 4 ដង (4K Resolution) ជួយឱ្យលោកអ្នកស្វែងរក និងរីករាយជក់ចិត្តនូវពិភពកម្សាន្ត ដ៏សម្បូរបែបបានយ៉ាង លឿន និងមានភាពងាយស្រួលបំផុត!
  • Dual LED
    ជាបច្ចេកវិទ្យាដែលមានមុខងារយ៉ាង ពិសេសក្នុងការដុសខាត់ រូបភាព និងធ្វើឱ្យមានតុល្យភាពរវាងពណ៌ និងពន្លឺឱ្យមានលក្ខណៈដូចធម្មជាតិពិតៗ! ទោះបីជាលោកអ្នកមើលពីជ្រុងណា ឬពេលណា ក៏នៅតែទទួលបានបទពិសោធន៍ នៃកម្រិតភាពច្បាស់បានយ៉ាងល្អឥតខ្ចោះ!
  • Boundless Design
    គ្រប់ម៉ូឌែលនៃទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ទាំងអស់ប្រចាំឆ្នាំ២០២០ នេះគឺសុទ្ធសឹងតែត្រូវបាន រចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុតស្តើងស្អាតស្ទើរតែគ្មានគែម!

ដូច្នេះលោកអ្នកអាចរីករាយ ជាមួយនឹងបទពិសោធន៍ នៃការបង្ហាញរូបភាព ធំច្បាស់ល្អលើអេក្រង់លាតពេញតួដែលពុំធ្លាប់ មានពីមុនមក!

  • Mobile View (Mirroring Screen on TV)

មុខងារ និងបច្ចេក វិទ្យាថ្មីមួយនេះ គឺប្លែក និងល្អអស្ចារ្យបំផុត ក្នុងការធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្ត ទាំងនៅ លើទូរស័ព្ទដៃ និងលើទូរទស្សន៍ដោយធ្វើការបែងចែក លើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen) ក្នុងពេលតែមួយ! ពិតជាឡូយមែន! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការ កម្សាន្តនូវកម្មវិធីដែលលោក អ្នកពេញចិត្តឡើយ!

ហើយអ្វីដែលពិសេសនោះ លោកអ្នក នឹងទទួលបានអារម្មណ៍កាន់តែ រំភើបជាមួយក្រាហ្វិកតន្ត្រីលោត កន្ត្រាក់ដ៏ទាក់ទាញ តាមបទភ្លេង ឬចម្រៀងដែលមានក្នុងទូរស័ព្ទដៃ មកលើអេក្រង់ទូរទស្សន៍ (Visual Effect Via Music Wall) ! កាន់តែអស្ចារ្យ និងទំនើប ទៅហើយពេលនេះ!

  • 4K Upscaling
    បច្ចេកវិទ្យាចុងក្រោយ ដែលមាន សមត្ថភាពក្នុងការដុសខាត់ និងបំលែង គុណភាពកម្រិតរូបភាពឱ្យកាន់តែច្បាស់ត្រជាក់ភ្នែក មកក្នុងកម្រិត 4K ទាំងអស់គ្រប់ពេលវេលា និងគ្រប់ប្រភពទោះបីជាកម្រិតរូបភាពដើមមិនមែន 4K យ៉ាងណាក៏ដោយក៏លោកអ្នកអាចទស្សនា ទទួលបានបទពិសោធន៍កម្រិតរូបភាព 4K ពិតៗតែម្តង!

ប៉ុនហ្នឹងហើយ…ថាអត់ឡូយមួយមាត់ទៅ! រួសរាន់ឡើងអតិថិជន សាមសុង ទាំងអស់! ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ នេះសឹងថា លោកអ្នកមិនបាច់ចំណាយពេល ទៅមើលកុននៅ ខាងក្រៅហើយអាចបង្កើនការជួបជុំគ្រួសារ ដោយរីករាយ និងមានសុភមង្គល បានថែមទៀតផង!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នក បំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែក សេវាបម្រើអតិថិជនតាមរយៈ ទូរស័ព្ទលេខ៖ 1800-20 32

32 !

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...