ពិតជាល្អលើសពីទូទឹកកក…! បច្ចេកវិទ្យា Samsung Twin Cooling PlusTM ជាជម្រើសដ៏វៃឆ្លាតបំផុតសម្រាប់ជីវិតដ៏ស៊ីវីល័យ និងគ្រួសារសម័យថ្មី!

Date:

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០៖ ដោយសារតែមមាញឹកជាមួយនឹងការងារ សំខាន់ប្រចាំថ្ងៃទើបទៅផ្សារម្តងៗ ទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ដើម្បីសុខភាព! ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមាន ទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72%  ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ!

ឯនាយនៅជិតបង្កើយ…! សូមណែនាំទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់តែខ្ពស់បំផុត ប្រើបានយូរ មានមុខងារវៃឆ្លាតច្រើនសម្រាប់ជ្រើសរើសដូចជាមិនធ្វើឱ្យមានការឆ្លងក្លិនដោយមានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators) បានយ៉ាងល្អបំផុត! ហេតុផលខាងក្រោមនេះគឺជាចំណុចពិសេសដែលអាចផ្លាស់ប្តូរនូវបែបផែននៃការរស់នៅឱ្យមានភាពកាន់តែទំនើប និងប្រសើរឡើង!

មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃបំផុតក្នុងការបំប្លែងភាពត្រជាក់ដែលអាចឱ្យលោកអ្នកអាចផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយផងដែរជាមួយនឹងមុខងារ Smart Conversion! ដូច្នេះ លោកអ្នកអាចកំណត់ការប្រើប្រាស់ទូទឹកកករបស់អ្នកបាន 5 មុខងារផ្សេងៗគ្នាដូចជា៖

* Freezer and Fridge Mode

គឺជាមុខងារបំលែងដ៏វៃឆ្លាតដែលជាលក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះក្នុងការបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតាដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសជួបជុំណាមួយ។ វាបំពាក់ដោយមុខងារច្រើនយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។

* Energy Saving Mode

បិទផ្នែកកកនៅខាងលើទុកផ្នែកក្លាសេត្រជាក់ខាងក្រោម! ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាលើដំណើរការបានយូរអង្វែង។

* Vacation Mode

បិទផ្នែកត្រជាក់ខាងក្រោម និងទុកផ្នែកក្លាសេកកខាងលើដែលមុខងារនេះគឺជួយឱ្យការក្លាសេសាច់របស់អ្នកបានយូរខណៈដែលលោកអ្នកមិននៅផ្ទះមួយរយៈពេល!

* Fridge Max Mode

ក្លាសេត្រជាក់ខាងលើ និងក្រោមក្នុងពេលតែមួយព្រមគ្នា! លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយនោះទូទឹកកកនេះនឹងធ្វើការចែកចាយខ្យល់ត្រជាក់បានលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនបានទាន់ចិត្តយ៉ាងអស្ចារ្យ។

* Mini Mode

បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ! ក្នុងករណីដែលលោកអ្នកគ្រាន់តែចង់ប្រើតែផ្នែកខាងលើដើម្បីធ្វើជាកន្លែងក្លាសេត្រជាក់ធម្មតា។

ប្រញាប់ឡើង…! លុយមិនអាចទិញសុខភាពរបស់លោកអ្នកបានទេ…ប៉ុន្តែការសម្រេចចិត្តក្នុងការជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™  គឺពិតជាអាចធ្វើឱ្យសុខភាពរបស់អ្នក និងការរស់នៅរបស់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារទាំងមូលប្រកបដោយសុខុមាលភាព និងភាពងាយស្រួលបំផុត!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចរកជាវទូទឹកកក Samsung Twin Cooling Plus™ បាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ឬក៏បើចង់ជ្រាបច្បាស់សូមទស្សនាតាម link ខាងក្រោម https://images.samsung.com/is/content/samsung/p5/th/refrigerators/twincoolingplus/twincoolingplus_f06_001.mp4

https://www.facebook.com/SamsungCambodia/videos/225840072127327/

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...