event

ប្រាសាក់ស្វាគមន៍ ភាគទុនិកថ្មី ក្នុងការគាំទ្រ ដល់ការរីកចម្រើន ជាមួយគ្នា

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន អាជ្ញាបណ្ណទទួលប្រាក់ បញ្ញើពីសាធារណជន ធំជាងគេ និងមានបទពិសោធន៍ 25 ឆ្នាំនៅទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានភាគទុនិកធំថ្មីពីប្រទេសកូរ៉េខាងត្បូង គឺ «ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)»។

ធនាគារ ខេប៊ី គូកមីន គឺជាធនាគារឈានមុខគេ នៅកូរ៉េខាងត្បូង បានជោគជ័យលើការទិញភាគហ៊ុនចំនួន 70% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2020 ។ នៅពេលនេះ ប្រាសាក់ ក្លាយជាបុត្រសម្ព័ន្ធមួយក្នុងចំណោមបុត្រសម្ព័ន្ធ ទាំងអស់របស់ KB Financial Group ហើយ ខេប៊ី គូកមីន បន្តផែនការរបស់ខ្លួនក្នុងការបញ្ចូលប្រាសាក់ជាបុត្រសម្ព័ន្ធទាំងស្រុង នៅពេលដែលទិញបានភាគហ៊ុនដែលនៅសល់ចំនួន 30% ទៀតនាពេលអនាគត។

ប្រាសាក់ ត្រូវបានស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានសមិទ្ធផលដ៏លេចធ្លោក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង 5 នៅកម្ពុជាដោយ ផ្អែកលើចំណែកទីផ្សារ និងទ្រព្យសកម្មសរុប។ ប្រាសាក់ ប្រតិបត្តិការទូទាំងប្រទេសដោយ មានបណ្តាញការិយាល័យចំនួន 180 សាខា និងទីតាំងម៉ាស៊ីន ATM ជិត 150 កន្លែង។

លោក Hur Yin ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ ខេប៊ី គូកមីន បានថ្លែងថា «ការទិញយកប្រាសាក់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការពង្រីក បណ្ដាញធនាគារ សម្រាប់សាធារណជនទូទៅរបស់ធនាគារ ខេប៊ី គូកមីន នៅទ្វីបអាស៊ី ដែលជាផ្នែក មួយនៃយុទ្ធសាស្ត្រសាកលរបស់ខេប៊ី»។

លោកបន្ថែមទៀតថា «ជាមួយនឹងផែនការរយៈពេលវែងក្នុងការប្រែក្លាយប្រាសាក់ទៅជាធនាគារពាណិជ្ជ យើងសង្ឃឹមថា នឹងអភិវឌ្ឍប្រាសាក់ឱ្យក្លាយជាធនាគារឈានមុខគេ តាមរយៈការផ្ទេរសមត្ថភាពផ្នែកធនាគារ ដ៏រឹងមាំរបស់ខេប៊ី និងការធ្វើឱ្យប្រាសាក់ក្លាយជាគ្រឹះក្នុងការធ្វើអាជីវកម្មនៅបណ្ដាប្រទេស អាស៊ីអាគ្នេយ៍»។

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ របស់ប្រាសាក់ បានមានប្រសាសន៍ថា «ការវិនិយោគរបស់ ខេប៊ី គូកមីន បង្ហាញពីសញ្ញាណវិជ្ជមាន និងទំនុកចិត្ត របស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជា និងប្រាសាក់។ ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ប្រាសាក់សូមស្វាគមន៍ភាគទុនិកថ្មីរបស់យើងគឺ ធនាគារ ខេប៊ី គូកមីន ដែលនឹង ជ្រោមជ្រែងប្រាសាក់ក្នុងការបន្តប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ នៅកម្ពុជា។»

លោក សេនាជាតិ បានបន្ថែមថា «ប្រាសាក់ តែងតែនាំមុខគេ លើទីផ្សារហិរញ្ញវត្ថុដោយមានបណ្តាញប្រតិបត្តិការធំជាងគេ លទ្ធភាពរកប្រាក់ ចំណេញខ្ពស់ និងធានាបាននូវកំនើនប្រកបដោយនិរន្តរភាពលើសម្ពៀតឥណទាន និងសមតុល្យប្រាក់ បញ្ញើសន្សំ។ យើងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើននៅឆ្នាំ 2019 រួមមាន i). ទ្រព្យសកម្មសរុបមានចំនួន 3.11 ប៊ីលានដុល្លារ ii). សមតុល្យឥណទានសរុបមានចំនួន 2.50 ប៊ីលានដុល្លារ និងមានអតិថិជនសេវាឥណទានសរុបចំនួន 417 ពាន់នាក់ iii). អនុបាតឥណទាន មិនដំណើរការមានត្រឹមតែ 0.4% ទាបជាអត្រាទីផ្សារ iv). សមតុល្យប្រាក់បញ្ញើសន្សំសរុប មានចំនួន 1.78 ប៊ីលានដុល្លារ និងមាន 742 ពាន់ គណនីបញ្ញើសន្សំ។»

លោក សេនាជាតិ បានបន្តថា «លទ្ធផលដែលប្រាសាក់ សម្រេចបានមកនេះ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និយ័តករ អាជ្ញាធរមូលដ្ឋាន ព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់ក្នុងការអនុវត្តយុទ្ធសាស្ត្រ របស់យើង ការធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុ ការបណ្តុះវប្បធម៌បុគ្គលិក ក្នុងការនាំមកជូន នូវការរីកចម្រើនជាមួយគ្នា និងការទាញយកអត្ថប្រយោជន៍ពីបម្រែបម្រួលទីផ្សារ។»

លោក សេនាជាតិ លើកឡើងថា «ដោយមានការវិនិយោគពី ខេប៊ី ប្រាសាក់នឹងនាំមកនូវផលិតផលនិងសេវាហិរញ្ញវត្ថុទំនើបៗ រួមមាន សេវាហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរនូវបទពិសោធន៍ធនាគារដើម្បីឆ្លើយតប តាមតម្រូវការរបស់ទីផ្សារជូនដល់ អតិថិជនចាស់ និងអតិថិជនថ្មី ជាពិសេសគឺ សហគ្រាសខ្នាតតូច និងមធ្យម។»

អំពីប្រាសាក់

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ ទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងប្រតិ បត្តិការ 25 ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ នៅកម្ពុជា។ ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រទឹក សេវាហិរញ្ញវត្ថុឌីជីថល ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់រហ័ស បើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាទូទាត់តាមប្រព័ន្ធបាគង សេវាបញ្ជាក់សមតុល្យគណនី និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀតជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.prasac.com.kh

អំពី ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)

ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) គឺជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង 30 លាននាក់ ដែលសមមូលនឹងជាងពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង 15 លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នាក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុង KB Financial Group ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kbstar.comwww.kbfg.com

PRASAC Welcomes New Shareholder to Support Growth

PRASAC, the largest microfinance deposit-taking license institution with 25 years of experience in Cambodia financial market, announces a new majority shareholder from South Korea, KB Kookmin Bank.

KB Kookmin Bank, a leading commercial bank in South Korea, has successfully acquired 70 percent of PRASAC Microfinance on April 10, 2020. It allows PRASAC to become one of the subsidiaries of KB Financial Group. KB Kookmin also plans to incorporate the company as a wholly owned subsidiary when it acquires additional 30% of remaining shares in the future.

PRASAC is known as an outstanding performer among MFIs and top five financial institution in Cambodia in term of market share and total assets. PRASAC operates across Cambodia with 180 branches and nearly 150 ATM locations.

“The bank’s acquisition of PRASAC will serve as a watershed for KB Kookmin’s expansion of its retail banking network in Asia, which is part of our global strategy”, said President & CEO Hur Yin. He also added, “With long-term plans to turn PRASAC into a commercial bank, we hope to develop PRASAC into a leading bank by transferring KB’s strong retail capabilities and make it a base to conduct business in Southeast Asia”.

Mr. Sim Senacheert, PRASAC’s President and CEO, said: “KB’s investment in PRASAC demonstrates a positive sign and confidence of foreign investors in Cambodia and PRASAC. PRASAC management and staff would like to warmly welcome our new shareholder, KB Kookmin Bank, to drive PRASAC to become more effective and efficient in the expansion of financial inclusion in Cambodia.”

“PRASAC always stands as a market leader with the largest operational network among MDIs, strong financial return, and a proven record of sustainable growth of loan portfolio and deposit balances. We have achieved many records in 2019: i). $3.11 billion in total assets, ii). loan portfolio was $2.50 billion with over 417,000 borrowers , iii). non-performing loan was 0.4% lower than market, iv). deposit balance was $1.78 billion with over 742,000 accounts,” Senacheert added.

Mr. Senacheert continued: “The achievements of PRASAC come from the strong support from clients, regulatory bodies, and local authorities, as well as dedication of PRASAC management and staff to our strategy, including delivering diversified products and services, building a staff culture of growing together, and taking advantage of changing market conditions.”

“With KB’s investment, PRASAC will have more sophisticated products including digital financial technology and enhanced banking experiences to respond to customer needs for both existing and new market segments especially small and medium enterprises,” Senacheert said.

About PRASAC

PRASAC has a microfinance deposit-taking license from the National Bank of Cambodia (NBC) with operating 25 years in the financial industry in Cambodia. PRASAC dedicates in offering full-fledged financial services such as loans, deposits, EDC bill payment, PPWSA bill payment, digital finance, cash-by-code, fund transfer, foreign exchange, phone top-up, Cambodian shared switch (CSS), fast payment, payroll, automated teller machine (ATM), cash deposit machine (CDM), mobile banking, internet banking, POS, payment services via the Bakong system, bank confirmation and other services to target clients. For more information, please visit https://www.prasac.com.kh.

About KB Kookmin Bank

KB Kookmin Bank is a leading commercial bank in South Korea that has the largest number of branches in the industry and over 30 million customers equivalent to more than half of the nation’s population. The bank also stands as the leader in digital finance service by operating mobile platforms including Liiv and KB Star Banking with more than 15 million customers. It plays a key role in creating synergy among affiliates within KB Financial Group. For more information, please visit www.kbstar.com / www.kbfg.com.

To Top