សូមអបអរសាទរអ្នកឈ្នះទាំង 10 រូបពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” ក្នុងសប្តាហ៍ចុងក្រោយ !!! ជាវស្មាតហ្វូន ដែលទំនើបទាន់សម័យ និងលេចធ្លោបំផុតមធ្យម…ងំគឺឈ្នះមហារង្វាន់ពិសេសតែម្តង!!

Date:

(ភ្នំពេញ) ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០៖ កម្មវិធី“មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” បានឈានចូលមកដល់ សប្ដាហ៍ចុងក្រោយ ដោយបានរកឃើញ អ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX 2020 ឈ្មោះគួន គួយ មកពីខេត្តកណ្តាល និងរង្វាន់ ជាច្រើនសរុប10 រង្វាន់។

សូមចូលរួមអបអរសាទរដល់ អ្នកឈ្នះរង្វាន់ទាំងអស់សរុប 40នាក់ ក្នុងរយៈពេល 4 សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុង ទាំងអស់ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។ កម្មវិធីនេះទទួលបានការគាំទ្រ កាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy A10s, A20s និង A30s ហក់ឡើងខ្ពស់ ធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូននៅកម្ពុជា។

លោកគួន គួយ មកពីខេត្តកណ្តាល ដែលបានឈ្នះរង្វាន់ធំ បានថ្លែងទាំងរំភើបថា “ដំបូងចង់ស្ទាក់ស្ទើរព្រោះជាសប្តាហ៍ចុងក្រោយ ប៊ិះអត់ដាក់…តែគិតឡើងវិញ ក៏សាកដាក់ចូលរួម…ហើយក៏បានឈ្នះតែម្ដង…សប្បាយមែនទែន ព្រោះបានរង្វាន់ធំហើយពីមុនមកមិនដែលបានឈ្នះអីចឹងទេ…វាជារង្វាន់ពិតៗមែន”

ក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន ១០នាក់ ចុងក្រោយ លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុងប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ក្រៅពីផ្តល់ជូននូវអ្វីដែលលើសពីភាព អស្ចារ្យតាមរយៈផលិតផល ស្មាតហ្វូន ក្រុមហ៊ុន សាមសុង ក៏តែងតែបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ ជាមួយនឹង ជម្រើសនៃពិភពស្មាតហ្វូនដ៏ច្រើនសម្បូរបែប! ដូច្នេះទាំងអាជីវករ និងអតិថិជនរបស់យើង ទាំងអស់សុទ្ធតែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនជាមួយនឹងកម្មវិធីពិសេសៗ ដែលមានជាបន្តបន្ទាប់ផងដែរ! ឆ្លៀតក្នុងឱកាសដ៏រំភើបរីករាយនេះ ខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងជឿទុកចិត្តបំផុត លើគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង! ជាពិសេសអតិថិជនដែលបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s ដើម្បីមានឱកាសឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងសប្តាហ៍ទី 4 នេះតែម្តង! ជាថ្មីម្តងទៀតសូមឱ្យអតិថិជនទាំងអស់បន្តគាំទ្រគ្រប់ផលិតផល សាមសុង បន្ថែមទៀតដើម្បីមានឱកាសទទួលបាន ស្មាតហ្វូនដែលល្អ ទំនើបទាន់សម័យបំផុតក៏ដូចជាឱកាសឈ្នះនូវមហារង្វាន់អស្ចារ្យពីកម្មវិធីមហាប្រូម៉ូសិនពិសេសៗពីក្រុមហ៊ុន សាមសុង បន្តបន្ទាប់ទៀត”!

*ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះក្នុងសប្តាហ៍ទី4៖

កុំភ្លេចចុច like page Samsung ដើម្បីទទួលបានព័ត៌មានថ្មីៗ បន្ថែមទៀត! សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនា ដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...